ក្រុមហ៊ុន អេសស៊ីជី ឧបត្ថម្ភ​សម្ភារៈសំណង់​ដល់​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​ជំនាញ ០​​២ កន្លែង នៅភ្នំពេញ

//s9.kh1.co/f4/f4401ec2474197bb699d0aacbc1151194abaf80a.jpg
សង្គម

 ០៥-វិច្ឆិកា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

សាលាបណ្ដុះបណ្ដាល ​និងអភិវឌ្ឍន៍ជំនាញ​ចំនួន ០២ នៅ​ក្នុង​រាជធានី​ភ្នំពេញ បានទទួល​ជំនួយ​ឧបត្ថម្ភ​ជា​សម្ភារៈ​សំណង់ ​និង​បរិក្ខារប្រើប្រាស់ ពីក្រុមហ៊ុន អេសស៊ីជី ប្រចាំកម្ពុជា កាលពីថ្ងៃទី០៣ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ដែលជាផ្នែកមួយ​នៃកិច្ចសហប្រតិបត្តិ​ជាហូរហែ​របស់​ក្រុមហ៊ុន ​ជាមួយ​នឹង​ស្ថាប័ន​ទាំងពីរនេះ ដើម្បី​រួម​ចំណែក​ដល់​វិស័យ​បណ្ដុះបណ្ដាល​ជំនាញ​ និងអភិវឌ្ឍន៍ធនធានមនុស្ស​នៅកម្ពុជា ។

ភ្នំពេញ៖ សាលាបណ្ដុះបណ្ដាល ​និងអភិវឌ្ឍន៍ជំនាញ​ចំនួន ០២ នៅ​ក្នុង​រាជធានី​ភ្នំពេញ បានទទួល​ជំនួយ​ឧបត្ថម្ភ​ជា​សម្ភារៈ​សំណង់ ​និង​បរិក្ខារប្រើប្រាស់ ពីក្រុមហ៊ុន អេសស៊ីជី ប្រចាំកម្ពុជា កាលពីថ្ងៃទី០៣ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ដែលជាផ្នែកមួយ​នៃកិច្ចសហប្រតិបត្តិ​ជាហូរហែ​របស់​ក្រុមហ៊ុន ​ជាមួយ​នឹង​ស្ថាប័ន​ទាំងពីរនេះ ដើម្បី​រួម​ចំណែក​ដល់​វិស័យ​បណ្ដុះបណ្ដាល​ជំនាញ​ និងអភិវឌ្ឍន៍ធនធានមនុស្ស​នៅកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វិទ្យាស្ថាន​អភិវឌ្ឍន៍​មុខជំនាញ​កម្ពុជា-ថៃ ហៅកាត់​ថា CTSDI និង​វិទ្យាស្ថានជាតិ​បណ្ដុះបណ្ដាល​បច្ចេកទេស (NTTI) បានសហការជាដៃគូ​ជាមួយ​ក្រុមហ៊ុន​ អេសស៊ីជី នាពេលកន្លង​មក សម្រាប់​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​មេជាងសំណង់ ដែល​ជាកម្មវិធីមួយដើម្បី​លើកកម្ពស់ជំនាញ​របស់​មេជាង​សំណង់ ​មកពីខេត្តក្រុងនានានៅទូទាំងប្រទេស​កម្ពុជា ។

រូបភាពនៅក្នុងកម្មវិធី
រូបភាពនៅក្នុងកម្មវិធី

សម្ភារៈសំណង់​ និងបរិក្ខារប្រើប្រាស់ដែលបានឧបត្ថម្ភ រួមមាន ស៊ីម៉ងត៍ ក្បឿង ទុយោ និងគ្រឿប​បរិក្ខារ​បន្ទប់ទឹក ព្រមព្រៀង​សម្ភារៈប្រើប្រាស់មួយចំនួនទៀត ផ្ដល់​ជូន​ដល់​វិទ្យាស្ថានទាំងពីរ​ សម្រាប់ប្រើប្រាស់​តាមតម្រូវការសាងសង់នានា និង​សម្រាប់​សិស្សនិស្សិត​ប្រើប្រាស់​នៅក្នុងរោងជាង ​ខណៈពួកគេ​​ទទួលការបណ្ដុះបណ្ដាលជំនាញ ។

លោក រ៉ាត់ឆាយុត កាសេមឆៃសិរី (Ratchayut Kasemchaisiri) នាយក​ក្រុមហ៊ុន អេសស៊ីជី ប្រចាំ​កម្ពុជា បានមានប្រសាសន៍ថា សម្ភារៈអំណោយទាំងនេះ​ គឺសម្រាប់​ការប្រើប្រាស់​របស់​វិទ្យាស្ថាននៅក្នុង​ការ​សាងសង់​សំណង់នានាតាមតម្រូវការ និង​សម្រាប់​រោងជាង​របស់សិស្ស​និស្សិត ។

លោក រ៉ាត់ឆាយុត ថ្លែង​យ៉ាងដូច្នេះថា៖

« យើងមានមោទនភាព​ ដែលបាន​សហការជាដៃគូ​ជាមួយ CTSDI និង NTTI ក្នុងរយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយ​នេះ ដើម្បីចូលរួមចំណែក​ដល់​ការអភិវឌ្ឍ​ជំនាញ​ និង​ធនធាន​មនុស្ស​នៅកម្ពុជា។ នៅក្រោម​កិច្ចសហប្រតិបត្តិការ​ទាំងនេះ យើងបាន​បណ្ដុះបណ្ដាល​និង​លើកកម្ពស់​ជំនាញ​របស់និស្សិត និង​មេជាងសំណង់​ជាច្រើន​រយនាក់មកពីគ្រប់ទិសទីទូទាំង​ប្រទេស។ »

ប្រសាសន៍លោក រ៉ាត់ឆាយុត 

លោក រ៉ាត់ឆាយុត បានបន្ថែម​ថា៖

« តាមរយៈសកម្មភាព CSR របស់ខ្លួន អេសស៊ីជី នឹងបន្ត​ផ្ដល់​ប្រយោជន៍​ជាហូរហែ​ដល់សង្គមកម្ពុជាវិញ ហើយ​ការអភិវឌ្ឍ​ធនធាន​មនុស្ស​និងបរិស្ថាន គឺជាវិស័យ​ពីរ​ស្ថិតក្នុងចំណោមអាទិភាពសំខាន់បំផុតរបស់យើង។ »

  ប្រសាសន៍លោក រ៉ាត់ឆាយុត
រូបភាពនៅក្នុងកម្មវិធី
រូបភាពនៅក្នុងកម្មវិធី

នៅក្នុង​ឱកាស​ប្រគល់-ទទួល​ជំនួយ​ឧបត្ថម្ភពីរកន្លែង​ផ្សេងគ្នា មន្ត្រីតំណាង​របស់​វិទ្យាស្ថាន CTSDI និង​វិទ្យាស្ថាន NTTI បាន​ថ្លែង​អំណរគុណ​ដល់ក្រុមហ៊ុន អេសស៊ីជី សម្រាប់​កិច្ច​សហប្រតិបត្តិការ​ និង​ជំនួយ​ឧបត្ថម្ភ​ទាំងនេះ ។

លោក រស់ ប៉ែត នាយក CTSDI បាន​អរគុណ​ចំពោះ អេសស៊ីជី ដែលបានផ្ដល់​ជំនួយឧបត្ថម្ភនាពេល​កន្លងមក ដោយ​លោកបាន​បញ្ជាក់ថា ជំនួយទាំងនោះបានបម្រើ​ដល់សេចក្ដីត្រូវការរបស់វិទ្យាស្ថាន ។ លោក រស់ ប៉ែត បាន​បន្តថា នៅពេលអនាគត លោក​សង្ឃឹមថា ក្រុមហ៊ុន អេសស៊ីជី នឹងបន្ត​ជួយ​ដល់​គម្រោងផ្សេងៗទៀត​របស់​វិទ្យាស្ថានផងដែរ ។

នៅឯវិទ្យាស្ថាន NTTI លោក ម៉ុម សូម៉ាច នាយករងរដ្ឋបាល និងហិរញ្ញវត្ថុ​នៃវិទ្យាស្ថាន ដែល​ទទួល​ជំនួយ​ឧបត្ថម្ភ​តាងនាង​ឲ្យ​ថ្នាក់ដឹកនាំវិទ្យាស្ថាន ក៏បាន​ថ្លែង​អំណរគុណ​ដល់​ អេសស៊ីជី ផងដែរ ហើយ​លោក​ក៏បាន​ស្នើសុំ​ឲ្យ​ក្រុមហ៊ុន​បន្ត​ជួយ​ដល់វិទ្យាស្ថាន​នៅក្នុងបណ្ដា​ឆ្នាំទៅមុខទៀតផង ។

អេសស៊ីជី គឺជាក្រុមហ៊ុនឈានមុខគេមួយនៅអាស៊ាន នៅក្នុងវិស័យ​ផលិតស៊ីម៉ងត៍​ និង​សម្ភារៈ​សំណង់​ ដែលបាន​ធ្វើប្រតិបត្តិការអាជីវកម្ម​របស់ខ្លួននៅកម្ពុជា អស់រយៈពេល​ជាច្រើនទសវត្សរ៍​មកហើយ។ ជាផ្នែក​មួយ​នៃសកម្មភាព CSR របស់ខ្លួន អេសស៊ីជី បាន​ចាប់ដៃគូជាមួយ CTSDI និង NTTI ដើម្បីផ្ដល់​ការបណ្ដុះបណ្ដាលជំនាញ​ដល់​សិស្ស​និស្សិត និង​មេជាងសំណង់ជាច្រើន​រយនាក់ នៅក្រោម​កម្មវិធី បណ្ដុះ​បណ្ដាល​មេជាងសំណង់ (Contractor Academy) របស់​ខ្លួន ៕

រូបភាពនៅក្នុងកម្មវិធី
រូបភាពនៅក្នុងកម្មវិធី
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

//s9.kh1.co/5f/5fec5d9bb73192daf628cb0070bc0dfebd990ab1.jpg

អេសស៊ីជី ប្រកាស​លទ្ធផល​អាជីវកម្មរឹងមាំក្នុងឆ្នាំ២០២១ បើទោះបី​មានភាពប្រឈម​ពី​អតិផរណា និង​វិបត្តិកូវីដ-១៩ក្ដី បន្ទាប់ពី​បានកែប្រែអាជីវកម្មខ្លះ ដើម្បីដោះស្រាយបញ្ហាសាកលធំៗចំនួន៣!

 ២១-កុម្ភៈ-២០២២ 
 ១ល្ងាច · ៣ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T