ធូរទ្រូង! ទីភ្នាក់ងារខាង Gong Yoo បដិសេធពាក្យចចាមអារ៉ាម Dating ជាមួយ Taylor Swift

//s9.kh1.co/fb/fb3d34ee288561588f73bf5abdbf2ee73aff78c2.jpg
យុវវ័យ

 ២៧-វិច្ឆិកា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

ភ្នាក់ងាររបស់ Gong Yoo បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយ ដោយបដិសេធថា តារាប្រុសរូបនេះ មិនមានទំនាក់ទំនងណាត់ជួបជាមួយ Taylor Swift នៅទីក្រុង New York ទេ!

កូរ៉េខាងត្បូង ៖ ថ្មីៗនេះមានផ្ទុះពាក្យ​ចចាមអារ៉ាម​ពាសពេញ​បណ្ដាញ​សង្គម​ថា តារា​សម្ដែងប្រុស ​Gong Yoo មានទំនាក់ទំនង Dating ជាមួយតារាចម្រៀងបរទេស Taylor Swift ថែមទាំងល្បីថាបានចេញទៅ​ញ៉ាំ​អាហារ​ជាមួយគ្នាទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Gong Yoo និង Taylor Swift
Gong Yoo និង Taylor Swift

ហើយយោងតាមប្រភពមួយបានពន្យល់ថា Gong Yoo ត្រូវបានសម្ដែងជាតួស្នេហាសំខាន់សម្រាប់វីដេអូចម្រៀងបទ Wildest Dreams របស់ Taylor Swift ហើយបានចែករំលែកថាអ្នកទាំងពីរត្រូវបានគេឃើញ ហើយមើលទៅស្និទស្នាលខុសពីមិត្តរួមការងារធម្មតា អង្គុយញ៉ាំអាហារពេលនេះត្រូវបានគេប្រទះឃើញកំពុងញ៉ាំអាហារថ្ងៃត្រង់ជាមួយគ្នានៅទីក្រុង New York ។

Gong Yoo និង Taylor Swift
Gong Yoo និង Taylor Swift

មិនយូរប៉ុន្មានភ្នាក់ងារ Management Soop របស់ Gong Yoo បានប្រាប់ MK Sports ថាតារាសម្ដែងប្រុសរូបនេះមិនបានទៅ New York ទេនាពេលថ្មីៗនេះទេ ថែមបញ្ជាក់ថាសិល្បររបស់ខ្លួនបច្ចុប្បន្នកំពុងស្ថិតនៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយកំពុងរៀបចំសម្រាប់ការងារលើ Series រឿង The Silent Sea ចាក់នៅ Netflix ដែលចាក់ផ្សាយនៅថ្ងៃទី២៤ ខែ ធ្នូ ឆ្នាំ ២០២១ ខាងមុខនេះ៕

Gong Yoo
Gong Yoo

ប្រភព ៖ Allkpop

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T