ចិន៖ ថ្មីៗនេះ តារាសម្ដែងប្រុស លោក Hawick Lau ដែលត្រូវបានទស្សនិកជនជាច្រើនស្គាល់ថា ជាអតីតស្វាមីរបស់ តារាស្រី Yang Mi បានចេញមកបង្ហាញខ្លួន នៅ ក្នុងកម្មវិធីមួយ និងបង្ហាញពីបទពិសោធក្នុងដំណើរកម្សាន្តទៅ កាន់សមុទ្រ ទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែ នៅ ក្នុងនោះ លោក Hawick Lau ស្រាប់តែទាញយកចំណាប់អារម្មណ៍មហាជនយ៉ាងឆាប់រហ័ស ទៅ លើរូបរាងខាងក្រៅ របស់ខ្លួន ជាមួយនឹងភាពខុសប្លែកខ្លាំង នៅ រយៈពេលចុងក្រោយមកនេះ ដោយនៅ អាយុ ៤៧ ឆ្នាំ តារាប្រុសរូបនេះ បានបង្ហាញបីមុខមាត់ចាស់ជាងមុន ដែលមានស្នាមជ្រីវជ្រួញជាច្រើន ត្រង់កន្លែងភ្នែក ។
ជាពិសេស សូម្បីតែស្ទាយ៍នៃការតែងខ្លួន របស់តារាប្រុសរូបនេះ ក៏មានការផ្លាស់ប្ដូរ ដែលធ្វើឲ្យមនុស្សជាច្រើន គិតថា រូបលោកកាន់តែធ្លាក់សម្រស់ បន្ទាប់ពី លែងលះគ្នាជាមួយនឹងតារាស្រី Yang Mi ព្រមទាំងមិនសូវមានការងារដ៏លេចធ្លោ សម្រាប់ខ្លួនឯង ផងដែរ៕
ប្រភព៖ Eva.vn
សូមទស្សនារូបភាពខាងក្រោម៖





