ឡានក្រុងជប៉ុន ប្រែទៅជារថភ្លើង ក្នុងរយៈពេល១៥វិនាទីប៉ុណ្ណោះ (មានវីដេអូ)

//s9.kh1.co/a9/a98b7872179f9e57892b2ef088177f6bceccc984.jpg
សង្គម

 ២១-ធ្នូ-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

រថយន្ដមានប៊ូតុងចុចទម្លាក់នូវកង់ដែកចំនួនពីរនៅខាងមុខ និងកង់ដែកពីរទៀតនៅខាងក្រោយ ខណៈកង់ដែកមានភាពខ្ពស់ជាងសំបកកងកៅស៊ូ។

ជប៉ុន៖ រថយន្ដពីររបៀប ឬហៅថា DMV អាចបំប្លែងពីរថយន្ដក្រុង ទៅជារថភ្លើងវិញ ក្នុងរយៈពេលត្រឹមតែ១៥វិនាទីប៉ុណ្ណោះ ដែលអាចធ្វើដំណើរលើផ្លូវរថភ្លើងបានយ៉ាងងាយស្រួល ដោយសារតែរថយន្ដមានប៊ូតុងចុចទម្លាក់នូវកង់ដែកចំនួនពីរនៅខាងមុខ និងកង់ដែកពីរទៀតនៅខាងក្រោយ ខណៈកង់ដែកមានភាពខ្ពស់ជាងសំបកកង់កៅស៊ូ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្ដប្រភេទនេះ អាចផ្ទុកមនុស្សបាន២៣នាក់ រួមទាំងអ្នកបើកបរ និងមានប្រវែងប្រមាណម៉ែត្រ ហើយទម្ងន់ប្រមាណ៥,៨៥០គីឡូក្រាម ដែលធ្វើឲ្យវាស្រាលជាងទូរថភ្លើងធម្មតា។

តួយ៉ាង នៅលើផ្លូវដែក វាអាចធ្វើដំណើរក្នុងល្បឿន៦០គីឡូម៉ែត្រក្នុងរយៈពេលមួយម៉ោង ប៉ុន្ដែនៅលើផ្លូវថ្នល់ វាអាចលឿនជាងនេះ អាស្រ័យទៅលើល្បឿនកំណត់។ ហើយវាគ្រោងនឹងចាប់ផ្ដើមដំណើរការនៅថ្ងៃបុណ្យណូអែលនាពេលខាងមុខនេះ ក្រោមផ្លូវរថភ្លើង Asa Seaside Railways ដោយភ្ជាប់ទីក្រុង Tokushima និងទីក្រុង Kochi

យ៉ាងណាមិញ ឥឡូវនេះ រថយន្ដ DMV មានចំនួនគ្រឿងប៉ុណ្ណោះ ដែលមានពណ៌យ៉ាងស្រស់បំព្រងដូចជា ពណ៌បៃតង ខៀវ និងក្រហម។ ហើយវាអាចត្រូវបានប្រើនៅក្នុងព្រឹត្តិការណ៍នៃការរញ្ជួយដី ដោយផ្ដល់ជំនួយរហ័ស ដល់ជនរងគ្រោះ។ បន្ដែមពីនេះទៀត វាជាយានជំនិះដំបូងគេបង្អស់របស់ពិភពលោក ដោយអាចរត់បានទាំងផ្លូវថ្នល់ និងផ្លូវដែក ដែលធ្វើឲ្យការដឹកជញ្ជូនក្នុងស្រុកកាន់តែងាយស្រួលផងដែរ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T