ម្ចាស់ហាងត្រេកអរមិនស្ទើ ឥទ្ធិពល Rm ធ្វើឲ្យហាងកាហ្វេមួយលក់ដាច់ជាខ្លាំង

//s9.kh1.co/89/8938339d84dec20181c411b9d8cf0959787c54ad.png
តារា & កម្សាន្ដ

 ១៥-មករា-២០២២ ៨ព្រឹក · ២ ឆ្នាំមុន

ម្ចាស់ហាងកាហ្វេមួយកន្លែង បានធ្វើការអរគុណទៅដល់ Rm សមាជិកក្រុម BTS ដែលបានធ្វើឲ្យហាងរបស់ខ្លួនលក់ដាច់ខ្លាំង។

កម្សាន្ត៖ កាលពីពេលថ្មីៗកន្លងទៅនេះ ម្ចាស់ហាងកាហ្វេមួយកន្លែង បានធ្វើការអរគុណដល់ Rm សមាជិកក្រុម BTS ដែលបានទៅផឹកកាហ្វេនៅហាងរបស់ខ្លួន។ លើសពីនោះ ដោយសារឥទ្ធិពលរបស់តារារ៉េបរូបនេះ បានធ្វើឲ្យអ្នកគាំទ្ររបស់លោកសម្រុកទៅលេងហាងកាហ្វេនោះគ្រប់ៗគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 Rm 
 Rm 

ជាមួយគ្នានេះដែរ Rm បានបង្ហោះ រូប៣សន្លឹក របស់ខ្លួនទៅក្នុងគណនី Instagram ដោយថតនៅទីតាំងខុសៗគ្នា ក្នុងហាងកាហ្វេមួយ។ ដោយហេតុនេះ ទើបមាន អ្នកគាំទ្រជាច្រើន បាននាំគ្នាសម្រុកទៅ ហាងកាហ្វេ នោះ ហើយថតរូបនៅកន្លែងតែមួយដូច តារាប្រុស នេះដែរ។ 

 Rm 
 Rm 

ជាងនេះទៅទៀត ម្ចាស់ហាងកាហ្វេនោះ ក៏បានបង្ហោះសារ ធ្វើការអរគុណដល់ឥទ្ធិពលរបស់ Rm ដែលទាក់ទាញភ្ញៀវជាច្រើនឲ្យមកហាងរបស់ខ្លួន។ មិនតែប៉ុណ្ណោះ ម្ចាស់ហាង បានបន្ដទៀតថា ខ្លួនសរសើរដល់ Army ដែលជាអ្នកគាំទ្រដ៏មាន សុជីវធម៌ល្អ គួរឲ្យស្រលាញ់ទៀតផង៕

Rm
Rm

ប្រភព៖ SBS Star

Rm
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T