កម្សាន្ត៖ ថ្មីៗនេះ អ្នកគាំទ្របាននាំគ្នាផ្អើលពេញបណ្ដាញសង្គម ដោយឃើញរូបភាពរបស់ IU និង Lee Dohyun ថតជាមួយគ្នាយ៉ាងជិតស្និទ។ លើសពីនោះ អ្នកទាំងពីរថែមទាំងបានឲ្យកាដូគ្នាទៅវិញទៅមកទៀតផង ធ្វើឲ្យហ្វេនចង់ឲ្យពួកគេមានឪកាសរួមការងារជាមួយគ្នាម្ដងទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាមួយគ្នានេះដែរ អ្នកលេងបណ្ដាងសង្គមបានបង្ហោះរូបមួយចំនួនរបស់ តារាស្រី IU និង តារាសម្ដែងប្រុសដ៏មានមន្ដស្នេហ៍ Lee Dohyun ដែលអ្នកទាំងពីរនៅតែមានទំនាក់ទំនងល្អនឹងគ្នា តែងតែគាំទ្រគ្នាទៅវិញទៅមក បើទោះបីជាមិនបានរួមការងារអស់រយៈពេលជាយូរឆ្នាំហើយក៏ដោយ។

ជាពិសេស អ្នកគាំទ្របានសង្កេតឃើញថា តារាទាំងពីររូបនេះ ឈរជិតគ្នា សមគ្នាខ្លាំង គួរឲ្យផ្ដល់ឪកាសឲ្យពួកគេបានសម្ដែងជាគូនឹងគ្នា ប្រាកដជាល្បីមិនខាន។ លើសពីនោះ IU និង Dohyun ធ្លាប់បានសម្ដែងរឿងភាគកូរ៉េជាមួយគ្នាម្ដងរួចមកហើយ ទើបធ្វើឲ្យហ្វេននៅតែដក់ចិត្តនឹងគូមួយនេះដ៏ដែល៕

ប្រភព៖ KStarLive




