ភ្នំពេញ៖ ពិតណាស់ បើក្រឡេកទៅមើលជីវិតនៅក្រៅពិភពសិល្បៈរបស់តារាចម្រៀងស្រី ពេជ្រ សូលីកា យើងអាចសង្កេតឃើញថាតារាស្រីរូបនេះ កំពុងមានជីវិតសោយសុខយ៉ាងមានសុភមង្គល ក្នុងការមើលថែ និងយកចិត្តទុកថ្នាក់ថ្នមពីសំណាក់ស្វាមី ដែលត្រូវបានគេកោតសរសើរ នៃជីវិតពិតរបស់អ្នកម៉ាក់កូនមួយនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតែយ៉ាងណាមិញ កាលពីថ្មីៗនេះ នៅគណនីផ្ទាល់ខ្លួន អ្នកនាង ពេជ្រ សូលីកា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ដែលត្រូវបានមហាជន មើលឃើញថា វាជាគម្រោងផ្ទះវីឡាធំស្កឹមស្កៃ ដែលបានកំពុងសាងសង់ហើយបានជា៦០%ទៅហើយ ជាមួយការរចនាម៉ូដផ្ទះ យ៉ាងទានសម័យទំនើបផងដែរ ។
ដោយក្នុងនោះ គេសង្គេតឃើញថា ជីវិតតារាស្រីរូបនេះហាក់ហូហៀរខ្លាំង ព្រោះកាលពីពេលថ្មីៗនេះ ពេជ្រ សូលីកា ទើបតែទទួលបានកាដូខុនដូកណ្ដាលទីក្រុង ពីស្វាមីក្តៅៗនៅឡើយទេ ដែលជាហេតុធ្វើឲ្យហ្វេនៗក៏ដូចជាអ្នកគាំទ្រនាំគ្នាលួចសរសើរពីជីវិតដ៏មានន័យនិងសោយសុខរបស់នាងខ្លាំងមែនទែន៕
សូមទស្សនារូបភាពខាងក្រោម៖







