ពិភពលោក÷ ជឿជាក់ថា ប្រិយមិត្ត ពុកម៉ែ បងប្អូន ដែលជាអ្នកនិយមតាមដាន និងទស្សនាគេហទំព័រសារព័ត៌មានដ៏សម្បូរបែបខ្មែរឡូត ប្រាកដជាធ្លាប់បានទទួលជ្រាបអំពីទំនាយសំខាន់ៗមួយចំនួនរបស់លោកយាយពិការភ្នែក Baba Vanga សម្រាប់ឆ្នាំ២០២២ ដែលយើងខ្ញុំធ្លាប់បានជម្រាបជូនកាលពីពេលកន្លងទៅជាក់ជាមិនខាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ នៅក្នុងចំណោមទំនាយសំខាន់ៗទាំង៦ចំណុចសម្រាប់ឆ្នាំ២០២២ លោកយាយជនជាតិប៊ុលហ្គារីរូបនេះ ក៏បានលើកយកនៅហេតុការណ៍មួយចំនួនទាក់ទងនឹងគ្រោះរញ្ជួយដីដ៏ធំ និងស៊ូណាមិ ដែលនឹងកើតមានក្នុងមហាសមុទ្រប៉ាសុីហ្វិក។
ជាក់ស្តែង អាចថាជារឿងដ៏ត្រឹមត្រូវ និងនឹកស្មានមិនដល់ នៅដើមឆ្នាំ២០២២នេះ ពោលគឺកាលពីថ្ងៃទី១៥ ឈានចូលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២កន្លងទៅនេះ គ្រោះរញ្ជួយដីក្រោមបាតសមុទ្រជម្រៅជ្រៅដែលកើតចេញពីបន្ទុះភ្នំភ្លើងដ៏ធំ នៅលើកោះមួយរបស់ប្រទេសដីកោះតុងហ្កា( Tonga) បានបង្កជារលកយក្សស៊ូណាមិ វាយប្រហារប្រទេសដីកោះមួយនេះ រហូតសូម្បីតែនាយករដ្ឋមន្រ្តីក៏ត្រូវជម្លៀសទៅរកទីទួលសុវត្ថិភាព ស្របពេលដែលប្រទេសដែលនៅតាមបណ្តោយឆ្នេរសមុទ្រប៉ាសុីហ្វិករួមទាំងប្រទេសជប៉ុនក៏បានប្រកាសឲ្យមានការប្រុងប្រយ័ត្នកម្រិតខ្ពស់សម្រាប់ប្រជាជនរបស់ខ្លួនដែលរស់នៅតាមបណ្តោយឆ្នេរដែលអាចនឹងប្រឈមមុខជាមួយនឹងឥទ្ធិពលនៃរលកយក្សស៊ូណាមិ៕
ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ÷
![បន្ទុះភ្នំភ្លើង និងគ្រោះរញ្ជួយដីក្រោមបាតសមុទ្រនៅប្រទេស Tonga](https://s9.kh1.co/__image/w=650,h=366,q=100/a2/a299a90b9827ac92ef1cd57d63d289390d020e7e.jpg)
![បន្ទុះភ្នំភ្លើង និងគ្រោះរញ្ជួយដីក្រោមបាតសមុទ្រនៅប្រទេស Tonga](https://s9.kh1.co/__image/w=650,h=488,q=100/85/85ae377640e8ff2ead44170872f76e9e8c5644fd.jpeg)
![បន្ទុះភ្នំភ្លើង និងគ្រោះរញ្ជួយដីក្រោមបាតសមុទ្រនៅប្រទេស Tonga](https://s9.kh1.co/__image/w=650,h=390,q=100/2e/2e4dea77615bc5abe8531fc39921ffa03b0d6ae5.jpg)
![បន្ទុះភ្នំភ្លើង និងគ្រោះរញ្ជួយដីក្រោមបាតសមុទ្រនៅប្រទេស Tonga](https://s9.kh1.co/__image/w=620,h=388,q=100/ee/ee47e7c4abbd41e738c9883270ad8697988bd16c.jpg)
![បន្ទុះភ្នំភ្លើង និងគ្រោះរញ្ជួយដីក្រោមបាតសមុទ្រនៅប្រទេស Tonga](https://s9.kh1.co/__image/w=400,h=225,q=100/f3/f3049e48c98a9caabed7cd18f15bbaa60a996fc4.jpg)