ប្តីជើងល្អ ក្បត់ប្រពន្ធបានរាប់ឆ្នាំ ចុងក្រោយ បែកការណ៍ ដឹងមានស្រី ដោយសាររឿងនេះ (មានវីដេអូ)

//s9.kh1.co/2c/2c83b591fb14af2cae51ff6edb08935d83ee585d.jpg
តារា & កម្សាន្ដ

២៦-មករា-២០២២ ១ល្ងាច · ២ ឆ្នាំមុន

សមមុខ ប្តីជើងល្អ ក្បត់ចិត្តប្រពន្ធទៅមានស្រីថ្មី បែរជាត្រូវប្រពន្ធចាប់បាន ក្រោយម៉ាតមួយកន្លែងបានខលមកថាបានទិញសំឡីអានាម័យ

ថៃ÷ កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកនៅក្នុងប្រទេសថៃ បានផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ក្រោយពេលដែលស្រ្តីជាជនជាតិថៃ វ័យ៣៩ឆ្នាំ បានផ្តល់បទសម្ភាសន៍ជុំវិញរឿងរ៉ាវចាប់បានប្តីកំពុងលួចលាក់មានស្រីថ្មី ក្បត់ចិត្តខ្លួន ដោយបានធ្វើឲ្យអ្នកទស្សនាជាច្រើនផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ យោងតាមបទសម្ភាសន៍នោះ ស្រ្តីជាប្រពន្ធខាងលើបានឱ្យដឹងថា មូលហេតុដែលនាងចាប់បានថាប្តីមានសហាយនោះគឺ មានថ្ងៃមួយនៅសុខៗស្រាប់តែមានខាងហាងម៉ាតមួយកន្លែង ផ្ញើសារមកថានាងបានពិន្ទុសន្សំពីការទិញរបស់នៅហាងនោះ។ ភ្លាមៗនាងពិតជាប្លែកចិត្តយ៉ាងខ្លាំង ព្រោះខ្លួនមិនបានទៅទិញអ្វីឡើយ រួចនាងក៏បានតេសួរនាំខាងបុគ្គលិកហាង គេក៏បានប្រាប់ថានាងបានទិញទឹកដោះគោ និង សំឡីអនាម័យ។ នាងក៏បាននឹកសង្ស័យទៅលើស្វាមីរបស់ខ្លួនភ្លាម ហើយក៏សម្រេចចិត្តទៅដល់ហាងនោះ រួចសុំមើលកាមេរ៉ាសុវត្ថិភាព ស្រាប់តែឃើញថា ប្តីរបស់ខ្លួនបានមកទិញអីវ៉ាន់ជាមួយស្រីផ្សេង។

ក្រោយមកនាងក៏បានទាក់ទងទៅប៉ូលិស ដើម្បីឱ្យជួយបើកមើលកាមេរ៉ាសុវត្ថិភាពតាមផ្លូវថាឡានរបស់ប្តីនាងបើកទៅខាងណា ចុងក្រោយនាងក៏បានបើកឡានទៅឃើញឡានប្តីនាងនៅរីសតមួយកន្លែង រួចក៏ចុះទៅមើលនៅទីនោះ ក៏ស្រាប់តែឃើញប្តីរបស់ខ្លួនកំពុងនៅលើគ្រែជាមួយស្រីថ្មីនោះ រួចនាងក៏បានថតរូបជាច្រើនសន្លឹកទុកជាភ័ស្តុតាងផងដែរ។

ក្រោយកើតរឿងហួសចិត្តខាងលើរួចមក ស្រ្តីជាប្រពន្ធដើមក៏បានទម្លាយអត្តសញ្ញាណស្រីជាសាហាយប្តីរបស់ខ្លួននោះតាមពិតទៅគឺត្រូវជាគ្រូបង្រៀនរបស់កូនស្រីនាងនោះឯង ហើយនាងនឹងស្វែងរកមេធាវីដើម្បីដាក់ពាក្យប្តឹងស្រីសាហាយ និងប្តីរបស់នាង៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពនិងវីដេអូខាងក្រោមនេះ÷

ស្រ្តីជាប្រពន្ធដើមកំពុងផ្តល់បទសម្ភាសន៍

ស្រ្តីជាប្រពន្ធដើមកំពុងផ្តល់បទសម្ភាសន៍

ស្រ្តីជាប្រពន្ធដើមកំពុងផ្តល់បទសម្ភាសន៍
ស្រ្តីជាប្រពន្ធដើមកំពុងផ្តល់បទសម្ភាសន៍
ប្តីនិងស្រីថ្មី
ប្តីនិងស្រីថ្មី
ប្តីកំពុងនៅលើគ្រែជាមួយស្រីថ្មី

ប្តីកំពុងនៅលើគ្រែជាមួយស្រីថ្មី

វីដេអូ
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T