ទីបំផុត តុលាការបានកាត់ក្តី ឲ្យ Seungri ជាប់ពន្ធធនាគារ រយះពេល...

//s9.kh1.co/55/55ca04614666fb814bfef0ab0ccba7bd698b0729.jpg
តារា & កម្សាន្ដ

 ២៧-មករា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

Seungri ត្រូវបានកាត់បន្ថយសម្រាលទោសពី ៣ ឆ្នាំមកត្រឹម ១៨ ខែ

សេអ៊ូល៖ យោងតាម SPOTV តាមរយៈ តុលាការយោធាជាន់ខ្ពស់នៃក្រសួងការពារជាតិបានបើកសវនាការលើបណ្តឹងសាទុក្ខរបស់អតីតតារាចម្រៀង Seungri ត្រូវបានគេសម្រេចថាការផ្តន្ទាទោសដាក់ពន្ធនាគាររបស់លោកបន្ថយពី 3 ឆ្នាំ មកត្រឹម ១៣ ខែវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដើមឡើយ Seungri ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំ បូកនឹងពិន័យជាប្រាក់ចំនួនប្រហែល ៩៦៤,០០០ ដុល្លារអាមេរិក) ។ ក្នុងអំឡុងពេលសវនាការឧទ្ធរណ៍ Seungri ត្រូវបានគេរាយការណ៍ថាបានសារភាពចំពោះការចោទប្រកាន់ទាំងអស់ ហើយបានបង្ហាញពីចេតនារបស់លោក ក្នុងការឆ្លុះបញ្ចាំងពីសកម្មភាពរបស់ខ្លួនឯង។

ការ​រំសាយ​យោធា​របស់ Seungri បច្ចុប្បន្ន​ក៏ត្រូវ​បាន​ផ្អាក ដោយត្រូវបានចោទប្រកាន់ក្នុងខែមករា ឆ្នាំ ២០២០ ហើយនៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២១ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំ និងពិន័យជាប្រាក់ ថែមទៀតផង។

ក្នុងនោះផងដែរ លោកត្រូវបានចោទប្រកាន់ពីបទល្មើសសរុបចំនួន ៩ ផ្សេងគ្នា រួមមាន ពេស្យាចារ ការជួញដូរពេស្យាចារ កេងបន្លំ បំពានច្បាប់សុវត្ថិភាពចំណីអាហារ ល្បែងស៊ីសងខុសច្បាប់ ជាដើម៕

ប្រភព៖ Koreaboo

សូមទស្សនារូបភាពខាងក្រោម៖ 

 Seungri
 Seungri
 Seungri
 Seungri
 Seungri
 Seungri
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T