ពេលឃើញ​ Bahiyyih ជួបរឿងបែបនេះ ហ្វេនៗនឹកឃើញដល់ J-hope

//s9.kh1.co/cd/cdb2974bdb1d5e71064b2ca2977c77b9dc8e492c.png
តារា & កម្សាន្ដ

 ២៧-មករា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

ហ្វេនៗបានប្រៀបធៀបរឿងដែល Bahiyyih បានជួប ទៅនឹង J-hope ដែលពីមុនលោកក៏ធ្លាប់ជួបរឿងស្រដៀងគ្នាបែបនេះដែរ។

កម្សាន្ត៖ ដូចដែលប្រិយមិត្តបានដឹងរួចមកហើយថា Hening Bahiyyih គឺជាសមាជិកក្រុម Kep1er ដែលមានភាពលេចធ្លោជាងគេ។ ទន្ទឹមនឹងនោះ នាងក៏ជា តារាចម្រៀងម្នាក់ ដែលទទួលបាន ការស្អប់ និង ពាក្យរិះគន់ ជាច្រើនពីមហាជនកូរ៉េ ដោយចោទថា នាងគ្មានសមត្ថភាពសិល្បៈនិងពឹងលើកេរ្តិ៍ឈ្មោះ Hening Kai ជាបងប្រុស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Hening Bahiyyih
Hening Bahiyyih

ងាកទៅរឿងដ៏គួរឲ្យអាណិតរបស់ Bahiyyih កាលពីពេលកន្លងទៅនេះ ក្នុងកម្មវិធី Fansign ដែលតម្រូវឲ្យអ្នកគាំទ្រ និង អាយដល បានជួបមុខគ្នានិងជូនកាដូផ្ទាល់ដៃ។ ដោយឡែក តារាស្រីរូបនេះ ត្រូវបានគេមើលរំលង មិនខ្វាយខ្វល់ជាមួយ ថែមទាំងមិនទទួលបានកាដូសូម្បីតែមួយ ស្របពេលដែលសមាជិកដ៏ទៃទទួលបានកាដូពីហ្វេនពេញៗដៃ។ 

Hening Bahiyyih
Hening Bahiyyih

ជាមួយគ្នានេះដែរ ហ្វេនៗជាច្រើនបាននឹកឃើញដល់ J-hope សមាជិកក្រុម BTS ដែលលោកធ្លាប់ជួបរឿងស្រដៀងគ្នានេះ ដោយពីមុន សមាជិកដ៏ទៃទទួលបានសារពីអ្នកគាំទ្រជាច្រើនលើសលុន ចំណែកឯ ខ្លួនវិញគ្មានសូម្បីតែមួយ ព្រោះលោកជា តារាម្នាក់ ដែលមិនល្បីហើយតែងតែត្រូវគេមើលរំលង។

Hening Bahiyyih
Hening Bahiyyih

បកត្រឡប់មកបច្ចុប្បន្នវិញ J-hope ជាតារាដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញទូទាំងពិភពលោក អ្នកណាៗក៏ស្រលាញ់គាំទ្រ មិនខុសអីពី Bahiyyih ដែលថ្ងៃបន្ទាប់ ក្នុងកម្មវិធី Fansign នោះ នាងត្រូវបានហ្វេនៗទិញកាដូឲ្យយ៉ាងច្រើនមិនចាញ់សមាជិកដ៏ទៃ៕

ប្រភព៖​ KpopStarz

J-hope
J-hope
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T