ភ្នំពេញ៖ យោងតាមបង្ហោះរបស់ក្រសួងបរិស្ថាន បានឱ្យដឹងថា ដំរីអាស៊ី (ឈ្មោះអង់គ្លេស៖ Asian Elephant ឈ្មោះវិទ្យាសាស្រ្ត៖ Elephas maximus) ត្រូវបានប្រទះឃើញកាលពីពេលថ្មីៗកន្លងមកនេះ តាមរយ:កាម៉េរាស្វ័យប្រវត្តិនៅក្នុងតំបន់ការពារធម្មជាតិនៃព្រះរាជាណាចកម្ពុជា។ ដំរីអាស៊ីស្ថិតក្នុងប្រភេទជិតផុតពូជ និងត្រូវបានចុះក្នុងបញ្ជីក្រហម IUCN (EN) ជាប្រភេទ ដែលជិតផុតពូជនៅលើពិភពលោក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដំរីអាស៊ីជាប្រភេទសត្វចតុបាទដែលមានមាឌធំជាងគេបំផុត។ វាមានប្រមោយវែង ស្បែកក្រាស់ពណ៌ប្រផេះ និងមានរោមរឹងខ្លីៗ ស្លឹកត្រចៀកមានរាងដូចផ្លិតតែស្តើង។ ដំរីអាស៊ីមានខ្នងស្ទើរាបស្មើ រីឯដំរីអាហ្វ្រិកមានខ្នងកោងជាទួលខ្ពស់ឡើងលើ។
សត្វដំរីរស់នៅតាមព្រៃល្បោះ វាលស្មៅ ព្រៃឬស្សី ព្រៃជាំទឹក តាមដងអូរ ព្រៃពាក់កណ្តាលស្រោង និងព្រៃស្រោង។ ចំនួនសត្វដំរីនៅ កម្ពុជាមានតិចតួច និងមានជម្រក ស្ថិតនៅភូមិភាគឦសាន និរតី (ជួរភ្នំក្រវាញ) និងភូមិភាគខាងជើង។ បញ្ហាប្រឈម មានដូចជា ការប.របា.ញ់ដើម្បីយកភ្លុក និងបាត់បង់ទីជម្រក៕