មិនងាយមានថ្ងៃល្អបែបនេះ! គូស្នេហ៍សិង្ហបុរីជិត៥០០គូ នឹងរៀបការ នៅថ្ងៃ ២២/២/២២

//s9.kh1.co/72/722c516dc45ddbf183c6c21b1d7c78576181afb4.jpg
តារា & កម្សាន្ដ

 ៣០-មករា-២០២២ ៩ព្រឹក · ៣ ឆ្នាំមុន

នៅក្នុងថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២២ ខាងមុខនេះ មានគូស្នេហ៍ជនជាតិសិង្ហបុរីជិត៥០០គូ គ្រោងរៀបការក្នុងថ្ងៃពិសេសនេះ

សិង្ហបុរី៖ ជឿជាក់ថា គូស្នេហ៍ជាច្រើន មុននឹងរៀចំពិធីមង្គលការ ពួកគេបានជ្រើសរើសថ្ងៃខែឆ្នាំយ៉ាងពិសេស ដោយគិតថា វាជាពេលវេលាដ៏ល្អសម្រាប់ការរស់នៅក្នុងគ្រួសារ ឬអាចជាកាលបរិច្ឆទណាមួយ ដែលមានភាពលេចធ្លោ និងងាយស្រួលក្នុងការចំណាំ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ដូចជានៅក្នុងប្រទេសសិង្ហបុរី កាលពីថ្មីៗនេះ ស្រាប់តែមានលេចឮដំណឹងដ៏រំជួលចិត្ត បន្ទាប់ពីស្រង់ព័ត៌មានបានថា មានគូស្នេហ៍ជិត ៥០០ គូ ដែលមានគម្រោងរៀបអាពាហ៍ពិពាហ៍ នៅថ្ងៃដ៏ពិសេស ២២/២/២២ (នៅក្នុងថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២២) ខាងមុខនេះ។

យ៉ាងណាមិញ ថ្ងៃខែឆ្នាំមួយនេះ អាចនិយាយបានថា វាគឺជាពេលវេលាដ៏កម្រមួយ ព្រមទាំងងាយស្រួលចងចាំ ក្នុងការប្រារព្ធធ្វើខួបសម្រាប់ជីវិតអាពាហ៍ពិពាហ៍ ផងដែរ៕

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក - TVK

សូមទស្សនារូបភាពខាងក្រោម៖ 

រូបភាព
រូបភាព
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T