រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗកន្លងទៅនេះ យោងតាមគេហទំព័រហ្វេសប៊ុកRoyal du Cambodge សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យផ្ទាល់ដ៏ឧត្តុង្គឧត្តមចំនួន១.១៦៩.៥៥០ដុល្លារអាមេរិក ដើម្បីជួសជុលកែលម្អ និងសាងសង់បន្ថែមនូវព្រះរាជសមិទ្ធផលនានា ក្នុងបរិវេណសាលាបឋមសិក្សា និងអនុវិទ្យាល័យ សម្តេចឪ សម្តេចម៉ែ ភ្នំសំពៅ ស្ថិតនៅក្នុងភូមិសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង សម្រាប់តម្កល់ជាឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមរំលឹកផងដែរថា នេះមិនមែនជាលើកទីមួយទេដែលសម្តេចម៉ែទ្រង់សព្វព្រះរាជហឬទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យផ្ទាល់ព្រះអង្គដើម្បីសាងសង់សាលារៀនជូនដល់កូនចៅ ចៅទួត និងប្រជានុរាស្រ្តរបស់ព្រះអង្គ ប៉ុន្តែជារឿយៗព្រះអង្គទ្រង់តែងតែប្រោសព្រះរាជទានទ្រព្យ ដើម្បីជួយដល់ប្រជារាស្រ្តព្រះអង្គ រួមមានជាអាទិ៍ការកសាងមន្ទីរពេទ្យ ផ្ទះ និងអណ្តូងទឹកជាដើម។ល។