សឹងមិនគួរឱ្យជឿ! ត្រង់ចំណុចនេះ Ronaldo ញាក់ដាច់ទាំងអ្នកចាំទីទៀត តែបែរជាស៊ុតអត់ចូលទៅវិញ(មានវីដេអូ)

//s9.kh1.co/72/72cd956b8eaeefe6eead0880cc18c57c684ef93b.jpg
កីទ្បា

 ១៣-កុម្ភៈ-២០២២ ៩ព្រឹក · ៣ ឆ្នាំមុន

ត្រង់ចំណុចនេះ Ronaldo ញាក់ដាច់ទាំងអ្នកចាំទីទៀតតែបែជាស៊ុតអត់ចូលទៅវិញ

បរទេស៖ វាសឹងតែមិនគួរឱ្យជឿនោះទេ ដែលចាប់តាំងពីឆ្នាំ ២០២២ ចូលមកដល់ខ្សែប្រយុទ្ធកំពូល Cristiano Ronaldo រកគ្រាប់បាល់ពុំទាន់បានមួយគ្រាប់ ក្នុងចំណោមការបង្ហាញខ្លួន ៨ ប្រកួតចុងក្រោយគ្រប់កម្មវិធីឱ្យ Manchester United។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ហើយអ្វីដែលកាន់តែភ្ញាក់ផ្អើលថែមទៀត សម្រាប់ការប្រកួតកាលពីយប់មិញខ្សែប្រយុទ្ធម្ចាស់អាវលេខ ៧ ស្ទើរតែមានឱកាសរកគ្រាប់បាល់បើកឆាកឱ្យ Man UTD ទៅហើយ បន្ទាប់ពីគាត់ទទួលបាល់បានយ៉ាងល្អពី Jadon Sancho ហើយថែមទាំងញាក់ដាច់ទាំងអ្នកចាំទីថែមទៀតនោះ ប៉ុន្តែពិតជាសោកស្តាយមែនទែន ដែលបាល់នោះបែរជាស៊ុតមិនចូលទៅវិញ។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

យ៉ាងណាមិញ ក្រោយបញ្ចប់ការប្រកួត Man UTD ទទួលបានត្រឹម ១ ពិន្ទុប៉ុណ្ណោះ ក្រោយស្មើគ្នាជាមួយ Southampton ១-១។ ក្នុងនោះមួយគ្រាប់របស់ក្រុមបិសាចក្រហមគឺរកបានដោយ Jadon Sancho នៅនាទីទី ២១, មុនពេល Che Adams រកគ្រាប់បាល់តាមស្មើឱ្យ Southampton នៅនាទីទី ៤៨៕

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T