សុទ្ធតែអតីតមិត្តរួមក្រុមដូចគ្នា តែ Ronaldo បានជ្រើសរើសអតីតខ្សែបម្រើ Man UTD រូបនេះ ថាល្អជាង Toni Kroos

//s9.kh1.co/f6/f655f86b4603447f24a3806e20e110e96c5edd31.jpg
កីទ្បា

 ០៩-កញ្ញា-២០២៤ ១១ព្រឹក · ៨ ថ្ងៃមុន

Ronaldo បានជ្រើសរើសអតីតខ្សែបម្រើ Man UTD រូបនេះ ថាល្អជាង Toni Kroos

បរទេស៖ ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បានជ្រើសរើសអតីតខ្សែបម្រើរបស់ Manchester United លោក Ryan Giggs ថាល្អជាងអតីតខ្សែបម្រើរបស់ Real Madrid លោក Toni Kroos។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Cristiano Ronaldo
Cristiano Ronaldo

នៅក្នុងកិច្ចសន្ទនាខ្លីៗ (Q&A) Ronaldo ត្រូវបានគេសួរថា៖
" Giggs ឬ Marcelo?" គាត់បានជ្រើសរើស Giggs
" Giggs ឬ Xabi Alonso?" គាត់បានជ្រើសរើស Giggs
"Giggs ឬ Toni Kroos?" គាត់បានជ្រើសរើស Giggs

ប៉ុន្តែចុងក្រោយនៅពេលគេសួរថា "Giggs ឬ Benzema?" ខ្សែប្រយុទ្ធរបស់ Al-Nassr រូបនេះបានឆ្លើយដោយមិនស្ទាក់ស្ទើរ ថាគាត់គឺសម្រេចចិត្តជ្រើសរើសយកដៃគូប្រយុទ្ធដ៏យល់ចិត្ត Karim Benzema

គួរបញ្ជាក់ថា ទាំងលោក Giggs និង Kroos សុទ្ធតែធ្លាប់លេងនៅលើទីលានជាមួយ Ronaldo ទាំង ២ នាក់។ ក្នុងនោះលោក Giggs ធ្លាប់លេងនៅ Man UTD ជាមួយ Ronaldo ចន្លោះពីឆ្នាំ ២០០៣ ដល់ ២០០៩ ចំណែក Kroos វិញ ធ្លាប់លេងជាមួយ Ronaldo នៅ Real Madrid ចន្លោះពីឆ្នាំ ២០១៤ ដល់ ២០១៨៕

Cristiano Ronaldo និងលោក Giggs
Cristiano Ronaldo និងលោក Giggs
Cristiano Ronaldo និង Kroos
Cristiano Ronaldo និង Kroos

ប្រភពFabrizio Romano

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T