បរទេស៖ ក្លិបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាចង់ចាយលុយធំ ១០០ លានអឺរ៉ូ ឬប្រមាណជា (១១១ លានដុល្លារអាមេរិក) ដើម្បីចុះកុងត្រាយកខ្សែប្រយុទ្ធ Lautaro Martinez ពីក្លិប Inter Milan។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ Chelsea បច្ចុប្បន្នកំពុងតែស្វែងរកខ្សែប្រយុទ្ធកណ្តាលដែលមានសក្តានុពលម្នាក់ ដើម្បីមកជំនួសកន្លែង Romelu Lukaku ដែលបានចាកចេញទៅកាន់ក្លិប Napoli ជាអចិន្ត្រៃយ៍ ខណៈនៅរដូវក្តៅនេះ ក្រុមរហស្សនាមតោខៀវក៏បានសម្លឹងឃើញ Victor Osimhen របស់ Napoli ផងដែរ ប៉ុន្តែចុងក្រោយការផ្ទេរបានបរាជ័យ បន្ទាប់ពីខ្សែប្រយុទ្ធសញ្ជាតិ នីហ្ស៊េរីយ៉ា រូបនេះ សម្រេចចិត្តផ្លាស់ទៅក្លិប Galatasaray ក្នុងលក្ខខណ្ឌខ្ចីជើង។
ថ្មីៗនេះយោងតាមការចុះផ្សាយដោយសារព័ត៌មាន Fichajes.net បានឱ្យដឹងថា ក្លិប Chelsea កំពុងដាក់ការចាប់អារម្មណ៍លើ Martinez ហើយក្លិបគ្រោងនឹងចាយលុយដល់ទៅ១០០ លានអឺរ៉ូ ឬប្រមាណជា (១១១ លានដុល្លារអាមេរិក) ដើម្បីអាចឱ្យពួកគេមានភាពកក់ក្តៅ ក្នុងការចុះកុងត្រាយកខ្សែប្រយុទ្ធ អាហ្សង់ទីន រូបនេះពី Inter Milan។
ប្រភពដដែលបានបន្ថែមថា Chelsea អាចនឹងថែមខ្សែប្រយុទ្ធរបស់ខ្លួន ៤ នាក់ ដើម្បីជាថ្នូរសម្រាប់ Martinez ថែមទៀត ក្នុងនោះមាន Benoit Badiashile, Carney Chukwuemeka និង Mykhailo Mudryk៕
ប្រភព៖ Sportskeeda