ទេសចរណ៍ និងកម្សាន្ត ៖ ខេត្តមណ្ឌលគីរី ជាខេត្តមួយដែលសិ្ថតនៅភូមិភាគឦសាននៃប្រទេសកម្ពុជា ដែលមានព្រំប្រទល់ខាងកើតជាប់នឹង ប្រទេសវៀតណាមខាងជើងជាប់នឹង ខេត្តរតនគីរី ខាងជើងឈាងខាងលិចជាប់នឹង ខេត្តស្ទឹងត្រែងខាងលិចជាប់នឹងខេត្តក្រចេះ ហើយមានចំងាយ ៣៨០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្នកទេសចរ ត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៨ ៧ និង៧៦ ដោយឆ្លងកាត់តាមខេត្តកណ្ដាល ព្រៃវែង ត្បូងឃ្មុំកំពង់ចាម និងក្រចេះ ផ្លូវដែលអាចធ្វើដំណើរទៅដល់ខេត្តមណ្ឌលគីរី បានមានផ្លូវគោក និងផ្លូវអាកាស បើយើង ធ្វើដំណើរតាមផ្លូវគោក យើងនឹងឃើញថាកំណាត់ផ្លូវពី ភ្នំពេញទៅមណ្ឌលគិរី ជាផ្លូវកៅស៊ូដែលផ្តល់នូវលក្ខណៈងាយស្រួល ក្នុងការធ្វើដំណើរ។
ខេត្តនេះ មានអាកាសធាតុខុសពីខេត្តផេ្សងៗទៀត នៅកម្ពុជា ដោយនៅក្នុងរដូវក្តៅ សីតុណ្ហភាពចាប់ពី ២៧°C ទៅ ៣១°C ដែលអាចចុះត្រជាក់ នៅពេលយប់។
ខេត្តមណ្ឌលគីរី ជាតំបន់ទេសចរណ៍ធម្មជាតិធំមួយ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានតំបន់ទេសចរណ៍ធម្មជាតិជាច្រើនដូចជា ទឹកជ្រោះប្រកបដោយហ្វូងមច្ឆា ជាច្រើនប្រភេទ ព្រមទាំង រុក្ខជាតិ សត្វព្រៃ ព្រៃកោងកាង និងភ្នំតូច ធំ ជាច្រើនទៀត។
ខេត្តមណ្ឌលគីរី សម្បូរទៅដោយរមណីយដ្ឋានធម្មជាតិ ជាពិសេសទឹកជ្រោះដ៏ស្រស់ត្រកាលជាច្រើន ក្រៅពីនេះ នៅមានរមណីយដ្ឋាន ឆ្នេរទន្លេ ចំការស្រល់ ដែនជំរកសត្វព្រៃ និងភូមិជនជាតិភាគតិចជាដើម ថែមទាំងនៅទីនោះ លោកអ្នកនឹងទទួលបានសេវាកម្ម លើការស្នាក់នៅ ការហូបចុក ភាពងាយស្រួលដល់អ្នកទេសចរ ដែលទៅលេង រួមជាមួយទេសភាពស្អាតៗ គ្រប់រដូវកាល ល្អមិនចាញ់ស្រុកគេឡើយ៕
ទស្សនារូបភាពខាងក្រោម ៖
ប្រភព និងរូបភាពពី ៖ Wikipedia, Facebook & Chhorn Sreyne