ភ្នំពេញ៖ ដោយសារអ្នកដែលនិយមប្រើប្រាស់អុីនធើណែតមួយចំនួន បានត្អូញត្អែរពីការរអាក់រអួល ឬក៏ល្បឿនអុីនធើណែត មិនសូវជាលឿនល្មមសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃដូចជា ការរៀនសូត្រ ការកម្សាន្តជាដើម។ ឆ្លើយតបជាមួយបញ្ហានេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបង្កើតកម្មវិធីតេស្តល្បឿនអុីនធើណែតមានឈ្មោះថា MPTC Speed Test។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក កម្មវិធី MPTC Speed Test នេះ ងាយស្រួលប្រើ ហើយបង្ហាញលទ្ធផលច្បាស់លាស់អំពីល្បឿនទាញយក (Download Speed) ល្បឿនបង្ហោះឡើង (Upload Speed) ភាពយឺតយ៉ាវ (Latency) ភាពរំខាន (Jitter) និងកម្រិតគុណភាពនៃការមើលវីដេអូតាមយូធូបជាដើម ដែលជាព័ត៌មានចាំបាច់សម្រាប់ការប្រើប្រាស់អ៊ីនធឺណិតប្រចាំថ្ងៃ។
ក្រៅពីនេះទៀត មិនតែប៉ុណ្ណោះ លទ្ធផលនៃការវាស់ស្ទង់របស់អ្នកប្រើប្រាស់កម្មវិធីនេះ នឹងក្លាយជាទិន្នន័យចាំបាច់ សម្រាប់យកទៅវិភាគ និងរកដំណោះស្រាយ សំដៅពង្រឹងគុណភាពសេវាទូរគមនាគមន៍ឱ្យកាន់តែប្រសើរ៕
ប្រភព៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
សូមអានសេចក្តីលម្អិតខាងក្រោម៖