ថ្មីទៀតហើយ! រកឃើញវីរុសថ្មីឈ្មោះDTV ឆ្លងតាមសត្វចៃ ឆ្លងសាហាវ ដល់ថ្នាក់...

//s9.kh1.co/08/08e02e98f498cc4c9323ed4da72d9b7a0af31bb8.jpg
សង្គម

 ២២-កុម្ភៈ-២០២២ ១១ព្រឹក · ៤ ឆ្នាំមុន

សូមបង្កើនការប្រុងប្រយ័ត្ន រកឃើញវីរុសថ្មីឈ្មោះDTV ឆ្លងតាមសត្វចៃ ឆ្លងសាហាវ ដល់ថ្នាក់ប៉ះពាល់ដល់អាយុជីវិតថែមទៀតផង

ពិភពលោក៖ កាលពីពេលថ្មីៗកន្លងទៅនេះ យោងតាមរបាយការណ៍ពីនាយកដ្ឋានការពារបរិស្ថានរដ្ឋ Pennsylvania សហរដ្ឋអាមេរិក (DEP) បានរកឃើញអត្រាឆ្លងខ្ពស់ខុសពីធម្មតានៃមេរោគ Deer Tick Virus (DTV) ដ៏គ្រោះថ្នាក់ និងកម្រនៅក្នុងសំណាករបស់មនុស្សពេញវ័យដែលទើបយកចេញពីសួនកម្សាន្តមួយកន្លែងមានឈ្មោះថា Lawrence Township ក្នុងតំបន់Clearfield County ក្រោយពីត្រូវបានសត្វចៃខាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយបានឃើញលទ្ធផលនៃការពិនិត្យនេះភ្លាម ប្រជាជនដែលរស់នៅតំបន់ក្បែរនោះត្រូវបានណែនាំឲ្យចាត់វិធានការការពារ ដើម្បីកាត់បន្ថយហានិភ័យនៃការប៉ះពាល់ជាមួយនឹងសត្វចៃ។ ភ្លាមៗនោះDEP ក៏បានចាត់វិធានការត្រួតពិនិត្យ និងការធ្វើតេស្តបន្ថែម ដើម្បីកាត់បន្ថយ និងតាមដានចំនួនសត្វចៃដែលមានវត្តមាននៅក្នុងតំបន់ជុំវិញឧទ្យាន។ DEP ក៏កំពុងដំណើរការបិទផ្លាកសញ្ញាជូនដំណឹងជាសាធារណៈនៅសួនច្បារ និងកំពុងសម្របសម្រួលជាមួយមន្ត្រីសាលាក្រុងក្នុងតំបន់ដើម្បីកាត់បន្ថយការឆ្លង និងទប់ស្កាត់កុំឲ្យរីករាលដាលកាន់តែខ្លាំង។

សូមបញ្ជាក់ផងដែរថា អត្រានៃការឆ្លងមេរោគនេះ បន្ទាប់ពីត្រូវបានសត្វចៃខាំដែលបានយកគំរូពីសួនកម្សាន្ត Lawrence Township គឺខ្ពស់ខ្លាំងណាស់ ហើយមេរោគ Deer Tick Virus ផ្ទេរយ៉ាងលឿនតាមរយៈការខាំ ខណ:ដែលលទ្ធផលសុខភាពបន្ទាប់ពីក្រោយការឆ្លង នៅវីរុសDeer Tick Virus គឺធ្ងន់ធ្ងរជាងជំងឺផ្សេងទៀតដែលជាធម្មតាឃើញនៅក្នុងរដ្ឋ Pennsylvania ហើយវាក៏អាចធ្វើឲ្យប៉ះពាល់ដល់សុខភាព និងរហូតដល់ថ្នាក់ប៉ះពាល់ដល់អាយុជីវិតថែមទៀតផង។

ប៉ុន្តែទោះជាមេរោគនេះនៅមិនទាន់រកឃើញនៅក្នុងប្រទេសកម្ពុជាក៏ដោយ សូមពុកម៉ែ បងប្អូន មេត្តាបង្កើនការប្រុងប្រយ័ត្ន និងចៀសវាងការប៉ះពាល់សត្វចៃ ដើម្បីបង្ការការឆ្លង ឬកើតមាននៅហានិភ័យជាយថាហេតុណាមួយ៕

ប្រភព Pennsylvania Pressroom

បំរាមហាមប៉ះពាល់សត្វចៃ
បំរាមហាមប៉ះពាល់សត្វចៃ
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
Sun Vannak
V.N

អត្ថបទទាក់ទង

//s9.kh1.co/1c/1c68f3b3b3d381107e8406b93c2a1ea9dc09d377.jpg

អភិបាលខេត្តបន្ទាយមានជ័យប្រាប់អភិបាលខេត្តស្រះកែវថៃថាបញ្ហាពាក់ព័ន្ធនឹងការគ្រប់គ្រងព្រំដែន និងការងារវាស់វែង ខណ្ឌសីមានិងបោះបង្គោលព្រំដែន ដែលជាសមត្ថកិច្ចរបស់គណៈកម្មាធិការGBCនិង JBC

 ០៤-កញ្ញា-២០២៥ 
 ៩ព្រឹក · ១៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T