និទាឃរដូវឆ្នាំ ២០២២៖ និទាឃរដូវផ្ការីកដុះដាល

//s9.kh1.co/2d/2dab4e6547da6557b2bfdad4a3552ae53f2a9b83.jpg
តារា & កម្សាន្ដ

 ០៨-មីនា-២០២២ ៣ល្ងាច · ៣ ឆ្នាំមុន

កាលពីថ្ងៃទី ៥ ខែ មីនា ឆ្នាំ ២០២២ CHARLES & KEITH បានរៀបចំកម្មវិធី Blooming Spring Press Launch នៅ Elephant Bar

ភ្នំពេញ៖ កាលពីថ្ងៃទី ៥ ខែ មីនា ឆ្នាំ ២០២២ CHARLES & KEITH បានរៀបចំកម្មវិធី Blooming Spring Press Launch នៅ Elephant Bar ដែលស្ថិតនៅសណ្ឋាគារ Raffles Hotel Le Royal ដើម្បីណែនាំនូវខូលិកសិននិទាឃរដូវថ្មីនៃឆ្នាំ ២០២២។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្រាប់រដូវកាលនេះ ផ្កាស្រស់ និងពណ៌ស្រទន់ គឺជាប្រធានបទសំខាន់នៃខូលិកសិនថ្មីរបស់ម៉ូដស្បែកជើងមួយនេះ ដោយវាមានកែងក្រាស់ រួមនឹងខ្សែព័ទ្ធកជើង ដែលវាសាកសមយ៉ាងឥតខ្ចោះសម្រាប់រដូវនេះក្នុងការតុបតែងខ្លួនរបស់អ្នកផងដែរ។

កម្មវិធី Blooming Spring Press Launch 
កម្មវិធី Blooming Spring Press Launch 

ចំណែកឯកាបូបវិញ គឺមានចំរុះទៅដោយផ្កាពណ៌ទឹកក្រូច ពណ៌ផ្កាឈូក ពណ៌ស្វាយបែកខៀវ និងពណ៌បៃតងដែលប្រកបទៅដោយភាពរស់រវើក ដែលបង្ហាញយ៉ាងច្បាស់ពីភាពរស់រវើកនៃរដូវកាលខូលិកសិនមួយនេះ។  ពិសេសជាងនេះទៅទៀត កាបូបប្រចាំរដូវកាលនេះមានឈ្មោះថា Koa ដែលការរចនានេះ គឺឆ្លុះបញ្ចាំងពីអតីតកាលមួយដែលពិសេស រីករាយ និងប្លែកភ្នែកដោយមានរាងជ្រុងបែបប្រអប់ អមជាមួយនឹងគន្លឹះធំមួយ នៅពីមុខ រួមនឹងពណ៌ស្រទន់ បែបគ្រឹមៗយ៉ាងស្រស់ស្អាត និងថ្លៃថ្នូរ។

ដោយមានការបំផុសគំនិតឆ្លុះបញ្ចាំងពីគំនូរផ្កា (floral motif) ដែលបានយកមកប្រើក្នុងខូលិកសិនមួយនេះ ដូចនេះ ទីតាំងដែលនឹងប្រារព្ធកម្មវិធី ក៏នឹងត្រូវបានតុបតែងដោយផ្កាស្រស់ៗ ដែលអមដោយតន្ត្រី jazz ទៀតផង។  ព្រឹត្តិការណ៍សារព័ត៌មាននេះ បានចាប់ផ្តើមនៅពេលរសៀល នៅឯហាងស្រាក្រឡុកបែបឯកជនមួយ ដោយរួមទាំងមានកម្មវិធីសិក្ខាសាលាសិប្បកម្មផ្កា (artisan floral workshop) ដែលភ្ញៀវកិត្តិយសអាចបង្កើតស្នាដៃច្នៃផ្កាដោយផ្ទាល់ខ្លួន​​​ ជាមួយនឹងការជជែកកម្សាន្តទៀតផង។

កម្មវិធី Blooming Spring Press Launch 
កម្មវិធី Blooming Spring Press Launch 
កម្មវិធី Blooming Spring Press Launch 
កម្មវិធី Blooming Spring Press Launch 

ភ្ញៀវកិត្តិយសដែលបានប្រើប្រាស់កាបូប និងស្បែកជើងពី CHARLES & KEITH សម្រាប់ ខូលិកសិននិទាឃរដូវ និងរដូវក្តៅ ឆ្នាំ២០២២ នេះរួមមានកញ្ញា Daa Dao, កញ្ញា​ Sarita Kong, កញ្ញា​ Xiang Fairy, កញ្ញា Viriya Vuthy, កញ្ញា​ Leng Leng, កញ្ញា Raksa Neth, កញ្ញា Melia Constantin និងភ្ញៀវកិត្តិយសដទៃទៀតជាច្រើន។

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ៖

CHARLES & KEITH ការិយាល័យសារព័ត៌មាន

ទូរសព្ទ៖ +65 6590 700

អ៊ីមែល៖ [email protected]

ប្រភពរូបភាព៖ Luke Ding , Ly Song (Stellar Picture)

កម្មវិធី Blooming Spring Press Launch 
កម្មវិធី Blooming Spring Press Launch 
កម្មវិធី Blooming Spring Press Launch 
កម្មវិធី Blooming Spring Press Launch 
កម្មវិធី Blooming Spring Press Launch 
កម្មវិធី Blooming Spring Press Launch 

ការពណ៌នាអំពី CHARLES & KEITH៖

សហគ្រិនរបស់លោក Charles និង Keith Wong បានបង្កើតក្រុមហ៊ុន CHARLES & KEITH ក្នុងឆ្នាំ ១៩៩៦ ដោយរកឃើញនូវសក្តានុពលនៃការរចនាកាបូបស្បែកជើងសម្រាប់ស្ត្រីនៅភាគខាងកើត។ CHARLES & KEITH គឺមានគោលដៅឆ្ពោះទៅរកភាពទាន់សម័យបំផុត នឹងត្រូវបានទទួលស្គាល់ថាមានការច្នៃប្រឌិតម៉ូដខូលិកសិនថ្មីៗជាច្រើន។ ចំណុចសំខាន់ម៉ាកនេះបានបង្កើត ស្បែកជើង កាបូប វ៉ែនតា និងគ្រឿងអលង្ការបន្ទាប់បន្សំ។ ការជំរុញឲ្យឆ្ពោះទៅមុខនូវតម្លៃម៉ាកកាបូបស្បែកជើងនេះមានចំនួនបួនចំណុច៖ ការពិសោធន៍ដោយការយកចិត្តទុកដាក់ និងភាពទាន់សម័យម៉ាកនេះតម្រូវសម្រាប់សុភាពស្ត្រីមានការច្នៃប្រឌិតម៉ូដថ្មីឲ្យមានភាពស្រស់ស្អាតជារៀងរាល់ថ្ងៃដែលសាកសមសម្រាប់សុភាពស្ត្រីបំផុត។ សម្រាប់ម៉ាក​ CHARLES & KEITH អ្នកអាចស្វែងរកបានជាមួយ គេហទំព័រទិញទំនិញតាមអ៊ិនធឺរណែតនោះគឺ CHARLESKEITH.COM ជាមួយម៉ាកកាបូបស្បែកជើងនេះដែរមានជាច្រើន កន្លែងដូចជា សហរដ្ឋអាមេរិក អាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុប៕

កម្មវិធី Blooming Spring Press Launch 
កម្មវិធី Blooming Spring Press Launch 
កម្មវិធី Blooming Spring Press Launch 
កម្មវិធី Blooming Spring Press Launch 
កម្មវិធី Blooming Spring Press Launch 
កម្មវិធី Blooming Spring Press Launch 
កម្មវិធី Blooming Spring Press Launch 
កម្មវិធី Blooming Spring Press Launch 
កម្មវិធី Blooming Spring Press Launch 
កម្មវិធី Blooming Spring Press Launch 
កម្មវិធី Blooming Spring Press Launch 
កម្មវិធី Blooming Spring Press Launch 
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T