ច្បាស់ពេកហើយ! ដើមឆ្នាំ២០២២ ទំនាយពីរឿងរញ្ជួយដី និងគ្រោះទឹកជំនន់ បានសម្រេចបាត់

//s9.kh1.co/d4/d4d887b376a70b36e70389eb3b5a45645a5ad332.jpg
សង្គម

 ១៨-មីនា-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

មិនធម្មតាមែន ទំនាយរបស់លោកយាយ Baba Vangaពីរឿងរញ្ជួយដី និងទឹកជំនន់ បានសម្រេចបាត់

ពិភពលោក÷ ដូចពាក្យចាស់លោកពោលថា អាគមសមអាយុ មិនជឿកុំប្រមាថ ដូច្នោះមែន។ កាលពីពេលថ្មីៗកន្លងទៅនេះ មហាជន និងជាពិសេសដែលដែលនិយមតាមដានព័ត៌មានពិភពលោកបានផ្ទុះការចាប់អារម្មណ៍សាជាថ្មីម្តងទៀត ក្រោយឃើញហេតុការណ៍គ្រោះរញ្ជួយដីនៅក្នុងខេត្តMiyaki និង Fukushima ក្នុងប្រទេសជប៉ុន កាលពីយប់ថ្ងៃពុធ កន្លងទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ងាកក្រលេកមកចាប់អារម្មណ៍ពីទំនាយរបស់លោកយាយពិការភ្នែកដ៏ល្បី Baba Vanga សម្រាប់ឆ្នាំ២០២២ឯណេះវិញ លោកយាយបានទាយទុកមកថា នឹងកើតមានរញ្ជួយដីខ្លាំងក្នុងពិភពលោក ជាពិសេសនៅក្នុងប្រទេសកោះក្នុងមហាសមុទ្រប៉ាសុីហ្វិក ព្រមទាំងមាន"ទឹកជំនន់ខ្លាំង" នៅក្នុងប្រទេសអាស៊ីមួយចំនួន រួមទាំងអូស្ត្រាលីថែមទៀតផង។

ជាការគួរឲ្យកត់សម្គាល់ពាក្យទំនាយរបស់លោកយាយ Baba Vanga ហាក់ដូចជាត្រូវគ្នាទៅនឹងព្រឹត្តិការណ៍ពិភពលោក ដោយដើមឆ្នាំ២០២២នេះ អូស្ត្រាលីបានជួបនឹងបញ្ហាទឹកជំនន់ ហើយជប៉ុនដែលជាប្រទេសក្នុងមហាសមុទ្រប៉ាសុីហ្វិកបានជួបនឹងគ្រោះរញ្ជួយដី៕

គ្រោះរញ្ជួយដីនៅប្រទេសជប៉ុន
គ្រោះរញ្ជួយដីនៅប្រទេសជប៉ុន
គ្រោះទឹកជំនន់អូស្ត្រាលី
គ្រោះទឹកជំនន់អូស្ត្រាលី
Sun Vannak
V.N

អត្ថបទទាក់ទង

//s9.kh1.co/db/dbe826f356c89ad18737906c7f8726740be64acd.jpg

ណាហ្គាវើលដ៍ ឈ្នះពានរង្វាន់សហគ្រាសដែលមានទំនួលខុសត្រូវប្រចាំទ្វីបអាស៊ី (AREA) ឆ្នាំ២០២៤ ចំនួន ៣ លើផ្នែកបណ្តុះបណ្តាលធនធានមនុស្ស ការលើកស្ទួយសង្គម និងភាពជាអ្នកដឹកនាំនៃការគាំពារបរិស្ថាន

 ០២-កក្កដា-២០២៤ 
 ១ល្ងាច · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T