យល់ដឹង ៖ ឲ្យតែពេលញ៉ាំឆ្អែត ពេលស្បែកពោះតឹង ត្របកភ្នែកស្រទន់ ជារឿយៗវាតែងកើតឡើងនៅពេលដែលអ្នកទទួលអាហាររួច ជាពិសេសអាហារថ្ងៃត្រង់តែម្ដង មិនយូរប៉ុន្មានអ្នកនឹងចាប់ផ្ដើមស្ងាបញឹក ហើយអ្នកក៏ងងុយគេងភ្លាមៗ ដឹងទេរោគសញ្ញានេះត្រូវបានគេហៅថា Food Coma។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តើ Food Coma ជាអ្វី?
Food Coma គឺជាពាក្យវេជ្ជសាស្រ្តដែលប្រើដើម្បីសម្ដៅលើ ពេលអ្នកងងុយគេងបន្ទាប់ពីញ៉ាំអាហាររួច។
តើ Food Coma កើតឡើងដោយរបៀបណា?
ពិតណាស់ Food Coma កើតឡើងពីរាងកាយទទួលបានកាបូអ៊ីដ្រាតច្រើនចូលទៅក្នុងខ្លួន នៅពេលដែលវាចូលទៅក្នុងរាងកាយ វាជំរុញឲ្យខួរក្បាលប្រើប្រាស់ថាមពលកាន់តែច្រើនសម្រាប់ការរំលាយអាហារ នៅពេលដែលខួរក្បាលប្រើប្រាស់ថាមពលច្រើន រាងកាយនឹងកាត់បន្ថយការប្រើប្រាស់ថាមពលនៅក្នុងផ្នែកផ្សេងៗ វាធ្វើឲ្យយើងមានអារម្មណ៍ទន់ខ្សោយ ទន់ភ្នែក ងងុយដេក។

ក្រៅពីនេះមានកត្តាផ្សេងទៀតដែលពាក់ព័ន្ធដូចជា ៖
- អាស៊ីតអាមីណូ អាហារដែលជួយកាត់បន្ថយភាពតានតឹងដែលបណ្តាលឲ្យងងុយគេង
- ការសម្រាកមិនគ្រប់គ្រាន់
- ការញ៉ាំច្រើនពេកអាចបញ្ចេញសារធាតុ Serotonin និង Melatonin ឬសារធាតុដែលទាក់ទងនឹងងងុយគេង។
- ខិតខំធ្វើការ និងបញ្ចេញថាមពលខ្លាំងនៅពេកព្រឹក។

តើធ្វើដូចម្តេចដើម្បីការពារ Food Coma?
ត្រង់នេះត្រូវបានណែនាំឲ្យជៀសវាងអាហារដែលមានជាតិម្សៅ និងផ្អែម ដើម្បីកាត់បន្ថយបន្ទុកលើការរំលាយអាហារ នឹងធ្វើឲ្យអ្នកងងុយគេងតិច ទំពារអាហារឲ្យបានហ្មត់ល្អ សម្រាកឲ្យបានគ្រប់គ្រាន់រាល់យប់ ឬដើរលេងធ្វើសកម្មភាពខ្លះៗក៏អាចជួយបានដែរ៕
ប្រភព ៖ Sanook