យល់ដឹង៖ មនុស្សពេលប្រាស្រ័យទាក់ទងគ្នា ជាពិសេសពេលនិយាយគ្នាជាញឹកញាប់ អាចមើលឃើញពីភាពថ្លៃថ្នូរ និងគុណសម្បត្តិរបស់មនុស្សទៅវិញទៅមក។ មនុស្សដែលមានសេចក្តីថ្លៃថ្នូរ កម្រិតវប្បធម៌ខ្ពស់ តែងតែយកចិត្តទុកដាក់លើអារម្មណ៍អ្នកដទៃ ពាក្យសម្តីអាចធ្វើឲ្យអ្នកស្តាប់មានអារម្មណ៍ស្រួល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទោះជាយ៉ាងណាក៏ដោយ ការពិតទៅក៏មានមនុស្សដែលមិនដែលយកចិត្តទុកដាក់លើអ្នកដទៃ និយាយដោយមិនដឹងពីរបៀបរក្សាចម្ងាយ និយាយដោយមិនគិត ឲ្យតែដាក់គូទ គឺដាក់មាត់។
ខាងក្រោមជាបញ្ហា ៣ យ៉ាង ដែលមនុស្សបែបនេះតែងតែវិលវល់ ហើយបើស្គាល់មនុស្សបែបនេះ សូមព្យាយាមនៅឆ្ងាយឲ្យបានឆាប់ គឺកាន់តែល្អ។
១.ចូលចិត្តលូកដៃក្នុងរឿងអ្នកដទៃ
ជីវិតនេះ ប្រហែលជាមានមនុស្សច្រើន ដែលចូលចិត្តលូកដៃក្នុងកិច្ចការអ្នកដទៃ។ មានរឿងដែលគួរចងចាំ ប៉ុន្តែតែងតែមាត់លឿនជាងខួរក្បាល នោះមិនហៅថាមនុស្សនិយាយត្រង់ទេ គេហៅថាមនុស្សខ្វះការគិត។
មនុស្សនិយាយត្រង់ គឺជាមនុស្សដែលមានអ្វីនិយាយនោះ គឺជាមនុស្សស្មោះត្រង់ដែលមានពាក្យសម្ដីមិនធ្វើបាបអ្នកដទៃ។ ហើយមនុស្សដែលចូលចិត្តរញ៉េរញ៉ៃ តែងតែជាមនុស្សដែលចូលចិត្តមើលរឿងតាមទស្សនៈរបស់ខ្លួន ដរាបណាមានអ្វីមួយមិនចូល នោះពួកគេនឹងមិនសប្បាយចិត្តភ្លាមៗ។ បើមានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយមនុស្សបែបនេះ បន្ទាប់ពីបានស្និទ្ធស្នាលហើយ ខ្លាចថា បើអ្នកធ្វើបាបគេដោយចៃដន្យ អ្នកនឹងមិនមានសេចក្តីសុខឡើយ។
២.តាមដានរឿងឯកជនរបស់អ្នកដទៃ
រឿងឯកជនរបស់អ្នកដទៃ ទោះជាដឹងក៏ដោយ កុំនិយាយដោយចៃដន្យ ដឹងពីរបៀបទុកមុខឲ្យអ្នកដទៃ គឺរក្សាលក្ខខណ្ឌផ្ទាល់ខ្លួនរបស់អ្នក។ មនុស្សគ្រប់រូបតែងតែមានរឿងដែលពិបាកនិយាយ ហើយមិនចង់ឲ្យមនុស្សច្រើនដឹង ប៉ុន្តែមានមនុស្សគិតថា វាសប្បាយក្នុងការនិយាយរឿងគ្រួសារអ្នកដទៃ។ ការនិយាយជាឯកជនអំពីអ្នកដទៃ ទោះបីជាគ្មានការព្យាបាទក៏ដោយ ក៏វាមិនមែនជារឿងត្រូវមកនិយាយដើម្បីសប្បាយដែរ។ ការលេងជាមួយមនុស្សបែបនេះ លុះត្រាតែអ្នកមានស្មារតីរឹងមាំ ឬអាចចេញពីស្ថានការណ៍ដ៏ឆ្គាំឆ្គង។ យកល្អគួរតែគូសបន្ទាត់ជាក់លាក់មួយជាមួយពួកគេ។
៣.ការត្អូញត្អែរ និងការអាក់អន់ចិត្តខ្លួនឯង
មានឃ្លាដ៏ពេញនិយមមួយនៅលើអ៊ីនធឺណិតហៅថា "ចូលចិត្តធ្វើខ្លួនជាជនរងគ្រោះ"។
គំនិតទូទៅគឺថា មានមនុស្សដែលមានផ្នត់គំនិតបែបនេះ តែងតែគិតថាខ្លួនទន់ខ្សោយ បន្ទាប់ពីមានបញ្ហាកើតឡើង ពួកគេមានទម្លាប់បន្ទោសអ្នកដទៃ ឬមជ្ឈដ្ឋានជុំវិញ និងកាលៈទេសៈ។ ពួកគេចាត់ទុកអារម្មណ៍របស់ពួកគេសំខាន់ជាងអ្វីផ្សេងទៀត ការរងទុក្ខតូចតាច នឹងស្វែងរកនរណាម្នាក់មកដាក់បន្ទុកភ្លាមៗ ហើយជូនពរពិភពលោកទាំងមូលនឹងមកលួងលោមពួកគេ។ ជានិច្ចកាល ការបង្ហាញអារម្មណ៍អវិជ្ជមាននៅលើមុខរបស់យើង ការត្អូញត្អែរ និងការមិនសប្បាយចិត្តនៅក្នុងមាត់របស់យើង ការនៅជាមួយមនុស្សបែបនេះរយៈពេលយូរ យើងក៏នឹងឆ្លងមេរោគ និងក្លាយជាមនុស្សអវិជ្ជមានផងដែរ។
យ៉ាងណាមិញ អ្នកណាដែលអ្នកជ្រើសរើសដើម្បីនៅជាមួយ នឹងកំណត់ថា តើជីវិតប្រភេទណាដែលអ្នកមាន។ រៀននៅក្បែរមនុស្សដែលមានថាមពលវិជ្ជមាន ហើយយើងនឹងកាន់តែមានភាពវិជ្ជមាន និងសុទិដ្ឋិនិយម ក្រោមឥទ្ធិពលនៃត្រចៀក និងភ្នែករបស់យើង។ សម្រាប់មនុស្សបែបនេះ យកល្អគួរតែនៅឲ្យឆ្ងាយ ហើយរៀនការពារខ្លួនអ្នក ចេះបញ្ចេញទស្សនៈ បង្ហាញដែនកំណត់របស់អ្នកភ្លាមៗ ចៀសវាងការរងឥទ្ធិពលពីពួកគេ ដាក់ខ្លួនអ្នកនៅក្នុងផ្លូវគ្រោះថ្នាក់។ ក្នុងការប្រាស្រ័យទាក់ទងគ្នា កុំនិយាយដោយចៃដន្យ កុំឲ្យអារម្មណ៍គ្របសង្កត់អ្នក។ សូមឲ្យការជួបគ្នានាពេលអនាគតជួបតែសុខសប្បាយ មនុស្សដែលអ្នករាប់អានទាំងអស់ សុទ្ធតែជាមិត្តល្អ!
ប្រភព៖ kenh14