កម្ពុជា៖ ថ្មីៗនេះលោក Keisuke Honda អ្នកចាត់ក្រុមគោព្រៃកម្ពុជាបានបង្ហោះសារមួយឃ្លាថា លោកមានមហិច្ឆតាចង់រកគ្រាប់បាល់នៅក្នុង ២០ ប្រទេសផ្សេងគ្នា, ហើយតាមរយៈសារមួយឃ្លានេះយើងអាចកត់សម្គាល់បានថា វាអាចជាដើមចម និងជាមូលហេតុចម្បងផងដែរ ដែលបុរសសញ្ជាតិជប៉ុនមិនទាន់ចូលនិវត្តន៍ពីបាល់ទាត់ក្នុងនាមជាកីឡាករ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ ចាប់តាំងពីប្រកបអាជីពជាកីឡាករបាល់ទាត់ដំបូង រហូតមកដល់ឥឡូវ លោក Honda ធ្លាប់បានលេងនៅក្លិបជាច្រើនក្នុងចំណោម ៩ ប្រទេសផ្សេងគ្នា ក្នុងនោះមានទាំងក្លិបយក្ស AC Milan នៃប្រទេស អ៊ីតាលី ផងដែរ, ដូច្នេះតាមគោលដៅរបស់លោក Honda គឺលោកចង់បន្តលេងនៅក្លិបចំនួន ១១ ប្រទេសផ្សេងទៀតមុនចូលនិវត្តន៍ពីបាល់ទាត់។
ដកស្រង់សំណេរដើម, លោក Honda បានបង្ហោះនៅលើគណនី Facebook ផ្លូវការរបស់ខ្លួនយ៉ាងដូច្នេះថា៖
ប្រភព៖ Keisuke Honda