បរទេស៖ ខ្សែប្រយុទ្ធ Real Madrid កីឡាករ Vinicius Jr. បានទទួលកាតក្រហមពីលោកអាជ្ញាកណ្តាលភ្លាមៗនៅនាទីទី ៧៩ បន្ទាប់ពីរូបគេទៅរុញករបស់អ្នកចាំទីក្រុម Valencia កីឡាករ Stole Dimitrievski ប៉ុន្តែក្រោយបញ្ចប់ការប្រកួតក្រុម អធិរាជស នៅតែអាចវាយបកយកឈ្នះទៅលើក្រុម ប្រចៀវខ្មៅ ២-១ ទោះនៅសល់គ្នាត្រឹម ១០ នាក់ក៏ដោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ នៅក្នុងការប្រកួតនោះពិតជាតានតឹងមែនទែន ជាពិសេសបន្ទាប់ពី Vinicius ទទួលបានកាតក្រហម ស្របពេលដែល Real Madrid កំពុងត្រូវបានក្រុមគូប្រកួតនាំមុខ ១-០ ដែលស៊ុតបញ្ចូលទីដោយ Hugo Dura តាំងពីនាទីទី ២៧ ប៉ុន្តែចុងក្រោយពួកគេអាចវាយបកបានវិញ ដែលជាការសហការគ្នារកគ្រាប់បាល់ដោយ Luka Modric នៅនាទីទី ៨៥ និង Jude Bellingham នៅនាទីទី ៩០+៥។
ងាកមកចាប់អារម្មណ៍ជាមួយនឹង Vinicius វិញ នៅក្នុងការប្រកួតនោះរូបគេហាក់មានភាពឆេឆាវមែនទែន ដោយមុនពេលទទួលបានកាតក្រហមនៅនាទីទី ៧៩ រូបគេបានទៅប៉ះទង្គិចពាក្យសម្តីមួយប្រាវជាមួយអ្នកគាំទ្រក្រុម Valencia នៅពេលដើរចូលទៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់អំឡុងពេលបញ្ចប់ការប្រកួតវគ្គទី ១។
ទោះបីជាយ៉ាងណាក៏ដោយ វីដេអូដែលត្រូវបានបង្ហោះដោយលោក Fabrizio Romano នោះ គឺមិនបានបង្ហាញថា Vinicius និយាយអ្វីខ្លះនោះទេ គ្រាន់តែដឹងថា រូបគេបានឈ្លោះគ្នាជាមួយនឹងអ្នកគាំទ្រក្រុមប្រចៀវខ្មៅមួយសន្ទុះ រហូតទាល់តែមិត្តរួមក្រុម និងកីឡាកររបស់ Valencia ម្នាក់ មកសម្របសម្រួលឱ្យរូបគេដើរចូលទៅខាងក្នុង។
ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖
លីងទស្សនាវីដេអូ Vinicius ប៉ះទង្គិចជាមួយអ្នកគាំទ្រ Valencia៖ លីងវីដេអូ
ដកស្រង់ និងសម្រួលអត្ថបទ៖ Keylatop