ភ្នំពេញ៖ ពិតណាស់ កាលពីពេលកន្លងទៅ រឿងរ៉ាវ ផ្ទុះលើបណ្តាញសង្គមហ្វេសប៊ុក ដែល តារាYoutube ខ្មែរល្បី Bro KH ទម្លាយអាការជំងឺស្ត្រេស ដែលបានធ្វើទុក្ខខ្លាំង ត្រូវប្រើពេលព្យាបាលអស់២ឆ្នាំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនតែប៉ុណ្ណោះ Youtuber ល្បីឈ្មោះ Bro Kh ពេលនេះ ធ្លាប់បានសាងកេរ្ដិ៍ឈ្មោះល្បីល្បាញក្នុងបណ្ដាញសង្គម តាមរយៈការធ្វើវីដេអូកំប្លែង ប្លែកៗ ព្រមទាំងមានអ្នកចូលទស្សនាច្រើននាក់ពេលបង្ហោះវីដេអូម្ដងៗ និង រកចំណូលបានជាច្រើន សឹងតែពេលលោកបិទភ្នែក ក៏មានលុយចូលទៀតផង ។
យ៉ាងណាមិញ ក្រោយមានបញ្ហា បាក់បែកស្នេហា ក៏ដូចជាជំងឺផ្លូវចិត្តរើឡើង លោកក៏បានសំងំបាត់ខ្លួនពីបណ្ដាញសង្គមអស់ជាយូរគួរសមផងដែរ។ ប៉ុន្តែស្រាប់តែបេលថ្មីៗនេះ លោកក៏បានលេចមុខមកសារជាថ្មី ដោយលើកនេះ Bro Kh មិនបានចេញមកបង្កើត វីដេអូ ឬលេងហ្គេមសប្បាយៗអីនោះទេ ពោលគឺ អតីត Yotuber រូបនេះបែរជាប្តូរអាជីព មកលក់ផលិតផលអនឡាញ ទាំងដែលខ្លួនពីមុនសឹងតែខ្ចិលនឹងចាយលុយដែលរកបានផង៕
សូមទស្សនារូបភាព និងជូណវីដេអូខាងក្រោម៖