ខ្លោងទ្វារតាកាវ​ក្រុងអង្គរធំ ជួសជុលបាន​៧០ភាគរយហើយ

//s9.kh1.co/18/183b95298556b48912ab0000e001895780235186.jpg
សង្គម

 ០៨-មេសា-២០២២ ២ល្ងាច · ៣ ឆ្នាំមុន

ដំណើរការជួសជុលខ្លោងទ្វារតាកាវនៅភាគខាងលិចរបស់ក្រុងអង្គរធំ បានសម្រេចលទ្ធផលប្រមាណ៧០ភាគរយហើយរហូតមកដល់ពេលនេះ

សៀមរាប៖ មន្ត្រីជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ដំណើរការជួសជុលខ្លោងទ្វារតាកាវនៅភាគខាងលិចរបស់ក្រុងអង្គរធំ បានសម្រេចលទ្ធផលប្រមាណ៧០ភាគរយហើយរហូតមកដល់ពេលនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្ថាបត្យករ និងជាក្រុមការងារបច្ចេកទេសជួសជុលខ្លោងទ្វារតាកាវ កញ្ញា ម៉េង សុវណ្ណលីលីន មានប្រសាសន៍ថា គិតមកដល់ត្រឹមថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២នេះ ក្រុមការងារជួសជុលបានជួយសង្គ្រោះការខូចខាតរបស់ខ្លោងទ្វារតាកាវឱ្យប្រសើរឡើងវិញជាច្រើនចំណុច ដូចជា រូបដំរីទាំង៤ដែលខូចខាតធ្ងន់ធ្ងរ តែបានជួសជុលជិតរួចរាល់ មុខព្រហ្មខាងលិច និងខាងជើងដែលត្រូវជួសជុលត្រឹមម្កុដ ក៏ជិតរួចរាល់ដែរ។ ចំណែក មុខព្រហ្មខាងកើត និងខាងត្បូងកំពុងជួសជុលបន្ត។

កញ្ញា ម៉េង សុវណ្ណលីលីន បន្តទៀតថា រហូតមកដល់ត្រឹមថ្ងៃទី០៨ ខែមេសានេះ ក្រុមការងារជួសជុលខ្លោងទ្វារតាកាវបានសម្រេចលទ្ធផលប្រមាណ៧០ភាគរយហើយ។ បច្ចុប្បន្នក្រុមអ្នកជំនាញកំពុងសម្រុកការងារជួសជុលមុខព្រហ្មឱ្យហើយរួចរាល់ ដើម្បីឈានទៅដល់ការជួសជុលកំពូលទាំង៤របស់ខ្លោងទ្វារតាកាវដែលជាជំហានជួសជុលចុងក្រោយ។

ដោយសារអាយុកាល អាកាសធាតុ ធម្មជាតិនិងកត្តាមនុស្សបណ្តាលឱ្យបង្កាន់ដៃរបស់ខ្លោងទ្វារដែលមានរូបយក្ស និងទេវតាជាច្រើនដួលរលំហើយរចនាសម្ពន្ធរបស់ខ្លោងទ្វារមួយភាគធំ ដូចជា រូបដំរីទាំង៤ និងមុខព្រហ្មជាដើមបានរងការខូចខាតខ្លាំង ដែលតម្រូវឱ្យធ្វើការជួសជុលនិងសង្គ្រោះជាចាំបាច់។

ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានធ្វើការងារជួយសង្គ្រោះខ្លោងទ្វារតាកាវចាប់តាំងពីអំឡុងខែធ្នូ ឆ្នាំ២០១៩ ហើយគម្រោងនេះមានរយៈពេលប្រមាណ២ឆ្នាំដើម្បីអនុវត្ត ហើយកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ទើបគម្រោងជួសជុលខ្លោងទ្វារនេះជាផ្លូវការបានចាប់ផ្ដើមឡើង៕

https://s9.kh1.co/__image/w=650,h=434,q=100/8d/8d6333a110435ed00e8d72888da6d904b694326b.png
https://s9.kh1.co/__image/w=650,h=434,q=100/fd/fde183be9cb43eb6367f1d06cd049e5db6b9f05c.png
https://s9.kh1.co/__image/w=650,h=434,q=100/72/724f3b394918528421a13ea706a128725ed9e10f.png
https://s9.kh1.co/__image/w=650,h=434,q=100/ac/ac16ad712d02efcef36db32518faf75fea623710.png
https://s9.kh1.co/__image/w=650,h=434,q=100/49/49e1c94b541d8d284ddfcb78d23084cdfc1c0b96.png
https://s9.kh1.co/__image/w=650,h=434,q=100/1e/1e9c4914dc1d6f3ecd1686565dde859960a03332.png
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T