ស្អាតពេកហើយ បវរកញ្ញា MTIC ទាំង៨រូប គ្រងឈុតអប្សរាសមសួនណាស់

//s9.kh1.co/44/442891d2713af9900d9e704e5ea70b8854834ba1.png
តារា & កម្សាន្ដ

 ១៨-មេសា-២០២២ ១០ព្រឹក · ៣ ឆ្នាំមុន

កាន់តែប្លែកភ្នែក ក្រោយMMTICទាំង៨រូប គ្រងនូវឈុតអប្សរាបុរាណយ៉ាងដូច្នេះ ដោយឃើញថាស្រស់សោភាគ្រប់គ្នាតែម្ដង។

កម្សាន្ត៖ ពិតណាស់ កាលពីដើមឆ្នាំ២០២២ កម្មវិធីប្រកួតបវរកញ្ញា Miss Teen International Cambodia ទើបតែស្វែងរកឃើញនូវម្ចាស់មកុដចំនួន២រូប ដែលMTIC ២០២១ បានទៅលើកញ្ញា ឌី បញ្ញាវិមាលា និង MTIC ២០២២ បានទៅលើកញ្ញា សុខ និដាណាត់។ ជាមួយគ្នានេះដែរ ក្រោយរកឃើញម្ចាស់មកុដរួច គេឃើញថាមានមហាជនពេញចិត្តនឹងបវរកញ្ញាទាំងពីររូបនេះគ្រប់ៗគ្នា។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រៅពីជ័យលាភីឯក យើងងាកទៅមើលលំដាប់រងទាំង៤រូបវិញម្ដង ពួកគេសុទ្ធសឹងតែមានសមត្ថភាពខ្លាំងពញកែចំណេះដឹងក៏ល្អ ហើយរូបសម្ផស្សស្រស់ស្អាតទៀតផង។ ដោយMTIC លំដាប់រងទី១គឺកញ្ញា ប៊ុនរ៉ែន ធារីកា លំដាបៀរងទី២គឺកញ្ញាណូ ហ្វារីដា លំដាប់រងទី៣គឺកញ្ញា ពេជ្រ រស្មី និងលំដាប់រងទី៤គឺកញ្ញា អ៊ុក សាវរីយ៍។ លើសពីនេះទៅទៀត ក៏មានមកចាស់ពាន២រូបដែលកញ្ញា ប៉ាង ពេជ្ររចនា ជាមកចាស់ពាន Miss Rising Star និងកញ្ញា វោត លក្ខិណា ជាម្ចាសពាន Miss Charming។ 

ជាមួយគ្នានេះដែរ ថ្មីៗនេះ MTIC ទាំង៨រូបបានធ្វើឲ្យអ្នកលេងបណ្ដាញសង្គម និងហ្វេនជាច្រើនប្លែកភ្នែក និងភ្ញាក់ផ្អើលគ្រប់គ្នាខណៈបវរកញ្ញាទាំង៨រូប បានគ្រងនូវឈុតអប្សរា មើលទៅស្រស់ស្អាត ហើយសមសួនដូចៗគ្នាតែម្ដង។ ក្រោយគ្រងនូវឈុតអប្សរាគេឃើញបវរកញ្ញាទាំង៨រូបនេះ កាន់តែមានភាពលេចធ្លោ និងទាក់ទាញចំណាប់អារម្មណ៍ពីអ្នកលេងបណ្ដាញសង្គមមិនតិចនាក់នោះទេ ឲ្យចាប់អារម្មណ៍ និងសរសើរពីសម្រស់ដ៏ផូរផង់ពួកគេនោះ៕ 

សូមទស្សនារូបភាពខាងក្រោម៖

កញ្ញា ឌី បញ្ញាវិមាលា និង MTIC ២០២១
កញ្ញា ឌី បញ្ញាវិមាលា និង MTIC ២០២១
កញ្ញា សុខ និដាណាត់ MTIC ២០២២
កញ្ញា សុខ និដាណាត់ MTIC ២០២២
MTIC លំដាប់រងទី១ កញ្ញា ប៊ុនរ៉ែន ធារីកា
MTIC លំដាប់រងទី១ កញ្ញា ប៊ុនរ៉ែន ធារីកា
MTIC លំដាប់រងទី២ កញ្ញាណូ ហ្វារីដា
MTIC លំដាប់រងទី២ កញ្ញាណូ ហ្វារីដា
MTIC លំដាប់រងទី៣ កញ្ញា ពេជ្រ រស្មី
MTIC លំដាប់រងទី៣ កញ្ញា ពេជ្រ រស្មី
MTIC លំដាប់រងទី៤ កញ្ញា អ៊ុក សាវរីយ៍
MTIC លំដាប់រងទី៤ កញ្ញា អ៊ុក សាវរីយ៍
ម្ចាស់ពាន Miss Rising Star កញ្ញា ប៉ាង ពេជ្ររចនា
ម្ចាស់ពាន Miss Rising Star កញ្ញា ប៉ាង ពេជ្ររចនា
ម្ចាស់ពាន Miss Charming កញ្ញា វោត លក្ខិណា
ម្ចាស់ពាន Miss Charming កញ្ញា វោត លក្ខិណា
រូបភាព MTIC ទាំង៨រូប
រូបភាព MTIC ទាំង៨រូប
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T