យល់ដឹង ៖ សុភមង្គលគឺជារបស់ដែលមនុស្សគ្រប់គ្នាចង់បាន ប៉ុន្តែវាជាការលំបាក ប្រសិនបើមនុស្សមិនរៀបចំផ្នត់គំនិតត្រឹមត្រូវ ដើម្បីរីករាយនឹងរឿងល្អនៅក្នុងពិភពលោកនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមនុស្សជាច្រើន ព្យាយាមពេញមួយជីវិត ប៉ុន្តែមិនដែលរកឃើញសុភមង្គលពិតឡើយ។ នោះក៏ព្រោះតែពួកគេ មិនចេះពេញចិត្តនឹងអ្វីដែលខ្លួនមាន មិនអាចស្វែងរកភាពរីករាយនៅក្នុងអ្វីគ្រប់យ៉ាងដែលនៅជុំវិញខ្លួន។
ទម្លាប់ល្អទាំង ១៥ នេះនឹងជួយអ្នកដើម្បីស្វែងរកសុភមង្គលពិតប្រាកដ៖
១. កោតសរសើរជីវិត និងតែងតែរក្សាការចង់ដឹងចង់ឃើញដូចកូនក្មេងអំពីពិភពលោកនេះ។ ចងចាំរឿងល្អដែលកើតឡើងនៅជុំវិញ ហើយរៀនឲ្យតម្លៃអ្វីគ្រប់យ៉ាងដែលអ្នកមាន។
២. កុំនិយាយពាក្យអវិជ្ជមាន និងកុំបណ្តោយខ្លួនឲ្យធ្លាក់ទៅក្នុងអាងនៃភាពអវិជ្ជមាន។ ពេលមានរឿងខុសត្រូវតែហ៊ានប្រឈមមុខនឹងគេ ព្រោះការប្រឈមមុខនឹងជីវិតនេះ អាចធ្វើឲ្យអ្នកមានភាពចាស់ទុំជារៀងរាល់ថ្ងៃ។
៣. វាយតម្លៃគោលដៅផ្ទាល់ខ្លួនរបស់អ្នក ហើយទទួលស្គាល់យ៉ាងច្បាស់នូវគោលដៅក្នុងផែនការជិត និងរយៈពេលវែង ប្រមើល មើលរយៈពេលប៉ុន្មានដើម្បីជំរុញឈាមទៅរកការអនុវត្ត។

៤. កុំងាយនឹងបង្អាក់ក្តីសង្ឃឹមរបស់អ្នកដទៃ ព្រោះនោះប្រហែលជាក្តីសង្ឃឹមតែមួយគត់របស់ពួកគេ។
៥. ជារៀងរាល់ថ្ងៃ សូមចំណាយពេលរៀបចំបន្ទប់របស់អ្នក ព្រោះការរស់នៅក្នុងកន្លែងរញ៉េរញ៉ៃ កខ្វក់ធ្វើឲ្យចិត្ត កាយ វិញ្ញាណមនុស្សប៉ះពាល់ ដោយភាពមិនប្រុងប្រយ័ត្នរបស់អ្នក។ ដូច្នេះសូមចំណាយពេលខ្លីក្នុងថ្ងៃដើម្បីសម្អាតបរិស្ថានរស់នៅ ព្រោះទម្លាប់នេះក៏អាចជួយអ្នកបំបាត់ស្ត្រេសបានដែរ។
៦. កន្លះម៉ោងមុនពេលចូលគេង សូមបិទទូរសព្ទរបស់អ្នក ហើយដាក់វាឲ្យឆ្ងាយ រួចគិតអំពីអ្វីដែលធ្វើឲ្យអ្នកមានអារម្មណ៍ល្អ និងរីករាយ។ អានសៀវភៅ ស្តាប់តន្ត្រី មិនចាំបាច់គិតអំពីអ្វីដែលបានកើតឡើងនៅថ្ងៃនេះ ឬអ្វីដែលនឹងកើតឡើងនៅថ្ងៃស្អែកនោះទេ។ សូមចំណាយពេលនេះសម្រាប់តែខ្លួនអ្នក។
៧. បង្កើតមិត្តជាមួយមិត្តវិជ្ជមាន ព្រោះពួកគេអាចជំរុញអ្នកឲ្យសម្រេចក្តីសុបិនរបស់អ្នក និងជួយអ្នកឲ្យដឹងពីភាពខ្លាំងរបស់អ្នក។

៨. រៀនគោរព និងរាប់អានអ្នកដ៏ទៃដោយស្មោះត្រង់ និងសប្បុរស។ រៀនទទួលយកបុគ្គលិកលក្ខណៈ និងជីវិតរបស់អ្នកដទៃ ហើយដាច់ខាតកុំព្យាយាមផ្លាស់ប្តូរនរណាម្នាក់។
៩. ពេលអ្នកផ្សេងនិយាយ ឬបញ្ចេញមតិយ៉ាងណា ឬទោះបីជាអ្នកត្រូវដោះស្រាយរឿងបន្ទាន់ក៏ដោយ អ្នកត្រូវតែនិយាយថា "សុំទោស" ដើម្បីធ្វើឲ្យអ្នកដ៏ទៃមានអារម្មណ៍គោរព និងមានទំនុកចិត្ត។
១០. រក្សាអាកប្បកិរិយាវិជ្ជមានជានិច្ច ព្រោះនេះទម្លាប់បង្ហាញថាអ្នកកំពុងរស់នៅក្នុងទីតាំងសកម្ម។ ជារៀងរាល់ថ្ងៃ គំនិតថ្មីៗកើតឡើង សាកល្បងសួរខ្លួនឯងថា "តើខ្ញុំកំពុងធ្វើអ្វីឥឡូវនេះ?"។
១១. រស់នៅរហូតដល់អាយុចាស់ សិក្សារហូតដល់អ្នកបិទភ្នែក។ ពង្រឹងចំណេះដឹងទាក់ទងនឹងវិជ្ជាជីវៈ និងចំណាប់អារម្មណ៍របស់អ្នក។ ត្រូវមានភាពក្លាហានដើម្បីទទួលបាននូវអ្វីដែលធ្វើឲ្យអ្នកមានអារម្មណ៍រីករាយ និងរំភើប។

១២. ជឿជាក់លើខ្លួនឯង មិនថាអ្នកជួបការលំបាក ឬស្ថិតក្នុងស្ថានភាពបែបណានោះទេ អ្នកត្រូវតែជឿជាក់លើខ្លួនឯង ព្រោះវាងាយស្រួលក្នុងការស្វែងរកវិធីដោះស្រាយបញ្ហា។
១៣. មិនគួរឃោរឃៅពេក ជ្រុលហួសហេតុពេក សូមព្យាយាមរកវិធីដើម្បីរកឲ្យឃើញនូវអ្វីដែលរីករាយតិចតួចនៅជុំវិញ។ ព្យាយាមអនុញ្ញាតឲ្យខ្លួនអ្នកកំប្លែងបន្តិច និងព្យាយាមធ្វើឲ្យជីវិតនេះពោរពេញដោយសំណើច។
១៤. កុំប្រមូលការអន់ចិត្តមកទុកក្នុងចិត្ត ព្រោះនេះគឺជាប្រភេទនៃអាកប្បកិរិយាបំផ្លាញខ្លួនឯង ដូច្នេះត្រូវចេះអត់ធ្មត់នឹងអ្នកដទៃ ព្រោះវិធីនេះអ្នកអាចធ្វើឲ្យចិត្តរបស់អ្នកស្ងប់។ ជាមួយគ្នានេះ អ្នកត្រូវតែរៀនរៀនពីកំហុស បន្ទាប់មកអភ័យទោសឲ្យខ្លួនឯង ហើយចាប់ផ្តើមឡើងវិញ។

១៥. ក្រឡេកមើលទៅថ្ងៃដែលកន្លងផុតទៅ សូមមើលថា តើគោលដៅប៉ុន្មានដែលអ្នកបានសម្រេចហើយ តើមួយណាមិនទាន់បានសម្រេច ហើយមានហេតុផលអ្វីខ្លះ? នេះជាវិធីជំរុញចិត្តខ្លួនឯងឲ្យប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ៕
ប្រភព ៖ Kenh14