យល់ដឹង៖ ជារៀងរាល់ថ្ងៃ មនុស្សជាច្រើន ម្នាក់ៗតែងតែរវល់នឹងការងារយ៉ាងមមាញឹក ដើម្បីចិញ្ចឹមជីវិត និងសាងទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់គ្រួសារ និងអនាគត។ ប៉ុន្តែ អ្នកប្រហែលជាមិនគិតដល់ទេថា របស់ដែលមានតម្លៃបំផុតក្នុងជីវិត មិនមែនមានត្រឹមតែទ្រព្យសម្បត្តិប៉ុណ្ណោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខាងក្រោមនេះ ជារបស់មានតម្លៃមួយចំនួន ដែលសំខាន់ជាងលុយកាក់ ឋានៈបុណ្យស័ក្ដិទៅទៀត ដែលអ្នកគួរតែស្វែងរកក្នុងជីវិត៖

១.ពេលវេលា
វត្ថុ ៤ យ៉ាងដែលមិនអាចត្រលប់មកវិញម្តងទៀត ទីមួយគឺពាក្យដែលនិយាយ ទីពីរគឺបាត់បង់ឱកាស ទីបីគឺការបោះបង់ ហើយចុងក្រោយគឺពេលវេលាបានកន្លងផុតទៅ។ ពេលវេលាគឺមិនអាចជំនួសបាន និងមិនអាចខ្វះបាន ពេលដែលប្រើហើយ គឺមិនអាចយកមកវិញបាននោះទេ ទោះបីជាវិទ្យាសាស្ត្របានជឿនលឿនទៅមុខច្រើន ប៉ុន្តែវាក៏មិនអាចបង្កើត ឬបង្វិលពេលវេលាត្រលប់ក្រោយបានដែរ។
២.សុខភាព
សុខភាពគឺជាដើមទុនដ៏ធំបំផុត និងជាតម្រូវការដែលត្រូវគិតដល់មុនគេសម្រាប់មនុស្សគ្រប់រូប ក្នុងការមានវាទាំងអស់គ្នា។ បើបាត់លុយ អ្នកអាចរកបានវិញ ប៉ុន្តែនៅពេលដែលសុខភាពចុះខ្សោយ វាជាសញ្ញាបង្ហាញថាជីវិតកំពុងធ្លាក់ចុះ។ ដូច្នេះ អ្នកត្រូវតែគោរពមើលថែរាងកាយរបស់អ្នក កុំរង់ចាំរហូតដល់អ្នកដឹងថាអ្នកបានបាត់បង់ចំណុចសំខាន់នៃជីវិតរបស់អ្នក។ បើអ្នកជាមនុស្សមានប្រាជ្ញា នោះអ្នកនឹងជួយឱ្យរាងកាយអ្នក មានសុខភាពបរិបូរណ៍ ហាត់ប្រាណ ញ៉ាំអាហារ និងដឹកនាំរបៀបរស់នៅឱ្យមានសុខភាពល្អ ។

៣.សន្តិភាព
ក្នុងមួយជីវិតនេះ ក្រៅពីរឿងសប្បាយៗ វានឹងមានពេលជួបបញ្ហានិងទុក្ខព្រួយ។ មិនថាអ្នកមានទេពកោសល្យ ឬអ្នកមានប៉ុណ្ណានោះទេ មិនមែនគ្រប់គ្នាសុទ្ធតែស្រលាញ់អ្នកទេ មាននរណាម្នាក់ច្រណែន ឬចង់ធ្វើឱ្យអ្នកធ្លាក់ចុះក៏មាន។
ប៉ុន្តែនៅពេលដែលអ្នកព្យាយាមផ្គាប់ចិត្តមនុស្សគ្រប់រូប ចុងបញ្ចប់វានឹងចប់ដោយអស់កម្លាំង និងបាត់បង់ទំនុកចិត្ត សូម្បីតែមិនបានធ្វើឱ្យទំនាក់ទំនងរបស់អ្នកជាមួយដៃគូរបស់អ្នកប្រសើរឡើង។
យើងទាំងអស់គ្នាស្រលាញ់ខ្លួនយើង ប៉ុន្តែយើងខ្វល់ពីគំនិតអ្នកដទៃ ជាជាងផ្តោតលើខ្លួនឯង។ កាលណាអ្នកឈប់ខ្វល់ខ្វាយពីគំនិតអវិជ្ជមានរបស់អ្នកដទៃកាន់តែឆាប់ អ្នកនឹងរកឃើញសុភមង្គលក្នុងរឿងសាមញ្ញបំផុត និងសន្តិភាពខាងក្នុង។
៤.ភាពជាដៃគូ
តម្រូវការជាមូលដ្ឋានបំផុតមួយរបស់មនុស្ស គឺតម្រូវការសម្រាប់ភាពជាដៃគូ។ សូម្បីតែមនុស្សរឹងមាំបំផុតក៏អាចមានអារម្មណ៍ឯកោនៅពេលខ្លះដែរ។ ភាពជាដៃគូ គឺជាការសន្យាយូរបំផុតនៃទំនាក់ទំនងណាមួយ ជាពិសេសអារម្មណ៍មួយ។ លើលោកនេះមានមនុស្សដែលមិនចេះនិយាយពាក្យមនោសញ្ចេតនា ប៉ុន្តែពួកគេតែងតែនៅក្បែរអ្នកពេលត្រូវការ។ នៅពេលដែលអ្នកបាត់បង់មនុស្សជាទីស្រលាញ់ ពេលដែលកូនរបស់អ្នកធំឡើង ឬពេលមានជំងឺ ជាធម្មតា មានតែមនុស្សម្នាក់ដែលតែងតែនៅក្បែរអ្នក។ នោះហើយជាដៃគូជីវិត ដែលតែងតែអមដំណើរអ្នកដើម្បីជម្នះការឡើងចុះនៃជីវិត។

៥.គ្រួសារ និងមិត្តភក្តិ
លុយអាចនាំមកនូវសុភមង្គល និងការពេញចិត្តបណ្តោះអាសន្ន ប៉ុន្តែវាមិនមែនជារឿងតែមួយគត់ក្នុងជីវិតនោះទេ។ ព្រោះលុយមិនអាចទិញស្នេហា មិត្តភាព ការគោរព ឬពេលវេលាបានទេ។ ម្យ៉ាងវិញទៀត ក្រុមគ្រួសារ និងមិត្តភក្តិអាចផ្តល់ការគាំទ្រ និងលើកទឹកចិត្តពេញមួយជីវិតរបស់អ្នក ដោយជួយឱ្យអ្នកមានអារម្មណ៍ថា នៅតែមានភាពស្រស់ស្អាត និងសុភមង្គលនៅក្នុងពិភពលោក។ ក្នុងជីវិត អ្នកត្រូវការមនុស្សជិតស្និទ្ធ ដើម្បីចែករំលែកភាពរីករាយ សើច ឬទុក្ខសោក។ សាច់ញាតិ និងមិត្តពិត គឺជាអ្នកដែលស្រលាញ់អ្នកអស់ពីបេះដូង ដោយមិនគិតពីទ្រព្យសម្បត្តិ ឬឋានៈរបស់អ្នកឡើយ។
នៅពេលអ្នកក្លាយជាអ្នកមាន នឹងមានមនុស្សជាច្រើនដែលចង់ចោមរោមអ្នក។ ប៉ុន្តែនៅពេលដែលអ្នកសល់តែបាតដៃទទេ ពួកគេអាចលេចចេញចរិតពិតយ៉ាងឆាប់រហ័ស ហើយធ្វើជាខ្វាក់ភ្នែកពេលអ្នកដាក់សំណើសុំជំនួយ។ មនុស្សទាំងនេះ នៅជាមួយអ្នកដើម្បីតែទ្រព្យសម្បត្តិ ហើយពិតជាមិនចង់ធ្វើជាមិត្តរបស់អ្នកទេ។ ដូច្នេះហើយ អ្នកត្រូវប្រុងប្រយ័ត្នមើលឱ្យច្បាស់ថា អ្នកណាស្រលាញ់ពិតប្រាកដ ហើយអ្នកណាគ្រាន់តែចង់ទាញយកប្រយោជន៍ពីអ្នក។

៦.ការពេញចិត្ត
មនុស្សគ្រប់រូបមានជីវិតតែមួយ ការដេញតាមសេចក្តីប៉ងប្រាថ្នាច្រើនពេក នឹងធ្វើឱ្យពួកគេអស់កម្លាំងទាំងផ្លូវកាយ និងផ្លូវចិត្ត។ ជំនួសឱ្យការប្រៀបធៀបខ្លួនឯងជាមួយនឹងនរណាម្នាក់ ឬប្រាថ្នាឱ្យអ្នកមានជីវិតផ្សេង ចូរផ្ដោតលើអ្វីដែលអ្នកមាន ហើយដឹងគុណ។
សុភមង្គល កើតចេញពីការស្កប់ស្កល់នៃចិត្ត ភាពបរិបូរណ៍នៃវិញ្ញាណ។ មនុស្សដែលពេញចិត្ត គឺតែងតែសប្បាយចិត្ត។ អត្ថប្រយោជន៍នៃការស្កប់ស្កល់ មិនត្រឹមតែនាំមកនូវស្នាមញញឹមដល់មុខរបស់អ្នកប៉ុណ្ណោះទេ ការពេញចិត្តក៏បំពេញឱ្យអ្នកនូវអារម្មណ៍វិជ្ជមាន លើកកម្ពស់ទំនាក់ទំនងដែលមានសុខភាពល្អ និងរឹងមាំ ជាមួយនឹងភាពតានតឹងតិចតួច។
ប្រភព៖ kenh14