កម្សាន្ត៖ ហេតុអ្វីបានជាមនុស្សភាគច្រើន ជ្រើសរើសការណាត់ជួបជាមួយមិត្តប្រុសដែលមានអាយុក្មេងជាង? ជាពិសេសសម័យនេះ យើងឃើញថា នារីៗជាច្រើនដែលធ្លាប់បែកបាក់ស្នេហា បានងាកមកថែរក្សាខ្លួនឲ្យមើលទៅស្អាត និងស្វែងរកអ្នកនៅលីវដែលមានអាយុក្មេងជាងមនុស្សអតីតរបស់ពួកគេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សវាជាការពិតដែលថា អាយុគ្រាន់តែជាតួលេខប៉ុណ្ណោះ ដូច្នេះហើយ ថ្ងៃនេះ យើងនឹងនាំអ្នកទៅមើលពីគុណសម្បត្តិប្រសិនបើអ្នកមានទំនាក់ទំនងស្នេហាជាមួយមិត្តប្រុសអាយុក្មេងជាង តើមានអត្ថប្រយោជន៍អ្វីខ្លះ?
១.នៅជាមួយក្មេង ធ្វើឲ្យបេះដូងមានថាមពលឡើងវិញ
ជាទូទៅ ដូចដែលយើងដឹងស្រាប់ហើយថា មនុស្សដែលក្មេង តែងតែមានចរិតគួរឲ្យស្រលាញ់ ដូច្នេះបើមានសង្សារក្មេង គេប្រាកដជាអាចផ្ដល់ការលេងសើច និងធ្វើឲ្យយើងសប្បាយចិត្ត បាត់តានតឹង បូករួមទាំងពេលខ្លះ គេក៏មានមនោសញ្ចេតនាខ្លាំងណាស់សម្រាប់យើងផងដែរ។ ប្រសិនបើអ្នកមានទំនាក់ទំនងជាមួយសង្សារក្មេងជាង អ្នកប្រាកដជាមានភាពស្វាហាប់និងអាចកាន់តែរឹងមាំ។

២.ធ្វើឲ្យជីវិតស្រស់បំព្រង
ការណាត់ជួបមិត្តប្រុសវ័យក្មេង ផ្តល់ឲ្យអ្នកនូវទស្សនៈថ្មីបន្ថែមទៀតនៅក្នុងជីវិត។ វាអាចជាដំណើរកម្សាន្តដែលមិនធ្លាប់មានពីមុនមក ដូចជាដំណើរផ្សងព្រេងជាដើម។ ឡើងលើភ្នំចុះតាមព្រែក ឬក៏អាចជាកន្លែងរ៉ូមែនទិកផងដែរ។ ធ្វើឲ្យជីវិតរបស់អ្នក សាកល្បងអ្វីដែលអ្នកមិនទាន់បានធ្វើ។ ដូច្នេះហើយ ទើបធ្វើឲ្យជីវិតកាន់តែមានពណ៌ស្រស់បំព្រង។
៣.ធ្វើឲ្យខ្លួនឯងមានអារម្មណ៍ថាក្មេងដែរ
ការមានសង្សារក្មេង នឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាខ្លួនឯងដូចជាក្មេងដែរ។ មិនថាវាជារបៀបរស់នៅប្រចាំថ្ងៃ ការស្លៀកពាក់ និងសេចក្ដីស្រលាញ់ ក៏បណ្តាលឲ្យរាងកាយរបស់យើង បញ្ចេញអរម៉ូនដែលហៅថា endorphins ឬសារធាតុនៃសុភមង្គលផងដែរ ដែលធ្វើឲ្យអ្នកកាន់តែរីករាយក្នុងជីវិត។

៤.មានទស្សនៈវិជ្ជមានលើស្នេហា
មិត្តប្រុសវ័យក្មេង ជាទូទៅមានសុទិដ្ឋិនិយម និងមានទស្សនៈល្អប្រសើរអំពីសេចក្ដីស្រលាញ់ ជាមួយនឹងការពិតដែលថានៅក្នុងជីវិតរបស់គាត់ គាត់ប្រហែលជាមិនជួបប្រទះការខកចិត្តជាច្រើននៅក្នុងស្នេហា។ ដូច្នេះហើយ នៅពេលដែលអ្នកនៅជាមួយសង្សារក្មេង មានតែរឿងល្អៗក្នុងជីវិត ទាំងស្នេហា និងភាពស្មោះត្រង់ចំពោះគ្នា ហើយគាត់ប្រៀបដូចជាមិត្តសម្លាញ់។ ពេលខ្លះវាអាចដូចជាប្អូនស្រី និងបងប្រុសដ៏ល្អម្នាក់ ដែលអាចផ្តល់ដំបូន្មាន និងនិយាយអំពីរឿងផ្សេងៗក្នុងជីវិត និងផ្តល់យោបល់គ្នាទៅវិញទៅមកលើគ្រប់រឿង។ គាត់ក៏សរសើរយើង ហើយគោរពនិងឲ្យតម្លៃយើងថែមទៀតផង។
ប្រភព៖ sanook