ហាងកាហ្វេល្បីៗដែលអ្នកមិនគួររំលង ពេលទៅលេងសេអ៊ូល!

//s9.kh1.co/aa/aa59d94d3150f73263adad7cbd5909d952bea8a1.jpg
យុវវ័យ

 ២៦-ឧសភា-២០២២ ៤ល្ងាច · ៣ ឆ្នាំមុន

ទៅកូរ៉េមិនប្រាកដថា ត្រូវចាប់ផ្តើមដំណើរការញ៉ាំកាហ្វេនៅកន្លែងណាមែនទេ? សូមណែនាំអ្នកនូវហាងកាហ្វេដែលល្បីជាមួយគុណសម្បត្តិល្អប្រពៃ សមសម្រាប់ដំណើរទស្សនាក្នុងអំឡុងពេលស្នាក់នៅប្រទេសកូរ៉េ!

កម្សាន្ត ៖ ប្រសិនបើអ្នកជាអ្នកដែលមានចំណូលចិត្តចំពោះកាហ្វេ ឬតែ ប្រទេសកូរ៉េខាងត្បូង គឺជាកន្លែងដ៏អស្ចារ្យមួយសម្រាប់ទស្សនា។ ក្នុងនោះវប្បធម៌ ការរៀបចំក្នុងហាងកាហ្វេគឺជារឿងដ៏ល្អបំផុតមួយអំពីប្រទេសកូរ៉េ ហើយក៏ជារឿងធម្មតាដែលត្រូវធ្វើក្នុងចំណោមអ្នកទេសចរក្នុងការដើរកម្សាន្តផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រសិនបើអ្នកមិន​ប្រាកដ​ថា​ត្រូវ​ចាប់​ផ្តើម​ដំណើរ​ការ​ញ៉ាំ​កាហ្វេ​នៅ​កន្លែង​ណា? ដូច្នេះសូមនាំមកជូនអ្នកនូវហាងកាហ្វេចំនួន ៦ ដែលល្បីជាមួយគុណសម្បត្តិល្អប្រពៃ សមសម្រាប់ដំណើរទស្សនាក្នុងអំឡុងពេលស្នាក់នៅទីក្រុង សេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

១. Kafe Langsom

Kafe Langsom គឺជាហាងកាហ្វេដែលលាក់កំបាំង ដែលអ្នកអាចរកបាននៅតាមដងផ្លូវដ៏មមាញឹកនៃ Insadong។ ហាងនេះផ្តល់ឡាតេ ទឹកតែ និងនំខេកដ៏អស្ចារ្យ ថែមទាំងអាច​រក​ឃើញ​នំ​ស្ត្របឺរី និង​នំ​ប៊្លូបឺរី ជា​អាហារ​សំណព្វ​របស់​អ្នកផងដែរ។

រូបតំណាង
រូបតំណាង

ចំណុចពិសេសមួយរបស់ហាងកាហ្វេគឺកន្លែងអង្គុយ ដូច្នេះបន្ទាប់ពីកុម្ម៉ង់រួច អ្នកអាចអង្គុយនៅតុចាស់ៗដ៏គួរឲ្យស្រលាញ់ ឬអាចអង្គុយក្បែរបង្អួចលើអង្រឹងក៏បាន។

រូបតំណាង
រូបតំណាង

អាស័យដ្ឋាន៖ 22 Daehak-ro 11-gil, Jongno-gu, Seoul

ស្ថានីយ៍រថភ្លើងក្រោមដីដែលនៅជិតបំផុត៖ Anguk Station

២. 포엠 POEM Cafe

នៅពេលអ្នកឡើងជណ្តើរ ហើយដើរតាមទ្វារ POEM Cafe អ្នកនឹងត្រូវបានស្វាគមន៍ជាមួយនឹងផ្ទៃខាងក្នុងដ៏គួរឲ្យស្រលាញ់។

រូបតំណាង
រូបតំណាង

អ្នកមានជម្រើសអង្គុយសម្រាប់ភ្ញៀវ ជាហាងកាហ្វេផ្តល់ជូននូវបង្អែម និងភេសជ្ជៈជាច្រើនប្រភេទ ចាប់ពី Waffles និង Bingsu រហូតដល់កាហ្វេ និងស្រាក្រឡុកជាដើម។

រូបតំណាង
រូបតំណាង

អាស័យដ្ឋាន៖ 13 Myeongdong 4-gil, Myeongdong 2(i)-ga, Jung-gu, Seoul

ស្ថានីយ៍រថភ្លើងក្រោមដីដែលនៅជិតបំផុត៖ Myeongdong Station

៣. Thanks Nature Café

ហាងនេះល្អសម្រាប់អ្នកស្រលាញ់សត្វ សូមណែនាំមកកាន់ Thanks Nature Cafe នេះមានរួមបញ្ចូលគ្នានូវសោភ័ណភាពនៃហាងកាហ្វេ ជាមួយនឹងភាពគួរឲ្យស្រលាញ់របស់សត្វចៀម។

រូបតំណាង
រូបតំណាង

នៅពេលអ្នកដើរចូលភ្លាម អ្នកនឹងអាចបញ្ជាអាហារ និងភេសជ្ជៈតាមចំណូលចិត្ត។ នៅពេលដែលអ្នកបានបញ្ចប់ការរីករាយជាមួយនឹងអាហាររបស់អ្នក អ្នកអាចចេញដំណើរដើម្បីដើរលេងជាមួយចៀមតូចៗដ៏គួរឲ្យស្រលាញ់នៅក្នុងហាង។

រូបតំណាង
រូបតំណាង

អាស័យដ្ឋាន៖ 10 Hongik-ro, Mapo-gu, Seoul

ស្ថានីយ៍រថភ្លើងក្រោមដីដែលនៅជិតបំផុត៖ Honggik University Station

៤. Cloud with Sky Dog Cafe

មុនពេលអ្នកទៅជួបកូនឆ្កែដ៏គួរឲ្យស្រលាញ់ ដំបូងអ្នកត្រូវទិញភេសជ្ជៈក្នុងហាងកាហ្វេ Cloud with Sky Dog Cafe នេះ ដែលនឹងបង្រៀនអ្នកអំពីរបៀបរៀនដើម្បីស្នាក់នៅ និងលេងជាមួយសត្វឆ្កែ។

រូបតំណាង
រូបតំណាង

ហាងកាហ្វេនេះមានសត្វឆ្កែនៃពូជផ្សេងៗគ្នាដែលមានបុគ្គលិកលក្ខណៈខុសៗគ្នា ហើយនីមួយៗជួយធ្វើឲ្យបទពិសោធន៍កាន់តែផ្អែមល្ហែម និងរីករាយជាងមុន។

រូបតំណាង
រូបតំណាង

អាស័យដ្ឋាន៖ 21 Wausan-ro 27-gil, Seoul

ស្ថានីយ៍រថភ្លើងក្រោមដីដែលនៅជិតបំផុត៖ Honggik University Station

៥. Godabang Hongdae

Godabang Hongdae ជា​ហាង​កាហ្វេ​ឆ្មា​មួយ​ដែល​មាន​រចនា​សម្ព័ន្ធ​ប្រហាក់ប្រហែល​នឹង​ហាង​កាហ្វេ ​ Cloud with Sky Dog Cafe ​​ដែរ។ នៅទីនេះអ្នកផ្លាស់ប្តូរស្បែកជើងរបស់អ្នកហើយពាក់ស្បែកជើងមួយគូមុនពេលឆ្លងកាត់ច្រកទ្វារ។ នៅពេលអ្នកដើរចូល អ្នកអាចបញ្ជាទិញភេសជ្ជៈរបស់អ្នក ហើយក្រោយមករកកន្លែងអង្គុយ។ ពួកគេផ្តល់ជូនទូខោអាវខ្នាតតូច ដែលមានទំហំកៅអីពីរផងដែរ សម្រាប់អ្នកទុកដាក់របស់របររបស់អ្នក។

រូបតំណាង
រូបតំណាង

ចំណុចសំខាន់នៃហាងកាហ្វេគឺជាវិធីនៃការធ្វើឲ្យឆ្មាមានទំនាក់ទំនងជាមួយភ្ញៀវ។ នៅពីមុខកន្ទេល គឺជាជង់ភួយសម្រាប់ភ្ញៀវដាក់លើភ្លៅសម្រាប់ពេលពួកគេអង្គុយលើកន្ទេល។ ប្រសិនបើអ្នកមានភួយនៅលើភ្លៅរបស់អ្នក មានឱកាសឆ្មាមួយក្បាលមករកអ្នកដើម្បីដេកក្នុងនោះ វាជាបទពិសោធន៍ដ៏គួរឲ្យស្រលាញ់ ហើយពិតជាមានតម្លៃក្នុងការអត់ធ្មត់ ប្រសិនបើអ្នករង់ចាំយូរ។

រូបតំណាង
រូបតំណាង

អាស័យដ្ឋាន៖ 21 Hongik-ro 6-gil, Seogyo-dong, Mapo-gu, Seoul

ស្ថានីយ៍រថភ្លើងក្រោមដីដែលនៅជិតបំផុត៖ Honggik University Station

៦. Bloom Story                                        

Bloom Story គឺជាហាងកាហ្វេដែលមានប្រធានបទផ្កា ដែលអ្នកនឹងសម្គាល់ឃើញនៅពេលអ្នកដើរកាត់ទ្វារ វាត្រូវបានតុបតែងយ៉ាងប្រណីតដោយរុក្ខជាតិ និងភ្លើង។ គ្រប់កន្លែងត្រូវបានគ្របដណ្ដប់យ៉ាងស្រស់ស្អាតជាមួយនឹងគ្រឿងសង្ហារិម និងការតុបតែងដែលស៊ីគ្នានឹងភាពរស់រវើកដ៏អស្ចារ្យ។

រូបតំណាង
រូបតំណាង

ហាង​កាហ្វេ​នេះ​ប្រហែល​ជា​ហាង​កាហ្វេ​ថ្លៃ​បំផុត​ ប៉ុន្តែ​ភេសជ្ជៈ​និង​អាហារ​សម្រន់​មានគុណសម្បត្តិសមនឹង​តម្លៃ​ណាស់។សូមរីករាយជាមួយចំនួនរូបភាពស្អាតៗដែលអ្នកនឹងអាចថតនៅក្នុងហាងកាហ្វេដែលពោរពេញដោយផ្កា តាមរយៈជ្រុងនីមួយៗត្រូវបានតុបតែងខុសៗគ្នា។

រូបតំណាង
រូបតំណាង

អាស័យដ្ឋាន៖ 383-90, Yeonnam-dong, Mapo-gu, Seoul

ស្ថានីយ៍រថភ្លើងក្រោមដីដែលនៅជិតបំផុត៖ Honggik University Station

ប្រភព ៖ Gstarlive

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T