យុវវ័យ
២៧-ឧសភា-២០២២ ២ល្ងាច · ២ ឆ្នាំមុនសូម្បីហ្វេនៗក៏រំភើបទប់ទឹកភ្នែកមិនជាប់ដែរ! ក្នុងបទបង្ហាញមួយ Sandara ប្រាប់ពីថាជាលើកទីមួយហើយដែលឃើញ CL យំ ក្រោយសម្ដែង 2NE1រួមគ្នានៅលើឆាក Coachella!
កូរ៉េខាងត្បូង ៖ ថ្មីៗនេះ កម្មវិធី
'You
Quiz on the Block' របស់ទូរទស្សន៍ tvN បានបង្ហាញវត្តមាន
CL ជាភ្ញៀវកិត្តិយស ដោយនិយាយអំពីពេលវេលាពិសេសមួយកាលពីខែមុន នៅពេលដែលសមាជិកទាំងអស់នៃក្រុម
2NE1 ទាំងបួននាក់ គឺ CL, Sandara, Park Bom និង
Minzy បានសម្តែងរួមគ្នាជាលើកដំបូងក្នុងរយៈពេល ៧ឆ្នាំនៅមហោស្រពតន្ត្រី
និងសិល្បៈ Coachella។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សCL បានរៀបរាប់ពីពេលវេលាដែលនាងត្រឡប់មកកន្លែងស្នាក់នៅរបស់នាងវិញ
បន្ទាប់ពីការសម្តែង។
បន្ទាប់មក CL បានបង្ហើបថានាងយំនៅចំពោះមុខសមាជិកក្រុម 2NE1 ជាលើកដំបូងនៅចំពោះមុខសមាជិក។
ខណៈកិច្ចសម្ភាសន៍របស់ Sandara ត្រូវបានបង្ហាញ ដែលនាងបាននិយាយអំពីប្រធានបទដូចគ្នា។
គួរបញ្ជាក់ផងដែរថា ក្រុម 2NE1 បានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០០៩ ហើយទីបំផុតត្រូវបានរំសាយនៅឆ្នាំ
២០១៦ នៅចុងបញ្ចប់នៃកិច្ចសន្យាជាមួយភ្នាក់ងារគ្រប់គ្រងរបស់ពួកគេ YG
Entertainment។ ទន្ទឹមនឹងនោះ កាលពីមុន CL បានចែករំលែកថា នាងបានដឹងដំណឹង 2NE1 បានរំសាយជាផ្លូវការតាមរយៈប្រព័ន្ធផ្សព្វផ្សាយ៕
ប្រភព ៖ SBS NEWS