ទីបំផុត គេអាចបកស្រាយ ហេតុអ្វីភពភ្លោះណិបទូននិងអ៊ុយរ៉ានុស មានពណ៌ខៀវខុសគ្នា

//s9.kh1.co/e4/e41bcdf64a0b5c9bfd0cb50369cc69de256b0ff1.jpg
បច្ចេកវិទ្យា

 ០១-មិថុនា-២០២២ ២ល្ងាច · ៣ ឆ្នាំមុន

ការប៉ុនប៉ងពីមុនដើម្បីយល់ដឹងពីភាពខុសគ្នានេះ ត្រូវបានគេផ្ដោតលើបរិយាកាសផ្នែកខាងលើនៃភព នៅជំហានរលកនៃពន្លឺដ៏ជាក់លាក់។

បរទេស៖ ភពណិបទូននិងអ៊ុយរ៉ានុសមានលក្ខណៈស្រដៀងគ្នាខ្លាំង ដែលពេលខ្លះអ្នកវិទ្យាសាស្ត្រចាត់ទុកថា ភពទឹកកកនៅឆ្ងាយពីគេទាំងនេះ គឺជាភពភ្លោះ។ ប៉ុន្តែភពយក្សទឹកកកទាំងនេះមានភាពខុសគ្នាដ៏ធំមួយ នោះគឺពណ៌របស់វា។ ការអង្កេតថ្មីដោយប្រើទាំងតេឡេទស្សន៍នៅលើដីនិងអវកាស បានបង្ហាញពីអ្វីដែលនៅក្រោយភាពខុសគ្នានេះ។ ភពទាំងនេះដែលនៅឆ្ងាយបំផុតពីព្រះអាទិត្យរបស់យើង គឺភពណិបទូននិងអ៊ុយរ៉ានុស មានទំហំ ម៉ាស់ និងបរិយាកាសស្រដៀងគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយក្រឡេកមើលភពទាំងពីរ ពីមួយផ្នែកទៅមួយផ្នែកទៀត ដែលអាចធ្វើទៅបានដោយសារតែយាន Voyager 2 របស់ណាសាបានហោះកាត់ ក្នុងទសវត្សរ៍ឆ្នាំ១៩៨០ បានបង្ហាញថា ភពណិបទូនមានរូបរាងពណ៌ខៀវភ្លឺ។ ចំណែកភពអ៊ុយរ៉ានុសមានពណ៌ខៀវស្រាលជាង។ អ្នកវិទ្យាសាស្ត្របានកំណត់ថា ផ្សែងអ័ព្ទមានការកើនឡើងនៅក្នុងបរិយាកាសរបស់ភពអ៊ុយរ៉ានុស ដែលផ្ដល់ឲ្យវានូវរូបរាងពណ៌ស្រាលជាងមុន។ អ័ព្ទនេះគឺក្រាស់នៅលើអ៊ុយរ៉ានុស ជាងស្រទាប់បរិយាកាសស្រដៀងគ្នានៅលើណិបទូន ដូច្នេះវាធ្វើឲ្យអ៊ុយរ៉ានុសមានលក្ខណៈស្លេកជាង តាមការមើលឃើញរបស់យើង។ បើគ្មានអ័ព្ទនេះនៅក្នុងបរិយាកាសនៃភពទាំងពីរទេ តារាវិទូជឿថា ភពទាំងពីរនេះនឹងមានពណ៌ខៀវស្ទើរតែដូចគ្នា។

ការប៉ុនប៉ងពីមុនដើម្បីយល់ដឹងពីភាពខុសគ្នានេះ ត្រូវបានគេផ្ដោតលើបរិយាកាសផ្នែកខាងលើនៃភព នៅជំហានរលកនៃពន្លឺដ៏ជាក់លាក់។ គំរូនេះក៏បានអង្កេតស្រទាប់បរិយាកាសកាន់តែជ្រៅ ដែលរួមមានភាគល្អិតនៃអ័ព្ទ បន្ថែមពីលើពពកនៃមេតាន និងទឹកកកអ៊ីដ្រូសែនស៊ុលហ្វីត។ ការអង្កេតថ្មីបានវិភាគលើស្រទាប់អេរ៉ូសូលចំនួនបី នៅកម្ពស់ខុសគ្នា លើភពអ៊ុយរ៉ានុសនិងណិបទូន។ ស្រទាប់កណ្ដាលនៃភាគល្អិតនៃអ័ព្ទ គឺជាអ្វីដែលប៉ះពាល់ដល់ពណ៌ច្រើនបំផុត។ នៅលើភពទាំងពីរ ស្រទាប់កណ្ដាលគឺជាកន្លែងដែលទឹកកកមេតាន ប្រែទៅជាព្រិលធ្លាក់មេតាន។ ណិបទូនមានបរិយាកាសច្របូកច្របល់ ដែលសកម្មជាងបរិយាកាសដ៏យឺតរបស់អ៊ុយរ៉ានុស ដូច្នេះភាគល្អិតមេតាននិងការធ្លាក់ព្រិលរារាំងអ័ព្ទ ពីការកើតឡើងនៅលើណិបទូន៕

ភពអ៊ុយរ៉ានុស (ឆ្វេង) និងភពណិបទូន (ស្ដាំ)
ភពអ៊ុយរ៉ានុស (ឆ្វេង) និងភពណិបទូន (ស្ដាំ)

ប្រភព: CNN

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T