ចុម សិល្បៈត្រូវគេចម្លងបណ្ដើរៗ វិចិត្រកថៃម្នាក់ គូរគំនូរចម្លងនារីអប្សរាពីខ្មែរ

//s9.kh1.co/74/74e9e2735ed6bf5baf2683372e7c4f2317129829.png
តារា & កម្សាន្ដ

 ០៤-មិថុនា-២០២២ ១១ព្រឹក · ៣ ឆ្នាំមុន

មានរឿងចម្រូងចម្រាស់គ្នាម្ដងទៀត ដោយវិចិត្រកម្នាក់ បានចម្លងនារីអប្សរារបស់ខ្មែរ ធ្វើជាគំនូរដោយមិនរអៀសខ្លួន។

ថៃ៖ យើងដឹងស្រាប់ហើយថា ថៃតែងតែចម្លង ស្នាដៃសិល្បៈ របស់ខ្មែរជាបន្ដបន្ទាប់ ដើម្បីដាក់ជាកម្មសិទ្ធរបស់ខ្លួនដោយមិនគោរពដល់ម្ចាស់ដើម។ មិនខុសពីរឿង ចម្លងសិល្បៈ ពីមុនៗនោះទេ លើកនេះ វិចិត្រករម្នាក់បានគូគំនូរ ចម្លងរូបអប្សរារបស់ខ្មែរ ទៅទាំងមានមោទនភាព។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពពីផេក បុរាណចារ្យ បានឲ្យដឹងថា នៅក្នុងពិភពសិល្បៈការលួចចម្លងតែងកើតមានជារឿយៗ ច្រើនប្រកបដោយលេសថា inspiration យ៉ាងណាមិញ រឿងទាក់ទងនឹងកម្មសិទ្ធិបញ្ញា គួរត្រូវបានលើកមកនិយាយ។

ប៉ុន្មានថ្ងៃមុននេះ វិចិត្រករថៃ បានគូររូប អប្សរាស តួឯកក្នុងរបាំអប្សរាខ្មែរ ជាទម្រង់សម័យមហាក្សត្រិយានី ស៊ីសុវត្ថិ កុសុមៈនារីរ័ត្នសិរីវឌ្ឍនា ដែលជាការចម្លងចេញទាំងស្រុងពីរូបថតអប្សរា របស់ខាងពិធីការខ្មែរយើង ដែលថតទុកក្នុងកំឡុងប៉ុន្មានឆ្នាំមុន។

វិចិត្រករថៃ
វិចិត្រករថៃ

មិនតែប៉ុណ្ណោះ មានរឿងរ៉ាវជាច្រើន ដែលយើងត្រូវលើកយកមកនិយាយក្នុងរឿងនេះគឺ ទម្រង់អប្សរាស ជាទម្រង់អប្សរាកម្មសិទ្ធិនៃកម្ពុជា ប្រសិនបើដាក់នៅលើផ្ទាំងគំនូរអាជីវកម្មថៃ អាចនិងធ្វើអោយមានការយល់ច្រលំយ៉ាងធំធេង។

ផ្ទាំងគំនូរដែលមានអប្សរាខ្មែរ
ផ្ទាំងគំនូរដែលមានអប្សរាខ្មែរ

រូបគំនូរអប្សរាខាងលើ មិនបានកើតចេញពីការស្រមើស្រមៃ ឬ សមត្ថភាពបច្ចេកទេសនៃ វិចិត្រករថៃ នោះទេ តែកើតចេញពីការគូរតាម រូបថតកម្មសិទ្ធិរបស់កម្ពុជា ដោយមិនបានស្នើសុំការអនុញ្ញាត និងមិនបានផ្តល់ជា credit ដល់ម្ចាស់ដើម។

ផ្ទាំងគំនូរដែលមានអប្សរាខ្មែរ
ផ្ទាំងគំនូរដែលមានអប្សរាខ្មែរ

ហេតុដូច្នេះដើម្បីជៀសវាងការយល់ច្រលំ ម្យ៉ាងគំនូរនេះជាប្រភេទគំនូរអាជីវកម្មផងនោះ គប្បីមានភាគីពាក់ព័ន្ធណាមួយ ដើម្បីពិភាក្សាគ្នារកដំណោះស្រាយ។

រូបភាពដើម អប្សរាស ខ្មែរ ដែលថៃចម្លង
រូបភាពដើម អប្សរាស ខ្មែរ ដែលថៃចម្លង

តាមពិតទៅ ប្រសិនបើគេអាចប្តឹងយើងបាន យើងក៏អាចប្តឹងបានវិញដូចគ្នា គួរមានការចរចាគ្នា សម្របសម្រួលគ្នា ទាក់ទងនិងរឿងកម្មសិទ្ធទាំងនេះ។

ទន្ទឹមនឹងនោះ មានមហាជនជាច្រើនមានការទាមទារចង់ឲ្យវិចិត្រករថៃរូបនោះ មានទំនួលខុសត្រូវ ដោះស្រាយបញ្ហានេះ ដើម្បីកុំឲ្យមានការយល់ច្រឡំថា អប្សរាជារបស់ថៃ៕ 

ប្រភព៖ បុរាណចារ្យ

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T