យល់ដឹង៖ ថ្ងៃនេះយើងសុំលើកយកគេហទំព័រផ្លូវការរបស់ ក្រសួងធនធានទឹក និងឧតុនិយម នាយកដ្ឋានឧតុនិយម ដើម្បីឲ្យបងប្អូនទាំងអស់គ្នា ងាយស្រួល ក្នុងការតាមដានពីស្ថានភាពធាតុអាកាសនៅក្នុងប្រទេសកម្ពុជា។ ដោយគ្រាន់តែចូលទៅកាន់ គេហទំព័រ http://cambodiameteo.com នោះពួកយើងនឹងអាចធ្វើការតាមដាន នូវការព្យាករណ៍ប្រចាំថ្ងៃនិងម៉ោង អំពីសីតុណ្ហភាពសម្រាប់រាជធានីនិងបណ្ដាខេត្តទាំងអស់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបន្ថែមពីនេះ សម្រាប់នៅក្នុងរដូវវស្សា យើងអាចឆែកមើលពីដំណើរភ្លៀងធ្លាក់ កាន់តែងាយស្រួល តាមរយៈគេហទំព័រនេះផងដែរ។ ដោយគ្រាន់តែចុចលើពាក្យ «ទិន្នន័យពីរ៉ាដា» (ឬ Radar Animation ជាភាសាអង់គ្លេស) នៅត្រង់ផ្នែកធាតុអាកាស នោះពួកយើង នឹងអាចមើលឃើញពីដំណើរភ្លៀងធ្លាក់ តាមរយៈរូបភាពពីរ៉ាដា ប្រសិនបើតំបន់ដែលយើងកំពុងស្ថិតនៅ កំពុងមានភ្លៀងធ្លាក់។ រូបភាពនេះនឹងធ្វើបច្ចុប្បន្នភាព ក្នុងរយៈពេលប្រហែលរៀងរាល់១៥នាទីម្ដង ដើម្បីបង្ហាញពីស្ថានភាពភ្លៀង ធ្វើដំណើរពីណាទៅណា។
យើងក៏អាចធ្វើឲ្យតំបន់ក្នុងរូបភាព កាន់តែធំទូលាយជាងមុន ដើម្បីអាចមើលឃើញបណ្ដាខេត្តផ្សេងៗទៀតបាន ដោយគ្រាន់តែជ្រើសរើសរយៈចម្ងាយ។ ចំពោះនៅផ្នែកខាងស្ដាំនៃរូបភាពវិញ បានបង្ហាញពីកម្រិតពណ៌ ដែលមានចាប់ពីពណ៌ខៀវទៅពណ៌ក្រហមចាស់។ លក្ខណៈបែបនេះបានបង្កនូវភាពងាយស្រួល ក្នុងការមើលឃើញពីទំហំភ្លៀង ថាតើវាកំពុងគ្របដណ្ដប់លើតំបន់ណាខ្លះ និងមានកម្រិតខ្លាំងឬខ្សោយ។ ដូចនេះ អ្នកអាចនឹងប្រុងប្រៀបខ្លួនទុកជាមុន នៅពេលស្ថានភាពធាតុអាកាសមិនល្អកើតឡើង ដោយការចូលទៅតាមដានជាប្រចាំ នៅលើគេហទំព័រនេះ ដើម្បីបង្កើនការយល់ដឹងឲ្យកាន់តែទូលំទូលាយ៕
![គេហទំព័រផ្លូវការរបស់ ក្រសួងធនធានទឹក និងឧតុនិយម នាយកដ្ឋានឧតុនិយម](https://s9.kh1.co/__image/w=650,h=791,q=100/26/2656350636fc3afcd553939ecb6549da81e6657f.png)
![រូបភាពពីរ៉ាដា កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ (រូបភាពពី ក្រសួងធនធានទឹក និងឧតុនិយម នាយកដ្ឋានឧតុនិយម)](https://s9.kh1.co/__image/w=650,h=487,q=100/6a/6aa8c4765c2deda854589173e4a35208ec74aef4.jpg)
![រូបភាពពីរ៉ាដា មើលតាមរយៈស្មាតហ្វូន កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២](https://s9.kh1.co/__image/w=650,h=1373,q=100/d2/d2349a7d29f7e524aa4d68cc481396a3d62312b6.png)