យល់ដឹង ៖ វិធីសម្រកទម្ងន់នៅប្រទេសកូរ៉េ ជារូបមន្តដែលមនុស្សជាច្រើនចាប់អារម្មណ៍ ព្រោះគេនិយាយថា ជារូបមន្តសម្រកទម្ងន់ ឃើញលទ្ធផលលឿន ពិតជាអាចស្រកបាន ជាពិសេសវាជារូបមន្តរបបអាហាររបស់តារាកូរ៉េ មិនថាជាតារា Kpop ឬតារាសម្ដែង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពិតណាស់ តារាកូរ៉េស្រីល្បីៗសុទ្ធតែមានរាងកាយដ៏អស្ចារ្យដែលស្រីៗចង់ដឹងថាមើលថែខ្លួនយ៉ាងណា ឬមួយពួកគេម្នាក់ៗមានរូបមន្តសម្រកទម្ងន់ប្រភេទណាដែលឃើញលទ្ធផលយ៉ាងច្បាស់?
ដូច្នេះសូមចែករំលែកវិធីសម្រកទម្ងន់របស់តារាស្រីកូរ៉េល្បីៗមួយចំនួន ចាំមើលថាតើគេប្រើរូបមន្តអ្វីដើម្បីថែរក្សារាងខ្លួន ហើយតើយើងអាចធ្វើវាបានទេ?
១. Lisa (BLACKPINK)
របៀបសម្រកទម្ងន់ដូច Lisa គួរជាទីពេញចិត្តរបស់មនុស្សជាច្រើន ព្រោះនាងថានាងមិនសូវតមអាហារច្រើន គ្រាន់តែហាត់រាំ និងធ្វើ Pilates ច្រើន (Pilates ជាប្រព័ន្ធនៃការធ្វើលំហាត់ប្រាណដោយប្រើឧបករណ៍ពិសេស ដែលត្រូវបានរចនាឡើងដើម្បីកែលម្អកម្លាំងរាងកាយ ភាពបត់បែន និងឥរិយាបថ និងបង្កើនការយល់ដឹងផ្លូវចិត្ត)។ ទោះជាយ៉ាងណាក៏ដោយ ការហ្វឹកហាត់របស់នាងបានអូសបន្លាយជាយូរណាស់មកហើយ ជាឧទាហរណ៍ ក្នុងអំឡុងពេលហ្វឹកហាត់នាងបានចំណាយពេល ១២-១៥ ម៉ោង ឬច្រើនជាងនេះក្នុងមួយថ្ងៃ។
២. Jennie (BLACKPINK)
Jennie គឺតារាស្រីដែលមានរាងស្អាត ហើយគ្រប់គ្នាច្រណែនជាមួយរាងតូចស្លីម មើលទៅមានមន្តស្នេហ៍ខ្លាំង តួលេខដងខ្លួនមើលទៅស្ដើង ប៉ុន្តែមានសមាមាត្រច្បាស់លាស់។ តាមផែនការរបបអាហារចម្បង នាងជៀសវាងអាហារដែលមានជាតិសូដ្យូមខ្ពស់ មិនបរិភោគអាហារប្រៃ ប៉ុន្តែនឹងញ៉ាំសាឡាត់ ផ្លែបឺរ ទឹកផ្លែឈើ និងបន្លែជារៀងរាល់ថ្ងៃ ចំពោះលំហាត់ប្រាណដើម្បីទទួលបានរូបរាងដ៏ល្អឥតខ្ចោះនោះគឺធ្វើ Pilates។
៣. Rosé (BLACKPINK)
អ្នកណាខ្លះជា Blink ដឹងថា Rosé ជានារីដែលចូលចិត្តញ៉ាំច្រើន ប៉ុន្តែអាថ៌កំបាំងរបស់នាងក្នុងការរក្សារាងគឺជ្រើសរើសអាហារដែលមានសុខភាពល្អជាចម្បង និងមានវិន័យក្នុងការហាត់ប្រាណច្រើន។ ចំពោះលំហាត់ប្រាណរបស់សមាជិកក្រុម BLACKPINK រូបនេះ គឺធ្វើ Pilates និងរាំ។
៤. Jisoo (BLACKPINK)
Jisoo ក៏បានចែករំលែកវិធីសម្រកទម្ងន់ផ្ទាល់ខ្លួនរបស់នាងផងដែរ ដោយញ៉ាំអាហារតិចៗ ឬចែករំលែកអាហារញ៉ាំជាមួយមិត្តភក្តិរបស់នាង។ ជាឧទាហរណ៍នាងនេះនឹងជ្រើសរើសញ៉ាំតិច ហើយប្រសិនបើពួកគេចង់ញ៉ាំមាន់បំពង នាងនឹងកុម្ម៉ង់តែមួយឈុតតូច ហើយញ៉ាំជាមួយសមាជិកក្រុម BLACKPINK ព្រោះញ៉ាំនេះនឹងជួយដុតបំផ្លាញកាឡូរីលើស។
៥. Bae Suzy
រូបមន្តសម្រកទម្ងន់របស់ Suzy គឺត្រូវរាប់កាឡូរីមិនឲ្យលើសពី ១,០០០ កាឡូរីក្នុងមួយថ្ងៃ ដោយផ្តោតលើប្រូតេអ៊ីន ជៀសវាងម្សៅ ផឹកទឹកឲ្យបានច្រើន និងមិនញ៉ាំអ្វីក្រោយម៉ោង ៦ល្ងាច។ កាលវិភាគមមាញឹកក៏ជាជំនួយដ៏ល្អក្នុងការសម្រកទម្ងន់របស់នាងផងដែរ។
៦. IU
តារាចម្រៀងស្រីរូបនេះនាងបានជ្រើសរើសរូបមន្តសម្រកទម្ងន់ ដើម្បីស្រក ៥គីឡូក្រាមក្នុងរយៈពេល ៥ថ្ងៃ ដោយ IU ញ៉ាំតែផ្លែប៉ោម ១ផ្លែនៅពេលព្រឹក ដំឡូងផ្អែម ២ដុំ នៅពេលអាហារថ្ងៃត្រង់ ហើយផឹកតែប្រូតេអ៊ីនក្រឡុកនៅពេលអាហារពេលល្ងា ឬបើមានការថតរូបនាងនឹងប្តូរពីដំឡូងផ្អែមមកជាចេក ដើម្បីសម្រកទម្ងន់ឲ្យបានលឿនផងដែរ។
៧. Joy (Red Velvet)
Joy ធ្លាប់បានបង្ហើបពីផែនការរបបអាហាររបស់នាងគឺញ៉ាំផ្លែប៉ោមជាអាហារពេលព្រឹក និងសាឡាត់ ទ្រូងមាន់ជាអាហារថ្ងៃត្រង់ សម្រាប់អាហារពេលល្ងាច ផឹកតែប្រូតេអ៊ីនក្រឡុក និងហាត់ប្រាណជាប្រចាំផងដែរ។
៨. Park Min Young
Park Min Young វីរនារីល្បីឈ្មោះតាមរយៈតួលេខា Kim នៅក្នុងរឿង What's Wrong with Secretary Kim បានបង្ហាញរូបមន្តសម្រកទម្ងន់មុនសកម្មភាពរបស់នាង ដោយញ៉ាំផ្លែប៉ោមមួយផ្លែ និងទឹករយៈពេល៣ថ្ងៃប៉ុណ្ណោះ ដើម្បីឡើងទម្ងន់ភ្លាមៗ។
៩. Park Shin Hye
Park Shin Hye មានរូបមន្តសម្រកទម្ងន់ បួនយ៉ាង៖ កុំញ៉ាំអាហារក្រោយម៉ោង ៦ ល្ងាច ញ៉ាំផ្លែឈើ និងបន្លែជំនួសអាហារសម្រន់ ធ្វើលំហាត់ប្រាណយ៉ាងហោចណាស់ ៤ដងក្នុងមួយសប្តាហ៍ ហើយរក្សាការលើកទឹកចិត្តដើម្បីសម្រកទម្ងន់។
១០. Yang Soo Bin
Yang Soo Bin បានប្រែក្លាយទៅជា Net Idol ដែលមានការសម្រកទម្ងន់ល្អបំផុត ដោយវិធីរបស់នាងគឺផ្តោតទៅលើការហាត់ប្រាណ។ អ្នកណាដែលតាមដាន IG នឹងឃើញថានាងហាត់ប្រាណខ្លាំងយ៉ាងណា ការហ្វឹកហាត់ទម្ងន់ ហែលទឹក លើកទម្ងន់ រហូតដល់ខ្លាញ់បាត់បន្តិចម្តងៗ ហើយស្រកបាន ៥៥ គីឡូក្រាម (ពី ១៣៨ គីឡូក្រាម ដល់ ៨៣ គីឡូក្រាម)៕
ប្រភព ៖ Kapook