កម្សាន្ត៖ ដូចដែលយើងបានដឹងហើយថា ប្រទេសនីមួយៗសុទ្ធតែមានផ្កាតំណាងជាតិរៀងៗខ្លួន ដែលផ្កាទាំងនោះសុទ្ធតែមានអត្ថន័យល្អប្រពៃ ដើម្បីតំណាងអត្តសញ្ញាណប្រទេស។ សម្រាប់ប្រធានបទថ្ងៃនេះ សូមចង់ចែករំលែកអំពីនិមិត្តសញ្ញានៃស្រស់ស្អាតរបស់ផ្កាតំណាងជាតិនាបណ្ដាប្រទេសអាស៊ាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. ប្រ៊ុយណេ
ផ្កាតំណាងជាតិរបស់ប្រទេសប៊្រុយណេ គឺ Simpor ដែលមានឈ្មោះវិទ្យាសាស្ត្រថា Dillenia suffruticosa។ ផ្កានេះវាអត្ថន័យសំខាន់ចំពោះប្រទេសប្រ៊ុយណេ ព្រោះវាជានិមិត្តរូបនៃជោគជ័យ និងការអភិវឌ្ឍប្រទេស។
២. កម្ពុជា
ផ្កាតំណាងជាតិរបស់ប្រទេសកម្ពុជា គឺ ផ្ការំដួល ជានិមិត្តរូបនៃការថែរក្សាបរិស្ថានដោយរដ្ឋាភិបាល និងតំណាងឲ្យលក្ខណៈរួសរាយរាក់ទាក់ រួមទាំងភាពវិជ្ជមានរបស់ប្រជាជនកម្ពុជា។
៣. ឥណ្ឌូនេស៊ី
យោងតាមក្រឹត្យលេខ ៤ របស់ប្រធានាធិបតីឥណ្ឌូនេស៊ី ក្នុងឆ្នាំ ១៩៩៣ មានផ្កាបីប្រភេទដែលតំណាងឲ្យផ្កាជាតិនៃប្រទេសឥណ្ឌូនេស៊ីគឺ៖
- ផ្កាម្លិះ (Jasmine) តំណាងឲ្យភាពបរិសុទ្ធ ភាពពិសិដ្ឋ ភាពសាមញ្ញ និងភាពស្មោះត្រង់។
- ផ្កាអ័រគីដេ (Moon Orchid) តំណាងឲ្យផ្កានៃមន្តស្នេហ៍របស់ឥណ្ឌូនេស៊ី ដោយផ្អែកលើភាពស្រស់ស្អាតនៃផ្ការបស់វា។
- Rafflesia Arnoldii តំណាងឲ្យប្រភេទរុក្ខជាតិកម្រទាំងអស់នៅក្នុងប្រទេសឥណ្ឌូនេស៊ី។
៤. ឡាវ
ផ្កាតំណាងជាតិរបស់ប្រទេសឡាវ គឺ ផ្កាចំប៉ា។ ផ្កានេះក្លាយជានិមិត្តសញ្ញាដ៏ល្អឥតខ្ចោះនៃភាពស្មោះត្រង់ និងសេចក្តីរីករាយក្នុងជីវិត (តាមពុទ្ធសាសនា តំណាងឲ្យភាពឬសេចក្ដីអមតៈ)។
៥. ម៉ាឡេស៊ី
ផ្កាតំណាងជាតិរបស់ប្រទេសម៉ាឡេស៊ី គឺ ផ្ការំយោល (Hibiscus)។ ផ្កានេះវាតំណាងឲ្យភាពក្លាហាន ជីវិត និងការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ជនជាតិម៉ាឡេស៊ី។
៦. មីយ៉ាន់ម៉ា
ផ្កាតំណាងជាតិរបស់ប្រទេសមីយ៉ាន់ម៉ា គឺ ផ្កាគ្រញូង (Padauk ឬ Pterocarpus macrocarpus) តំណាងឲ្យសញ្ញានៃកម្លាំង និងភាពធន់ ហើយក៏តំណាងឲ្យយុវវ័យ ស្នេហា និងសេចក្ដីស្រលាញ់។
៧. ហ្វីលីពីន
ផ្កាតំណាងជាតិរបស់ប្រទេស ហ្វីលីពីន គឺ Sampaguita ឬផ្កាម្លិះអារ៉ាប់ Arabian Jasmine តំណាងឲ្យនិមិត្តសញ្ញានៃភាពបរិសុទ្ធ ភាពសាមញ្ញ ភាពរាបទាប និងកម្លាំង។
៨. ថៃ
ផ្កាតំណាងជាតិរបស់ប្រទេសថៃ គឺផ្ការាជព្រឹក្ស (Cassia fistula ឬ Golden shower)។ ផ្កាពណ៌លឿងមានន័យដូចព្រះពុទ្ធសាសនា ដែលជាសាសនាធំរបស់ប្រទេស វាក៏មានអត្ថន័យនៃពណ៌នៃសិរីរុងរឿងភាពសុខដុមរមនា និងឯកភាព។
៩. សិង្ហបុរី
ផ្កាតំណាងជាតិរបស់ប្រទេសសិង្ហបុរី គឺ Vanda Miss Joaquim orchid តំណាងឲ្យភាពធន់ និងគុណភាពនៃការចេញផ្កាពេញមួយឆ្នាំរបស់វា ហើយក៏ជានិមិត្តរូបនៃបេតិកភណ្ឌពហុវប្បធម៌របស់ប្រទេសសិង្ហបុរី។ លើសពីនេះ វាតំណាងឲ្យភាពសុខដុមរមនាក្នុងចំណោមសហគមន៍ជនជាតិសិង្ហបុរី ក៏ដូចជាជាមួយភ្ញៀវបរទេសផងដែរ។
១០. ប្រទេសវៀតណាម
ផ្កាតំណាងជាតិរបស់ប្រទេសវៀតណាម គឺផ្កាឈូក (Lotus flower) ជានិមិត្តសញ្ញានៃភាពបរិសុទ្ធ ការប្តេជ្ញាចិត្ត និងសុទិដ្ឋិនិយមសម្រាប់អនាគត៕
ប្រភព ៖ Blog (blog.naver.com)