លេចចេញលទ្ធផលពិន្ទុពី Geekbench ដំបូង នៃកុំព្យូទ័រ MacBook Air ជាមួយឈីប M2

//s9.kh1.co/e8/e81b42cc71406e9ee7827fdb79378d9e77f1992f.jpg
បច្ចេកវិទ្យា

 ១០-កក្កដា-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

កុំព្យួទ័រយួរដៃទាំងនេះមានដំណើរការស្ទើរតែដូចគ្នានៅក្នុងការធ្វើតេស្ដ ដូចទៅនឹងកាលពីម៉ូឌែល M1 ដែរ។

បរទេស៖ លទ្ធផលពិន្ទុ benchmark ដំបូងសម្រាប់កុំព្យូទ័រ MacBook Air ថ្មីបានលេចចេញមក ដោយផ្ដល់នូវការមើលឃើញកាន់តែច្បាស់នៃដំណើរការរបស់ឈីប M2 នៅក្នុងកុំព្យូទ័រយួរដៃនេះ។ នៅក្នុងលទ្ធផលពី Geekbench 5 ដែលត្រូវបានប្រទះឃើញដោយ "Mr. Macintosh" នៅលើបណ្ដាញសង្គម Twitter បានបង្ហាញថា MacBook Air ជាមួយឈីប M2 និងរ៉េម 16GB ទទួលបានពិន្ទុ single-core គឺ 1,899 និងពិន្ទុ multi-core គឺ 8,965។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិន្ទុទាំងនេះគឺប្រហាក់ប្រហែលនឹងការសម្រេចបានដោយ MacBook Pro ទំហំ13អ៊ីញ ជាមួយនឹងបន្ទះឈីប M2 ដែរ ដោយបញ្ជាក់ថា កុំព្យួទ័រយួរដៃទាំងនេះមានដំណើរការស្ទើរតែដូចគ្នានៅក្នុងការធ្វើតេស្ដ ដូចទៅនឹងកាលពីម៉ូឌែល M1 ដែរ។ ខណៈពេលដែលបន្ទះឈីប M2 ដំណើរការស្មើគ្នានៅក្នុង MacBook Air និង MacBook Pro ក្នុងការធ្វើតេស្ដនៅលើ Geekbench កុំព្យូទ័រ MacBook Pro នៅតែមានលក្ខណៈប្រសើរជាង នៅក្នុងការប្រើប្រាស់ជាក់ស្ដែង ក្នុងអំឡុងពេលការទ្រាំទ្រនិងការទាមទារបន្ទុកការងារច្រើន ពីព្រោះវាមានកង្ហារមួយ មិនដូច MacBook Air ទេ។

ក្រុមហ៊ុន Apple បានចាប់ផ្ដើមទទួលការកម្មង់ទុកជាមុន សម្រាប់ MacBook Air ថ្មី នៅថ្ងៃសុក្រ ទី8 ខែកក្កដា ហើយការដឹកជញ្ជូនចែកចាយដំបូងដល់អតិថិជន និងការផ្ដល់ជូននៅតាមហាង នឹងចាប់ផ្ដើមនៅថ្ងៃទី15 ខែកក្កដា។ តម្លៃសម្រាប់ MacBook Air ថ្មី ចាប់ផ្ដើមពី $1,199 នៅក្នុងសហរដ្ឋអាមេរិក៕

MacBook Air ឈីប M2
MacBook Air ឈីប M2

ប្រភព: MacRumors

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T