សម្ដេចតេជោ ហ៊ុន សែន បង្ហាញការភ្ញាក់ផ្អើលចំពោះ​ តារាចម្រៀង​ វណ្ណដា បានលើកតម្កើងមុខមាត់ប្រទេសលើឆាកអន្តរជាតិ

//s9.kh1.co/00/002b62046d4637b89977e91d099b9de77ec075a1.jpg
បច្ចេកវិទ្យា

 ១៣-សីហា-២០២៤ ១០ព្រឹក · មួយខែមុន

សម្ដេចតេជោ ហ៊ុន សែន បង្ហាញការភ្ញាក់ផ្អើលចំពោះ​ តារាចម្រៀង​ វណ្ណដា បានលើកតម្កើងមុខមាត់ប្រទេសលើឆាកអន្តរជាតិ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហាញការភ្ញាក់ផ្អើល និងអបអរសាទរ ចំពោះតារាចម្រៀង វណ្ណដា សម្រាប់ការបង្ហាញវត្តមានលើឆាកនៃកម្មវិធីបិទការប្រកួតកីឡាអូឡាំពិករដូវក្តៅ ក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤ ដោយបានជួយលើកតម្កើងមុខមាត់ប្រទេសនៅលើឆាកអន្តរជាតិ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្ដេចតេជោបានមានប្រសាសន៍ថា សូមអបអរសាទរ និងអរគុណដល់សិល្បករកម្ពុជា កូនប្រុសវណ្ណដា-Vann Da សម្រាប់ការបង្ហាញវត្តមានលើឆាក នៃកម្មវិធីបិទការប្រកួតកីឡាអូឡាំពិករដូវក្តៅ ក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤ ដោយបានជួយលើកតម្កើងមុខមាត់ប្រទេសនៅលើឆាកអន្តរជាតិ។

សម្ដេចបន្តថា ពុកពិតជាមានការភ្ញាក់ផ្អើលដែលកូនបានធ្វើកិច្ចការសម្រាប់កិត្តិយសជាតិបែបនេះ។ សូមជូនពរកូនជួបតែសេចក្តីសុខសេចក្តីចម្រើន៕

ប្រភព៖ ក្រសួងព័ត៌មាន

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វ៉ាន់ ដា
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T