គុណសម្បត្តិ ១០ យ៉ាងរបស់នារី Single ដែលអ្នកមានគូគ្មានថ្ងៃយល់!

//s9.kh1.co/d0/d0b8524896f3c4ae6e627ba8ebbd5709a9ecd3cb.jpg
យុវវ័យ

 ១៤-កក្កដា-២០២២ ៤ល្ងាច · ៣ ឆ្នាំមុន

គុណសម្បត្តិទាំង ១០ របស់ស្ត្រីនៅលីវ ខណៈបានប្រើប្រាស់ជីវិតឯករាជ្យពេញលេញ ស្របពេលដែលអ្នកមានគូមិនអាចមាន ហើយក៏មានគ្មានថ្ងៃយល់បានដែរ! ចង់ដឹងមានអ្វីខ្លះ សូមអានការបង្ហាញដូចខាងក្រោម ៖

យល់ដឹង ៖ អ្នកណាថាស្រីនៅលីវជានារីដែលគ្មានអ្នកណាចាប់អារម្មណ៍? យើងសូមប្រកែកនៅទីនេះ ព្រោះ​សម្រាប់​មនុស្ស​មួយ​ចំនួន​ មាន​ចេតនា​ជ្រើស​រើស​នៅ​តែ​ម្នាក់​ឯង ជឿជាក់លើខ្លួនឯង ថែមបង្ហាញឲ្យឃើញពីស្ទីល​នារី​សម័យ​ថ្មី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ ជីវិត​ក៏​មាន​សុភមង្គល​ដូច​អ្នក​រៀបការ​ដែរ… តែបើនៅតែមិនជឿនោះ តោះមកមើលអត្ថប្រយោជន៍ទាំង ១០ របស់នារី Single ​ដែលអ្នក​មាន​​គូ​គ្មានថ្ងៃ​យល់ ៖

១. មានពេលច្រើនសម្រាប់ខ្លួនឯង

ក្នុង​នាម​ជា​ស្ត្រី​នៅ​លីវ វា​ជា​ការ​ល្អ​ដែល​យើង​អាច​បែង​ចែក​ពេល ២៤ម៉ោង​ អាចថាក្រោយពីដើរទៅផ្សារទំនើបដើម្បីទិញសម្លៀងកបំពាក់ អង្គុយមើលរឿងដែលអ្នកចូលចិត្តរយៈពេល ៣ថ្ងៃ ៣យប់ ឬដេកលើគ្រែពេញមួយថ្ងៃក្នុងរបៀបជីវិតយឺតៗ ដោយគ្មាននរណាម្នាក់មករំខាន ដែលនោះហៅថាមានពេលរស់នៅធ្វើអ្វីដែលយើងស្រលាញ់ពិតប្រាកដ។ អ្នកមិនចាំបាច់ចែករំលែកពេលវេលារបស់អ្នកដើម្បីផ្គាប់ចិត្តនរណាម្នាក់នោះទេ ហើយ​យើង​មិន​ត្រូវ​កែ​សម្រួល​របៀប​រស់​នៅ​របស់​យើង​ឲ្យ​សម​នឹង​នរណា​ម្នាក់​នោះ​ទេ។

រូបតំណាង
រូបតំណាង

២. ទំនាក់ទំនងជាមួយមិត្តភក្តិឲ្យបានពេញលេញ និងពោរពេញដោយភាពទាក់ទាញ

ផ្ដល់នូវទំនាក់ទំនងជាមួយមិត្តភក្តិឲ្យបានពេញលេញ និងពោរពេញដោយភាពទាក់ទាញ ដោយក្រោកឡើង​ស្លៀក​ពាក់​ចេញ​ទៅ​ក្រៅ​ភ្លាម​ៗ ហើយ​​ប្រហែល​ជា​មិនចាំបាច់សុំ​អនុញ្ញាត​​ចេញ​ក្រៅ​ទាល់​តែ​សោះ ខុសស្រឡះពីអ្នកមានគូ។

៣.ស្រែកហៅឈ្មោះ Oppa ដោយមិនខ្វល់ពីនរណាម្នាក់

ពេលអ្នកនៅលីវ អ្នកអាចស្រែកឈ្មោះ Oppa ឬសិល្បករដែលអ្នកចូលចិត្ត និងមនុស្សប្រុសសង្ហាៗគួរឲ្យស្រលាញ់ទាំងអស់ដោយមិនខ្លាចការច្រណែន ហើយ​ចំណាយ​លុយ​ទិញ​សំបុត្រ​ចូល​ទស្សនា​ការ​ប្រគំ​តន្ត្រី​ណា​មួយ​ ព្រមទាំងចែករំលែករូបភាពនៅលើ Facebook ឬ​អ្នក​អាច​បិទភ្ជាប់​ផ្ទាំង​រូបភាព Idols ក្នុងដួងចិត្ត​ជុំវិញ​បន្ទប់​គេងទៀតផង។

រូបតំណាង
រូបតំណាង

៤. អ្នកមិនចាំបាច់ចាំអ្វីដែលមិនសំខាន់សម្រាប់ខួរក្បាលរបស់អ្នកទេ

ស្ត្រីនៅលីវមានសំណាង ដោយមិនប្រឈមមុខនឹងបញ្ហាតូចតាច ខណៈសុខភាពផ្លូវចិត្តកាន់តែយ៉ាប់យ៉ឺន ដូចជាឈ្លោះជាមួយមិត្តប្រុសព្រោះភ្លេចខួប ឬនៅថ្ងៃសំខាន់របស់គ្នាទៅវិញទៅមក។ នៅម្នាក់ឯង មានតែកាលវិភាគការងារ កាលវិភាគថ្នាក់រៀន ថ្ងៃកំណើតមិត្ត ខួបកំណើតគ្រួសារ វាធ្ងន់ល្មមហើយ មិន​ឃើញ​ត្រូវមក​អង្គុយ​ចាំ​ថ្ងៃ​ទាំងនោះទេ មែនអត់អ្នក Single គ្នាយើង?

៥. ណាត់ជួបមនុស្សច្រើនតាមដែលអ្នកចង់

នារីនៅលីវជាមួយនឹងប្រយោគមួយ គឺស្អាតអ្នកអាចជ្រើសរើស រហូតដល់ជួបស្នេហ៍ពិត។ ដោយសារតែភាពឯកាកើតឡើង អាចអញ្ជើញនរណាម្នាក់នៅក្នុងធ្វើដំណើរកម្សាន្តឲ្យបានពេញលេញ។ ប្រសិនបើអ្នកពេញចិត្តនឹងបុគ្គលនេះ សូមធ្វើដំណើរទៅកន្លែងផ្សេងទៀត តែ​បើ​មិន​ពេញចិត្តបោះបង់ទៅព្រោះ​ទំនាក់ទំនង​គឺ​គ្មាន​អ្នក​ណា​មក​ចងឲ្យអ្នកណាម្នាក់គ្រប់គ្រង​ជីវិតនោះទេ។

រូបតំណាង
រូបតំណាង

៦. ចង់ញ៉ាំ ឬថែរាង ដូចដែលអ្នកចង់បាន

ជា​ការ​ពិត​ណាស់ មនុស្ស​ស្រី​នៅ​លីវ​មិន​ចាំ​បាច់​ឮ​ពាក្យ​នេះ​ទេ ដូចជា ថ្ងៃនេះគួរញ៉ាំអ្វី? ឬ ធាត់ដូចជ្រូកហើយនៅតែចង់ញ៉ាំ ដូច្នេះ សម្រាប់នារី Single គ្មានពាក្យនេះនៅក្នុងខួរក្បាលទេ ព្រោះ​មិន​បាច់​ខ្លាច​រាង​កាយប្រែប្រួល​ ហើយ​ត្រូវ​គេ​បោះ​បង់​ចោល​ដូច​អ្នក​ដទៃ​ទេ។

៧. អ្នកអាចស្លៀកពាក់អ្វីដែលអ្នកចង់ ដោយគ្មាននរណាម្នាក់រិះគន់ទេ

បើ​អ្នក​មាន​សង្សារ អ្នក​នឹង​ត្រូវ​គេ​រអ៊ូ​ថា​ស្លៀក​ពាក់​មិន​ស្អាត ឈុតនេះស៊ិចស៊ីពេកហើយ ខណៈពួកគេក៏ត្រូវបានហាមឃាត់មិនឲ្យស្លៀកខោខ្លីផងដែរ។ កាន់តែអាក្រក់ទៅទៀតនោះ អ្នកខ្លះថែមទាំងបង្ខំចិត្តស្លៀកពាក់តាមស្ទីលដែលដៃគូចូលចិត្តទៀតផង។ ប៉ុន្តែស្រីៗនៅលីវ អ្នក​អាច​រើស​សម្លៀក​បំពាក់​ណា​មួយ​មក​ស្លៀក​បាន អាស្រ័យ​លើ​អារម្មណ៍ ថ្ងៃនេះ​ចង់​ស្លៀកពាក់​ស្អាត ស្អែក​ចង់​ក្លាយជា​នារី​កូរ៉េ​គួរ​ឲ្យ​ស្រលាញ់ ឬ​ថ្ងៃ​ក្រោយ​ក៏​ចង់ស្លៀក​បញ្ចេញ​សាច់ ក៏គ្មាន​អ្នក​រិះគន់​អ្វី​ឡើយ។

រូបតំណាង
រូបតំណាង

៨. សុខភាពផ្លូវចិត្តល្អ

ពេលឈ្លោះគ្នា ត្រូវឈឺក្បាល ជាពិសេសគាប់ជួន ចំបុរសដែលរអ៊ូរទាំ ច្រណែន មិនចេះអត់ធ្មត់ ហើយនាំនូវភាពតានតឹងផ្លូវចិត្តគ្រប់ពេលវេលាជាដើម នោះសំណាង​ណាស់​ដែល​មនុស្ស​ស្រី​នៅ​លីវ​ដូច​ជា​យើង​មិន​ត្រូវ​ស៊ូទ្រាំ​នឹង​រឿង​បែប​នេះ​ទេ សូមឲ្យជីវិត​របស់​យើង​ស្ត្រេសគ្រប់គ្រាន់សម្រាប់ការងារបានហើយ។

៩. គ្មានបញ្ហារឿងលុយក្នុងកាបូបទៀតទេ

នៅពេលដែលអ្នកមានសង្សារ ជៀសមិនរួចទេដែលអ្នកនឹងរករឿងដើម្បីអញ្ជើញគ្នាទៅដើរលេង ញ៉ាំអាហារ ទិញរបស់ដែលអ្នកត្រូវទិញកាដូ Surprise ក្នុងថ្ងៃពិសេស រហូត​ដល់​ដឹង​ខ្លួន​ម្ដង​ទៀត ប្រាក់​ខែ​របស់​អ្នក​អស់​ទាំង​ស្រុង។ ប៉ុន្តែសម្រាប់ស្ត្រីនៅលីវ បន្ថែមពីលើការយកផ្នែកនៃថវិកានោះទៅរក្សាទុក អ្នក​នៅតែ​អាច​ប្រើ​លុយ​ដើម្បី​ចំណាយ​ខ្លួនឯង​បាន​ពេញលេញ​ដោយ​មិន​ចាំបាច់​បែងចែក​សុភមង្គល​ជាមួយ​អ្នក​ណា​ឡើយ។

រូបតំណាង
រូបតំណាង

១០. រស់នៅដោយឯករាជ

ការរស់នៅឯករាជ្យ គឺត្រូវមានផែនការអនាគតដែលចង់បាន ហើយផ្អែកលើការពេញចិត្តផ្ទាល់ខ្លួនសុទ្ធសាធ ធ្វើឲ្យស្ត្រីនៅលីវមានគោលដៅច្បាស់លាស់ក្នុងជីវិត ដែលមានន័យច្រើនជាងនរណាម្នាក់ ដោយសារតែគេបានផ្តោតលើអ្វីដែលគេមានបំណង ដោយមិនគិត ឬបារម្ភពីអ្នកដទៃ ក្រៅពីខ្លួនឯង ឬគ្រួសាររបស់គេឡើយ៕

ប្រភព ៖ Kapook

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T