ស្កុតឡែន៖ កាលពីដើមខែកក្កដា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ ធុងស្រាវីស្គីដ៏កម្រមួយ ត្រូវបានដាក់ដេញថ្លៃ និងលក់បានក្នុងតម្លៃ១៦លានផោន (ប្រមាណ១៨.៩៨១,២០០ដុល្លារអាមេរិក) ដែលបំបែកកំណត់ត្រាពិភពលោកលោកពីមុនចំនួន១លានផោន (ប្រមាណ១.១៨៦,១៨៥ដុល្លារអាមេរិក)។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង អ្នកទិញមកពីអាស៊ី និងមិនត្រូវបានបញ្ចេញអត្តសញ្ញាណឡើយ ខណៈជំនាន់កម្មករនៅរោងចក្រ Ardbeg Distillery លើកោះ Islay នៃប្រទេសស្កុតឡែន ត្រូវបានអរគុណចំពោះការងាររបស់ពួកគេក្នុងការផលិតស្រាវីស្គីឆ្នាំ១៩៧៥។
យ៉ាងណាមិញ ធុងស្រាវីស្គី នឹងរំលែកដាក់ដបចំនួនប្រហែល៤៤០ដប ផ្ញើទៅឲ្យអ្នកទិញ ក្នុងរយៈពេល៥ឆ្នាំ។ ហើយខាងរោងចក្រ បានបរិច្ចាគប្រាក់ចំនួន១លានផោន (ប្រមាណ១.១៨៦,១៨៥ដុល្លារអាមេរិក) ដល់សហគមន៍មូលដ្ឋានរបស់ខ្លួន បន្ទាប់ពីការលក់បានតម្លៃថ្លៃផងដែរ៕
ប្រភព: Daily Mail
សូមទស្សនារូបភាពខាងក្រោម៖


