គុណសម្បត្តិ ១៥យ៉ាង បញ្ជាក់ថាការទទួលទានទឹកគឺល្អបំផុត!

//s9.kh1.co/42/42a1ac878b7c92b830134cb82047e4cbe54a3e41.jpg
យុវវ័យ

 ១៨-កក្កដា-២០២២ ៤ល្ងាច · ២ ឆ្នាំមុន

តើការទទួលទានទឹករាល់ថ្ងៃមានអត្ថប្រយោជន៍អ្វីខ្លះ? តោះមកដឹងពីគុណសម្បត្តិទាំង ១៥យ៉ាងដូចខាងក្រោមនេះ ដែលបញ្ជាក់ថាការទទួលទានទឹកគឺល្អបំផុត!

យល់ដឹង ៖ ជឿថាគ្រប់គ្នាប្រហែលជាដឹងថាទឹកគឺជាសារធាតុសំខាន់ដែលរាងកាយមិនអាចរស់នៅដោយគ្មានបាន។ ប៉ុន្តែនៅតែមានមនុស្សជាច្រើនដែលមិនចូលចិត្តផឹកទឹក អ្នកខ្លះភ័យខ្លាចថាការផឹកទឹកច្រើននឹងបណ្តាលឲ្យប្រើបន្ទប់ទឹកញឹកញាប់ ឬសម្រាប់ហេតុផលផ្សេងៗគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការមិនផឹកទឹកមានន័យថាអ្នកខកខាននូវអត្ថប្រយោជន៍ដ៏អស្ចារ្យនៃការផឹកទឹកដែលមិនអាចអត់ទោសបាន ដូច្នេះតោះមកមើលអត្ថប្រយោជន៍នៃការផឹកទឹកទាំងអស់គ្នា ៖

១. ផឹកទឹកជួយកាត់បន្ថយការអស់កម្លាំង

មូលហេតុចម្បងមួយនៃការអស់កម្លាំងរាងកាយគឺការខះជាតិទឹក ដូច្នេះការផឹកទឹកនឹងរក្សាជាតិទឹកក្នុងខ្លួន កាត់បន្ថយការខះជាតិទឹក ជួយឲ្យមានអារម្មណ៍ស្រស់ស្រាយ និងទទួលបានរាងកាយដែលរឹងមាំជាងមុន។

រូបតំណាង
រូបតំណាង

២. ជួយសម្រកទម្ងន់កាន់តែមានប្រសិទ្ធភាព

ការផឹកទឹកមុនពេលញ៉ាំអាហារអាចជួយឲ្យអ្នកមានអារម្មណ៍ឆ្អែត និងញ៉ាំតិច រួម​ទាំង​ប្រសិនបើ​ផឹក​ទឹក​ពេល​ឃ្លាន វា​នឹង​ជួយ​កាត់​បន្ថយ​ចំណង់​អាហារ​ផង​ដែរ។ លើសពីនេះ ​ទឹក​ក៏​ជួយ​បង្កើន​មុខងារ​ប្រព័ន្ធ​រំលាយ​អាហារ ជាពិសេស​ទឹក​ត្រជាក់ វាអាចជួយឲ្យរាងកាយរបស់អ្នកមានថាមពលកាន់តែច្រើន។

៣. កម្ចាត់ជាតិពុលក្នុងរាងកាយ

តម្រងនោម គឺជាសរីរាង្គដ៏សំខាន់ក្នុងការបញ្ចេញជាតិពុលចេញពីរាងកាយ។ នៅពេលដែលតម្រងនោមចម្រោះជាតិពុលនៅក្នុងសារធាតុរាវក្នុងខ្លួន ពួកវាត្រូវបញ្ចេញតាមទម្រង់ផ្សេងៗដូចជាញើស និងទឹកនោម។ ការផឹកទឹកជួយឲ្យរាងកាយបណ្តេញជាតិពុលបានល្អប្រសើរ វា​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​តាម​បង្ហួរនោម និង​គ្រួស​ក្នុង​តម្រងនោម​។

៤. ការថែរក្សាស្បែក

ឮចង់បានស្បែកស មានសំណើម ភ្លឺថ្លា វាត្រូវបានណែនាំឲ្យផឹកទឹក ព្រោះ​ទឹក​ជា​អ្វី​ដែល​វា​នឹង​ជួយ​បណ្តេញ​ជាតិពុល​ចេញពី​រាងកាយ​ ធ្វើឲ្យស្បែករបស់អ្នកកាន់តែប្រសើរឡើង វាក៏ជួយឲ្យស្បែកមើលទៅក្មេងជាងវ័យផងដែរ។

រូបតំណាង
រូបតំណាង

៥. វាអាចព្យាបាលការឈឺក្បាល

ឈឺក្បាលប្រកាំង និងឈឺខ្នង តាមការពិត វាអាចបណ្តាលមកពីការខះជាតិទឹកក្នុងរាងកាយ។ ដូច្នេះការផឹកទឹកឲ្យបានគ្រប់គ្រាន់អាចជួយកាត់បន្ថយរោគសញ្ញាទាំងនេះបានយ៉ាងល្អ បើមិនជឿ សាកល្បងផឹកទឹកឲ្យបានច្រើនពេលឈឺក្បាល អ្នកនឹងមានអារម្មណ៍ថាឈឺក្បាលបានធូរស្រាល។

៦. ការពារជំងឺមហារីក

ការសិក្សាមួយបានរកឃើញថា ការផឹកទឹកច្រើនជួយកាត់បន្ថយអត្រាកើតមហារីកប្លោកនោម ព្រោះការផឹកទឹកច្រើននឹងធ្វើឲ្យអ្នកនោមញឹកញាប់។ ការនោមញឹកញាប់ជួយកាត់បន្ថយការបង្កើតសារធាតុបង្កមហារីកនៅក្នុងប្លោកនោម លើសពីនេះ ការផឹកទឹកឲ្យបានគ្រប់គ្រាន់ដើម្បីការពារការខ្សោះជាតិទឹកក៏អាចជួយកាត់បន្ថយជំងឺមហារីកពោះវៀន និងមហារីកសុដន់ផងដែរ។

៧. ការពារការរមួលក្រពើ និងរោគសញ្ញាផ្សេងៗ

ការខះជាតិទឹកនាំឲ្យមានការថយចុះនៃភាពបត់បែននៃសាច់ដុំ និងជាតិរំអិលរវាងសន្លាក់ដែលអាចនាំឲ្យរបួសបានយ៉ាងងាយស្រួល។ ដូច្នេះការផឹកទឹកមានសារៈសំខាន់សម្រាប់សាច់ដុំ និងសន្លាក់ ប្រសិនបើអ្នកមិនចង់រមួលក្រពើ ឬការរមួលក្រពើនៅតាមសន្លាក់ផ្សេងៗ គួរតែផឹកទឹកឲ្យបានគ្រប់គ្រាន់ជានិច្ច។

រូបតំណាង
រូបតំណាង

៨. ផ្តល់ឲ្យអ្នកនូវអារម្មណ៍ល្អ

មនុស្សជាច្រើនប្រហែលជាឆ្ងល់ថា តើការផឹកទឹកក៏អាចធ្វើឲ្យអារម្មណ៍ប្រសើរឡើងបានយ៉ាងម៉េច? យើងសូមប្រាប់អ្នកថាវាជួយបាន ព្រោះ​នៅ​ពេល​ដែល​យើង​ទទួល​ទាន​ទឹក​ចូល​ក្នុង​ខ្លួន​បាន​គ្រប់គ្រាន់ វានឹងអនុញ្ញាតឲ្យប្រព័ន្ធខាងក្នុងផ្សេងៗដំណើរការជាធម្មតា ភ្លេចអំពីរោគសញ្ញាមិនប្រក្រតីណាមួយដែលនឹងប៉ះពាល់ដល់ចិត្ត។

៩. ជួយឲ្យប្រព័ន្ធរំលាយអាហារដំណើរការកាន់តែប្រសើរឡើង

ការផឹកទឹកនឹងជួយរំលាយជាតិខ្លាញ់ក្នុងខ្លួន និងជួយរក្សាជាតិសរសៃរលាយឲ្យដំណើរការដល់កម្រិតកំពូលរបស់វា។ ជាលទ្ធផលកាត់បន្ថយការទល់លាមក ការផឹកទឹកច្រើននឹងជួយឲ្យរាងកាយរបស់អ្នកបញ្ចេញកាកសំណល់បានយ៉ាងងាយស្រួល ប៉ុន្តែ​ប្រសិនបើ​ទទួលទាន​ទឹក​តិច​ពេក​នឹង​ធ្វើឲ្យ​រាងកាយ​ប្រើប្រាស់​ទឹក​ក្នុង​ផ្នែក​ផ្សេងៗ និង​ពិបាក​ក្នុង​ការ​បញ្ចេញ​ ឬទល់លាមក។

១០. ល្អសម្រាប់សុខភាពបេះដូង

ការសិក្សាមួយបានរកឃើញថាបរិមាណទឹកដែលអ្នកផឹកត្រូវបានផ្សារភ្ជាប់ទៅនឹងហានិភ័យខ្ពស់នៃជំងឺសរសៃឈាមបេះដូង។ ការ​សិក្សា​បាន​បង្ហាញ​ថា ការ​ផឹក​ទឹក​ច្រើន​បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង ប៉ុន្តែការផឹកភេសជ្ជៈដែលមានថាមពលខ្ពស់ដូចជាសូដា ឬទឹកផ្លែឈើនឹងបង្កើនហានិភ័យនៃការស្លាប់ដោយសារជំងឺបេះដូង។

រូបតំណាង
រូបតំណាង

១១. ជួយប្រយុទ្ធប្រឆាំងនឹងជំងឺ

ការផឹកទឹកអាចជួយកាត់បន្ថយការកកស្ទះច្រមុះ និងការខ្សោះជាតិទឹកអំឡុងពេលផ្តាសាយ។ ទោះបីជាមិនមានការសិក្សាណាមួយបញ្ជាក់ច្បាស់លាស់ថា ការផឹកទឹកអាចព្យាបាលជំងឺផ្តាសាយបានក៏ដោយ។ប៉ុន្តែយើងគួរតែផឹកទឹកក្នុងបរិមាណត្រឹមត្រូវនៅទីនេះ។

១២. ពង្រឹងខួរក្បាលឲ្យដំណើរការកាន់តែប្រសើរ

ការសិក្សាមួយបង្ហាញថា សិស្សដែលយកទឹកមកផឹកក្នុងបន្ទប់ប្រឡង អ្នកនឹងទទួលបានពិន្ទុប្រសើរជាងមុននៅពេលប្រឡង នោះគឺដោយសារតែ ទឹកនឹងជួយសម្អាតខួរក្បាល ឬកម្ចាត់ធាតុប៉ះពាល់ដល់មុខងារផ្សេងៗ មិនថានៅក្នុងលក្ខខណ្ឌនៃការចងចាំនោះទេ ឬគំនិតកែច្នៃផ្សេងៗ។

១៣. ជួយរក្សាតុល្យភាពសីតុណ្ហភាពក្នុងខ្លួនពេលហាត់ប្រាណ

លំហាត់ប្រាណបង្កើនសីតុណ្ហភាពរាងកាយ ហើយ​ការ​ផឹក​ទឹក​ពេល​ធ្វើ​លំ​ហាត់ប្រាណ​អាច​ជួយ​បន្ថយ​សីតុណ្ហភាព​ក្នុង​ខ្លួន និងជួយជំនួសសារធាតុរាវរាងកាយដែលបាត់បង់ពីការបែកញើស។ ប៉ុន្តែ​អ្នក​គួរ​ផឹក​ទឹក​ឲ្យ​បាន​សម​ស្រប​ជាមួយ​នឹង​ទឹក​ក្រោយ​ពេលល​ហាត់​ប្រាណ ហលយើយអ្នក​មិន​គួរ​ផឹក​ច្រើន​ក្នុង​ពេល​តែ​មួយ​នោះ​ទេ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ចុក និង​អាច​មាន​គ្រោះថ្នាក់។

រូបតំណាង
រូបតំណាង

១៤. កាត់បន្ថយបញ្ហាស្ងួត.ក

ការ​ទទួល​ទាន​គ្រឿង​ស្រវឹង​ជា​កត្តា​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ខះ​ជាតិ​ទឹក និងបណ្តាលឲ្យស្ងួត.ក។ ផឹកទឹកមួយកែវបន្ទាប់ពីអ្នកផឹកស្រា នេះនឹងជួយកាត់បន្ថយការខះជាតិទឹក វាក៏ជួយកាត់បន្ថយការហៀរសំបោរបន្ទាប់ពីផឹកស្រាផងដែរ។

១៥. សន្សំប្រាក់

មែនហើយ អាចថាទឹកផឹកគឺជាភេសជ្ជៈថោកមានតម្លៃសមរម្យបំផុត ដូច្នេះកុំខ្ជះខ្ជាយលុយច្រើនលើភេសជ្ជៈមានជាតិស្ករ និងហ្កាស ព្រោះរាងកាយអាចត្រូវបានធ្វើឲ្យស្រស់ដោយគ្រាន់តែផឹកទឹកមួយកែវ៕

ប្រភព ៖ Kapook

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T