កម្សាន្ត ៖ ការបន្ថែមចិញ្ចៀនមួយ លើម្រាមដៃណាដែលត្រូវដាក់ចិញ្ចៀន តើម្រាមដៃនីមួយៗមានន័យយ៉ាងណា? តើម្រាមដៃណានឹងជួយបង្កើនសំណាង? តោះទៅមើលដើម្បីឲ្យអ្នកពាក់ចិញ្ចៀនទទួលបានលាភសំណាង និងសិរីមង្គលដូចខាងក្រោម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. ពាក់ចិញ្ចៀននៅមេដៃ
- ពាក់ចិញ្ចៀននៅមេដៃខាងឆ្វេង បង្កើនកិត្យានុភាព និងទំនុកចិត្ត។
- ពាក់ចិញ្ចៀននៅមេដៃស្តាំ ជួយបង្កើនថាមពល ទ្រព្យសម្បត្តិ តុល្យភាព ទំនុកចិត្ត។

២. ចិញ្ចៀននៅលើម្រាមដៃចង្អុល
- ពាក់ចិញ្ចៀននៅលើម្រាមដៃចង្អុលខាងឆ្វេង ផ្តល់សិទ្ធិអំណាចដល់មនុស្សដែលជាអ្នកដឹកនាំក្នុងការប្រាស្រ័យទាក់ទងល្អជាមួយអ្នកក្រោមបង្គាប់ ក៏បន្ថែមគុណសម្បត្តិពេល Date ជាមួយដៃគូផងដែរ។
- ពាក់ចិញ្ចៀននៅម្រាមដៃចង្អុលខាងស្តាំ លើកតម្កើងកិត្យានុភាព ជួយដោះស្រាយផ្នែកច្បាប់បានល្អ។
៣. ចិញ្ចៀននៅលើម្រាមដៃកណ្តាល
- ពាក់ចិញ្ចៀននៅលើម្រាមដៃកណ្តាលខាងឆ្វេង បង្កើនសំណាងរបស់អ្នកដោយរលូនគ្រប់មធ្យោបាយ គេចផុតពីអំពើអាក្រក់ទាំងអស់។
- ពាក់ចិញ្ចៀននៅលើម្រាមដៃកណ្តាលខាងស្តាំ បង្កើនសំណាង ហិរញ្ញវត្ថុហូរចូក និងជួយលើកកម្ពស់សុខភាព។

៤. ពាក់ចិញ្ចៀនលើម្រាមដៃនាង
- ពាក់ចិញ្ចៀននៅលើម្រាមដៃនាងខាងឆ្វេង បញ្ជាក់ពីស្នេហា និងស្ថេរភាព ប៉ុន្តែដោយសារតែវាគឺជាម្រាមដៃសម្រាប់ពាក់ចិញ្ចៀនអាពាហ៍ពិពាហ៍ ដូច្នេះមិនត្រូវបានណែនាំសម្រាប់អ្នកនៅលីវទេ។
- ពាក់ចិញ្ចៀននៅលើម្រាមដៃនាងខាងស្តាំ បង្កើនវិធីនៃការស្វែងរកស្នេហា បន្ថែមមន្ដស្នេហ៍ដើម្បីទាក់ទាញភេទផ្ទុយគ្នា ក៏ជួយធ្វើឲ្យជីវិតមានភាពរលូនដោយគ្មានឧបសគ្គ។

៥. ពាក់ចិញ្ចៀនម្រាមដៃកូន
- ពាក់ចិញ្ចៀននៅលើម្រាមដៃកូនខាងឆ្វេង បង្កើនសំណាង ទាំងស្នេហា និងជួយបំពេញអ្វីដែលខ្វះខាត។
- ពាក់ចិញ្ចៀននៅលើម្រាមដៃកូនខាងស្តាំ បង្កើនភាពទាក់ទាញ ធ្វើឲ្យមនុស្សជឿលើពាក្យសម្ដី ប្រាក់កាសហូរចូលមិនចេះដាច់៕
ប្រភព ៖ Kapook