ឈីប Apple M2 Pro និង A17 Bionic នឹងចូលទៅកាន់ ការផលិតទ្រង់ទ្រាយធំ នៅខែកញ្ញានេះ

//s9.kh1.co/f6/f66dd3256139898acce0816f3818f2a5f4d51896.jpg
បច្ចេកវិទ្យា

 ១៩-សីហា-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

ការផលិតដ៏ធំនឹងត្រូវបានគេរំពឹងថា នឹងចាប់ផ្ដើមនៅពេលណាមួយ ក្នុងខែកញ្ញា ឆ្នាំ2022

បរទេស៖ ខណៈពេលដែលឈីប Apple M2 (ធម្មតា) គឺជាអ្នកតំណែងពី M1 មូលដ្ឋានទិន្នន័យគោលបង្ហាញថា វាមិនផ្ដល់នូវការដំណើរដ៏ខ្ពស់ ច្រើនពេកទេ។ ការបង្កើនដ៏ពិតប្រាកដត្រូវបានគេនិយាយថា គឺជាឈីប M2 Pro/M2 Max ឯនេះទេ ដែលមិនទាន់ប្រកាសនៅឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនដូចឈីប M2 ដែលត្រូវបានផលិតលើ nod TSMC N5P ប្រសើរជាងមុន នោះឈីប Apple M2 Pro នឹងប្រើប្រាស់ nod N3 ដ៏អស្ចារ្យ។ ការផលិតដ៏ធំនឹងត្រូវបានគេរំពឹងថា នឹងចាប់ផ្ដើមនៅពេលណាមួយ ក្នុងខែកញ្ញា ឆ្នាំ2022 នេះបើយោងតាមរបាយការណ៍ពីសារព័ត៌មានតៃវ៉ាន់ Commercial Times។ ឈីប M2 Pro នឹងបង្ហាញខ្លួនជាមួយកុំព្យូទ័រម៉ូឌែល MacBook Pro ទំហំ 14អ៊ីញ និង 16អ៊ីញ។

ទន្ទឹមនឹងឈីប Apple M2 Pro ក្រុមហ៊ុនផលិត TSMC ត្រូវបានគេរំពឹងថា នឹងចាប់ផ្ដើមផលិតទ្រង់ទ្រាយធំនៃឈីប 3 nm A17 Bionic mobile AP ដែលត្រូវបានកំណត់ឲ្យផ្ដល់ថាមពលដល់ម៉ូឌែល iPhone 15 Pro ក្នុងឆ្នាំ2023។ ចំពោះម៉ូឌែល iPhone 15 មិនមែន Pro ត្រូវបានគេរាយការណ៍ថា នឹងបន្តប្រើប្រាស់ឈីប 5 nm A16 Bionic ដដែល បន្តពីត្រកូល iPhone 14 នៅក្នុងឆ្នាំនេះ៕

ឈីប
ឈីប

ប្រភព: Notebookcheck

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T