Modric ទា»_ញជើងស្តាំ ស៊ុតចូលមុំ ៩០ យប់មិញអ៊េមអស់ស្ទះ ខណៈអ្នកចាំទីបានត្រឹមឈរមើល(មានវីដេអូ)

//s9.kh1.co/42/427c28065e9d9aa28c7ccc8deab6abf9eca26461.jpg
កីទ្បា

 ២១-សីហា-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

Modric ទាញជើងស្តាំ ស៊ុតចូលមុំ ៩០ យប់មិញអ៊េមអស់ស្ទះ ខណៈអ្នកចាំទីបានត្រឹមឈរមើល

បរទេស៖ នៅថ្ងៃ សៅរិ៍ យប់មិញនេះ ក្រុម Celta Vigo បានបើកទ្វាកីឡដ្ឋាន Balaidos របស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវ Real Madrid នៅក្នុងការប្រកួតសប្តាហ៍ទី ២ នៃក្របខណ្ឌ La Liga របស់ប្រទេស អេស្ប៉ាញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ ក្រុមការពារតំណែងជើងឯក Real Madrid ពិតជាធ្វើបានល្អមែនទែន ដោយបញ្ចប់ការប្រកួតពួកគេបានទទួលជ័យជម្នះទៅលើក្រុមម្ចាស់ផ្ទះ Celta Vigo យ៉ាងចាស់ដៃ ក្នុងលទ្ធផល ៤ ទល់នឹង ១។ 

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ក្នុងនោះ ៤ គ្រាប់របស់ក្រុម អធិរាជស គឺរកបានដោយ Karim Benzema នៅនាទីទី ១៤ (P), Luka Modric នៅនាទីទី ៤១, Vinicius Jr. នៅនាទីទី ៥៦ និងចុងក្រោយរកបានដោយ Federico Valverde នៅនាទីទី ៦៦។ ដោយឡែកមួយគ្រាប់របស់ Celta Vigo គឺរកបានដោយ Iago Aspas នៅនាទីទី ២៣ (P)។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

គួរបញ្ជាក់ថា Real Madrid បច្ចុប្បន្នកំពុងឈរនៅកំពូលតារាងនៃក្របខណ្ឌ La Liga ក្រោយឆ្លងកាត់ ២ ប្រកួត ពួកគេឈ្នះទាំង ២ មាន ៦ ពិន្ទុពេញ, ចំណែក Celta Vigo កំពុងឈរនៅលេខរៀងទី ១៤ ដោយឆ្លងកាត់ ២ ប្រកួតទើបតែមាន ១ ពិន្ទុប៉ុណ្ណោះ៕

ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T