មានចឹងទៀត! បុរសដែលឈ្នះទឹកប្រាក់ជាង១១លានដុល្លារ ថារូបគាត់ មិនគួរណាឈ្នះទេ

//s9.kh1.co/2d/2d8d77755d4872002af2f6077a9010a317e121d6.jpg
សង្គម

 ២៣-សីហា-២០២២ ១ល្ងាច · ២ ឆ្នាំមុន

បុរសម្នាក់អាយុ៥៣ឆ្នាំ មកពីទីក្រុង Auckland នៃប្រទេសនូវែលសេឡង់ បានបង្ហាញពីអារម្មណ៍ពិត បន្ទាប់ពីទទួលបានការឈ្នទឹកប្រាក់ប្រមាណ១១.៧លានដុល្លារអាមេរិក ពីក្រុមហ៊ុនឆ្នោតឡូតូ។

នូវែលសេឡង់៖ បុរសម្នាក់អាយុ៥៣ឆ្នាំ មកពីទីក្រុង Auckland នៃប្រទេសនូវែលសេឡង់ បានបង្ហាញពីអារម្មណ៍ពិត បន្ទាប់ពីទទួលបានការឈ្នះទឹកប្រាក់ប្រមាណ១១.៧លានដុល្លារអាមេរិក ពីក្រុមហ៊ុនឆ្នោតឡូតូ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង កាលពីឆ្នាំ២០១៧កន្លងទៅ លោក Mark Lipsham បានឈ្នះទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ និងបានលាឈប់ពីការងារជាអ្នកបើកឡានដឹកអីវ៉ាន់តែម្ដង ដើម្បីរីករាយជាមួយនឹងទឹកប្រាក់។ ប៉ុន្ដែផ្ទុយទៅវិញ គាត់មានអារម្មណ៍តានតឹង និងស្ត្រេសខ្លាំង រហូតដល់.បា.ក់.ទឹកចិត្ត ដោយសារតែគាត់ព្រួយបារម្ភខ្លាំងពេកថា គួរគ្រប់គ្រងប្រាក់យ៉ាងណា។ ហើយគាត់មិនបានផ្លាស់ប្ដូរទៅរស់នៅក្នុងផ្ទះធំស្កឹមស្កៃទេ ដោយរស់នៅក្នុងផ្ទះដ៏សមរម្យមួយកន្លែងប៉ុណ្ណោះ និងមិនសូវទិញអ្វីថ្លៃៗផងដែរ។

តួយ៉ាង រយៈពេល២ឆ្នាំបន្ទាប់ពីការឈ្នះប្រាក់ គាត់ត្រូវបានណែនាំដោយអ្នកជិតខាង ឲ្យស្គាល់ពីអ្នកប្រឹក្សាម្នាក់ និងគិតថ្លៃសេវាកម្មពីគាត់ចំនួនប្រមាណ៧០,០០០ដុល្លារអាមេរិក ក្នុងការបង្វឹកគាត់ឲ្យដឹងពីសុខភាព ទំនាក់ទំនង កិច្ចការច្បាប់ និងហិរញ្ញវត្ថុ។ ហើយគាត់ក៏បានបង់ និងចាប់ផ្ដើមការវិនិយោគលើអចលនទ្រព្យ ដោយផ្ដល់ប្រាក់ចំនួនប្រមាណ១.៧លានដុល្លារអាមេរិក ដល់ទីប្រឹក្សាក្នុងខែធ្នូ ឆ្នាំដដែលដើម្បីធ្វើការទិញសម្រាប់គាត់។

ក្រោយពី​ធ្វើ​ដំណើរ​កម្សាន្តជាមួយ​កូន​ស្រី​អស់​រយៈ​ពេល​ប៉ុន្មាន​ខែ ទីប្រឹក្សា​បាន​បញ្ជាក់​ថា​ការ​ទិញ​ត្រូវ​បាន​ពន្យារ​ពេល និង​បដិសេធ​មិន​ព្រមនិយាយ​ជាមួយគាត់ទៀត។ ឃើញដូច្នេះ គាត់ក៏បានផ្ដាច់ទំនាក់ទំនងជាមួយទីប្រឹក្សារបស់គាត់ ខណៈចំនួនទឹកប្រាក់ក្នុងគណនីធនាគាររបស់គាត់មានការធ្លាក់ចុះមកត្រឹមប្រមាណ៧.២លានដុល្លារអាមេរិក។

យ៉ាងណាមិញ លោក Mark បានចាប់ផ្ដើម.ប្ដឹ.ង.ដើម្បីយកប្រាក់មកវិញ ដែលភស្តុតាងនៅក្នុងតុលាការបានបង្ហាញថា អ្នកប្រឹក្សាបាន.ក្លែ.ង.ប.ន្លំ.កិច្ចព្រមព្រៀង ក្នុងការឲ្យគាត់ចុះហត្ថលេខាទទួលសេវាកម្ម។ ហើយនៅទីបំផុត ទាំងសងខាងត្រូវបានដោះស្រាយ.ជ.ម្លោះ.នៅក្រៅតុលាការផងដែរ៕

ប្រភព: Ladbible

សូមទស្សនារូបភាពខាងក្រោម៖

លោក Mark
លោក Mark
លោក Mark
លោក Mark
លោក Mark
លោក Mark
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T