អង់គ្លេស៖ យោងតាមអ្នកកាសែត Marti Miras បានចុះផ្សាយថា ខ្សែការពារ Marcelo ដែលជាអតីតប្រធានក្រុម Real Madrid កាន់តែកៀកក្នុងការផ្ទេរទៅក្លិប Leicester City នៅក្របខណ្ឌ Premier League ឯប្រទេសអង់គ្លេសហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកីឡាករសញ្ជាតិប្រេស៊ីលរូបនេះនឹងត្រូវគេរំពឹងទុកថានឹងមកធ្វើតេស្តសុខភាពនៅ King Power ហើយចុះកុងត្រាជាមួយក្លិបរយៈពេលមួយឆ្នាំ គឺមានសុពុលភាពរហូតដល់ខែមិថុនាឆ្នាំ២០២៣។
Marcelo បានក្លាយជាកីឡាករដែលមិនទាន់មានក្លិបលេងតាំងពីចាកចេញពី Real Madrid កាលពីចុងបញ្ចប់រដូវកាលមុន បន្ទាប់ពីចំណាយពេលជាង ១៥ឆ្នាំស្នាក់នៅក្លិប។រូបគេបង្ហាញខ្លួនបាន ៥៤៦ប្រកួត និងរកបាន៣៨គ្រាប់។
Marcelo បានឈ្នះពាន Champions League ប្រាំដង និង La Liga ៦ដងព្រមទាំងពាន Club World Cup ៤ដងផងដែរ៕
ប្រភព៖ sportskeeda