ទៀតហើយ! Barcelona គ្រោងលក់កីឡាកររបស់ខ្លួន ៥ នាក់នេះចេញ ដើម្បីស្តារហិរញ្ញវត្ថុក្លិបដែលកំពុងជាប់គាំ..ង

//s9.kh1.co/a7/a78bdad3e1b44ab5ac7fb19a0927128287bd43d0.jpg
កីទ្បា

 ២៦-ធ្នូ-២០២៤ ២ល្ងាច · ១៧ ម៉ោងមុន

Barcelona គ្រោងលក់កីឡាកររបស់ខ្លួន ៥ នាក់នេះចេះ ដើម្បីស្តារហិរញ្ញវត្ថុក្លិបដែលកំពុងជាប់គាំង

បរទេស៖ ក្លិបអ្នកមានបុណ្យ FC Barcelona ត្រូវបានគេរាយការណ៍ថា ចង់ដាក់លក់កីឡាកររបស់ខ្លួនចំនួន ៥ នាក់នៅទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខ ដើម្បីប្រមូលថវិការដោះស្រាយវិបត្តិហិរញ្ញវត្ថុ ដែលក្លិបកំពុងជួបប្រទះ ខណៈប្រធានក្លិបលោក Joan Laporta បានប្រាប់ទៅនាយកផ្នែកកីឡាលោក Deco ថាធ្វើយ៉ាងណាត្រូវលក់កីឡាករទាំង ៥ នាក់នោះចេញឱ្យបានទំហំទឹកប្រាក់ចំនួន ៨០ លានអឺរ៉ូ ឬប្រមាណជា (៨៣ លានដុល្លារអាមេរិក)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Joan Laporta និងលោក Deco
លោក Joan Laporta និងលោក Deco

យោងតាមការចុះផ្សាយដោយសារព័ត៌មានបរទេស SPORT បានឱ្យដឹងថា កីឡាករទាំង ៥ នាក់ ដែល Barcelona ទំនងជានឹងលក់ចេញនៅដំណាច់រដូវកាល ២០២៤-២០២៥ នេះ មានដូចជា Andreas Christensen, Eric Garcia, Pablo Torre, Frenkie de Jong និង Ansu Fati។

គួរបញ្ជាក់ថា កីឡាករទាំង ៥ នាក់ខាងលើ ភាគច្រើនសុទ្ធតែនឹងអស់សុពលភាពកុងត្រាជាមួយ Barcelona នៅចុងខែ មិថុនា ឆ្នាំ ២០២៦ លើកលែងតែ Fati ម្នាក់ប៉ុណ្ណោះ ដែលនៅសល់កុងត្រាដល់ចុងខែ មិថុនា ឆ្នាំ ២០២៧៕

Andreas Christensen
Andreas Christensen
Eric Garcia
Eric Garcia
Pablo Torre
Pablo Torre
Frenkie de Jong
Frenkie de Jong
Ansu Fati
Ansu Fati

ប្រភព Sportskeeda

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T